24/08/2021 09:39
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តទទួលការឧបត្ថម្ភបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ រូបថត៖ ង៉ុកហុង
ជំនួសមុខឲ្យថ្នាក់ដឹកនាំខេត្តត្រាវិញ លោកង្វៀងវុាំងត្រៀក សមាជិកគណៈអចិន្រ្ដៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកដងង៉ុកហាយបានយកចិត្ដទុកដាក់ ឧបត្ថម្ភខេត្តត្រាវិញទាន់ពេល រួមចំណែកជាមួយ រដ្ឋអំណាចមូលដ្ឋានបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ៕
*ធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វៀតណាមសាខាត្រា វិញឧបត្ថម្ភថវិកា ៥០០ លានដុងសម្រាប់មូលនិធិបង្ការទប់ស្កាត់ជំងឺកូវីដ-១៩
លោក ផាមង៉ុកឡឹម នាយកធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វៀតណាមសាខាត្រាវិញ បានប្រគល់ជូនទឹកប្រាក់ ៥០០ លានដុង ឧបត្ថម្ភដល់មូលនិធិបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ខេត្តត្រាវិញ (នេះជាការឧបត្ថម្ភលើកទី ២) មុននោះ ក៏បានឧបត្ថម្ភ ៥០ លានដុង។ ប្រាក់នេះ បានដកចេញពីប្រភពមូលនិធិសុខុមាលភាពសង្គមរបស់ធនាគារឧបត្ថម្ភ ដើម្បីរួមដៃជាមួយទូទាំងប្រទេសនិយាយរួមនិងខេត្តត្រាវិញនិយាយដោយឡែកប្រឆាំងជាមួយមហាអាសន្នរោគជំងឺកូវីដ-១៩។
គិតមកដល់ថ្ងៃទី ១៧ សីហា គណៈឧបត្ថម្ភសង្រ្គោះ - គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានទទួលការឧបត្ថម្ភរបស់អង្គការចាត់តាំងបុគ្គល ៦៨៦ កន្លែង និងរូបសរុបទឹកប្រាក់ជិត ៣០ ពាន់លានដុងនិងអាហារ ៩៥.០០០ ចំណែក តម្លៃ ២,៨៥ ពាន់លានដុង។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានចំណាយប្រាក់ ១០,៨១៣ ពាន់លានដុងនិងចែកចាយវត្ថុប្រើប្រាស់មុខទំនិញសរុបតម្លៃជិត ៣,៩ ពាន់លានដុង ៕
*កូវង៉ាងឧបត្ថម្ភស្បៀង អាហារ ១២ តោនដល់ប្រជាជនខេត្តត្រាវិញនៅទី ក្រុងហូជីមិញត្រូវរងឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩
រថយន្តដឹកជញ្ជូនស្បៀងអាហារនៅទីក្រុងហូជីមិញ។ រូបថត៖ ឌិញកាញ់
ដើម្បីពង្រីកប្រវេណីសាមគ្គី ជួយគ្នាទៅវិញទៅមក គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ស្រុកកូវង៉ាងសហការជាមួយសមាគមអ្នកមានស្រុកកំណើតស្រុកកូវង៉ាងនៅទីក្រុងហូជីមិញឧបត្ថម្ភ ស្បៀងអាហារ ១២ តោនដល់ប្រជាជននៅទីក្រុងហូជីមិញត្រូវរងឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩។ ក្នុងនោះមាន អង្ករ ៨,៩ តោន បន្លែ ២,៤ តោន ពងទា ១.០៥០ ពង ត្រីខ ២២០ ប្រអប់ ទឹកស៊ីអ៊ីវ ទឹក ត្រី ២៧៥ ដប ប្រេងចម្អិន ៨០ ដប ប៊ីចេង ១១២ កញ្ចប់ សរុបទឹកប្រាក់ជិត ១២០ លានដុង។
គិតមកដល់ថ្ងៃទី ១៧ សីហា គណៈប្រជាចលនានៃគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បណ្ដាផ្នែកអង្គការមហាជនស្រុកកូវង៉ាងចលនាបានថវិកានិងអំណោយ ៧.៩០០ ចំណែក សរុបតម្លៃជាង ២,៣ ពាន់លានដុងឧបត្ថម្ភគ្រួសារក្រីក្រ ជិតក្រ ប្រជាជនត្រូវរងឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩ ៕
ឌិញកាញ់-លឺវវ៉ូ