19/04/2024 08:22
ព្រះឧបជ្ឈាយ៍ ថាច់វ៉ាយ ចាងហ្វាងរង សាលាមធ្យមសិក្សាបាលី-ខ្មែរខេត្តត្រាវិញ ថ្លែងសុន្ទរកថាក្នុងពិធីអនុស្សាវរីយ៍។
លោក ថាច់សាមី កម្មាភិបាលចូលនិវត្តន៍ នៅឃុំលឿងហ្វា ស្រុកចូវថាញ់មានប្រសាសន៍ថា៖ រយៈពេល ១០ ឆ្នាំធ្វើសកម្មភាពជាពេល វេលាមិនវែងក្នុងបុព្វហេតុបណ្ដុះបណ្ដាលមនុស្ស ប៉ុន្តែតាមការពិនិត្យឃើញរបស់ខ្ញុំ សមណសិស្ស សិស្សដែលចូលរៀននៅសាលានេះ ពង្រឹងបានទាំងចំណេះដឹងសកល និងយល់ដឹងបានច្បាស់លាស់ពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ជន រួមជាតិខ្មែរ។ បច្ចុប្បន្ន ប្អូនៗមួយចំនួនធ្លាប់បានរៀននៅសាលានេះ បំពេញការងារនៅតាមការិ យាល័យវប្បធម៌ ឃោសនាការនៃបណ្ដាស្រុក ទីក្រុងក្នុងខេត្ត។ នេះជាលទ្ធផលនៃការអប់រំ-បណ្ដុះបណ្ដាលរបស់សាលា។
លោក ថាច់សាមី ចូលរួមពិធីអនុស្សាវរីយ៍។
លោក ថាច់យឺ អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសមានប្រសាសន៍ថា៖ គោលនយោបាយជនជាតិជាបញ្ហាយូរអង្វែងរបស់បក្ស និងរដ្ឋ។ ចំពោះគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តក៏តែងផ្ដុំកម្លាំងអនុវត្តសំណង់ជាច្រើនរបស់មជ្ឈិមរបស់ខេត្តដើម្បីពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គមក្នុងតំបន់ជនរួមជាតិខ្មែរ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋអំពីការងារអប់រំក្នុងតំបន់ជនរួមជាតិខ្មែរ។
ក្នុងការចាត់តាំងអនុស្សាវរីយ៍ឆ្នាំទី ១០ ប្អូន ហ្វិញថាច់ធីថាញ់ម៉ាយ សិស្សថ្នាក់ទី ១០A មានកិត្តិយសបានលោកគ្រូ អ្នកគ្រូជ្រើសឱ្យសូត្រកំណាព្យ បង្កប់ដោយខ្លឹមសារអប់រំយ៉ាងជ្រាលជ្រៅ។ ថាញ់ម៉ាយចែករំលែកថា៖ កំណាព្យជាមុខវិជ្ជាមួយ ក្នុងបណ្ដាមុខវិជ្ជាដែលប្អូនចូលចិត្តបណ្ដាកំណាព្យ ដែលមានអត្ថន័យល្អ ហើយបានលោកគ្រូអ្នកគ្រូ យកមកបង្ហាត់បង្រៀន ប្អូនខិតខំរៀនឱ្យចាំ គាប់ជួនមានកំណាព្យខ្លះបានបញ្ចូលទៅជាលំនាំបទចម្រៀងដើម្បីបម្រើក្នុងព្រឹត្តិការណ៍ផ្សេងៗជារៀងរាល់ឆ្នាំរបស់សាលា។ ប្អូនកត់សម្គាល់ឃើញ ថាសាលានេះជាបរិស្ថានអប់រំល្អសម្រាប់ប្អូន ហើយប្អូនក៏មានក្ដីសង្ឃឹមថា ក្រោយពីបញ្ចប់ការរៀនសូត្រនៅសាលា ប្អូននិងជ្រើស ប្រឡងជាប់ទៅក្នុងផ្នែក ដែលប្អូនប្រាថ្នា។
