12/11/2021 09:16
សាមីបុណ្យត្រឹងធីញ៉ាងព្រមទាំងកូនចៅដង្ហែអង្គកឋិនទានទៅកាន់វត្តសំរោងធំវេរប្រគេនព្រះសង្ឃ ។
វត្តមហឹង្គុទ្យារាម (សំរោងធំ) ឃុំម៉ីចាញ់ ជាវត្តមួយក្នុងចំណោម ១៧ វត្តពុទ្ធសាសនាមហានិកាយខ្មែរក្នុងស្រុកចូវថាញ់ អនុវត្តល្អការងារផ្សព្វផ្សាយ ដើម្បីញ៉ាំងឲ្យពុទ្ធបរិស័ទបង្កើនការយល់ដឹង និងប្រារព្ធពិធីបុណ្យកឋិនទានត្រឹមត្រូវតាមពុទ្ធានុញ្ញាតផង ធានាសុវត្ថិភាព បង្ការជំងឺផង។ បុណ្យកឋិនទានវត្តសំរោងធំ ប្រារព្ធឡើងនៅថ្ងៃទី ០៧ វិច្ឆិកា ធានាសុវត្ថិក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគ ។