នៅក្នុងពិធីអនុស្សាវរីយ៍ឆ្នាំទី ១០ ទិវាបង្កើត សាលាព្រះឧបជ្ឈាយ៍ថាច់វ៉ាយ ជំនួសព្រះភក្ត្រឱ្យគណៈចាងហា្វងសាលា សម្ដែងការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ដឹកនាំចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ការជួយជ្រោមជ្រែងរបស់កម្មាភិបាលព្រឹទ្ធាចារ្យ បដិវត្តន៍ កិច្ចចង្អុលការរបស់មន្ទីរអប់រំ និងបណ្ដុះបណ្ដាល។ អាស្រ័យហេតុនោះ ទើបសាលាធ្វើសកម្មភាពប្រកបដោយភាពងាយស្រួល និងសម្រេច បានលទ្ធផលល្អប្រសើរ។ ព្រះអង្គក៏សង្ឃឹមថា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈ កម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បន្តការយកចិត្តទុកដាក់ដើម្បីការងារអប់រំរបស់សាលាសម្រេចបានលទ្ធផលប្រសើរជាងទៀត។
លោក ថាច់ថ្លៃ នាយករងមន្ទីរអប់រំ និងបណ្ដុះ បណ្ដាលខេត្ត ចែករំលែក៖ លើមូលដ្ឋានសំណើ របស់សាលាខេត្តក៏មានកិច្ចចង្អុលការដល់ផ្នែក ពាក់ព័ន្ធ ក្នុងនោះផ្នែកអប់រំ-បណ្ដុះបណ្ដាល ភោគផលធម្មជាតិបរិស្ថាន គណៈកម្មាធិការប្រជាជន ទីក្រុងត្រាវិញ មានដំណោះស្រាយធ្វើសេនាធិការជម្រាបជូនខេត្តស្ដីពីភាពចាំបាច់ ត្រូវបើកទូលាយសាលា។ ទី ២ ធ្វើសេនាធិការប្រគល់ដី ដាក់ចូលក្នុងគ្រោងផែនការ និងបត់បែងប្រភពទុនដើម្បីកសាង រួចទិសដៅនេះ ទទួលបានកិច្ចចង្អុលការរបស់គណៈកម្មាធិការប្រជាជនខេត្ត មន្ទីរកំពុងសហការជាមួយផ្នែកកពាក់ព័ន្ធដើម្បីធ្វើសេនាធិការបើកទូលាយផ្ទៃដី ពេលមានគោលការណ៍ មន្ទីរសហការធ្វើសេនាធិការជាមួយខេត្តបត់បែងទៅក្នុងគម្រោងផែនការកសាង។ កត្តាមួយដទៃទៀត ដើម្បីកំណត់ទិសដៅកសាងសាលា គឺអំពីមុខសញ្ញាជម្រើសសិស្ស លទ្ធផលសកម្មភាពរបស់សាលាក៏ដូចជាការឥទ្ធិពលចំពោះការពង្រីក សេដ្ឋកិច្ចសង្គមក្នុងតំបន់ជនរួមជាតិរបស់ខេត្តជាការចាំបាច់ ជាការនាំមកភាពព្រមព្រៀងខ្ពស់ក្នុងកម្មាភិបាល ប្រជាជាជន អ្នកមុខអ្នកការសាសនា។ អាស្រ័យហេតុនោះ បំណងរបស់កម្មាភិបាលចាស់ ព្រឹទ្ធាចារ្យ រៀមច្បងគឺលទ្ធផលបានសាយភាយ ទៅក្នុងតំបន់វាលទំនាបទន្លេគឺវឡុង និងមានសំណើធ្វើសេនាធិការជាមួយគណៈកម្មាធិការប្រជាជនខេត្តអនុញ្ញាតឱ្យមុខសញ្ញាជម្រើសសិស្ស បើកទូលាយនៅតំបន់ដែលមានជនរួមជាតិខ្មែរ និងពុទ្ធសាសនាគណៈមហានិកាយខ្មែរ៕ អត្ថបទ-រូបថត៖ សម្បត្តិ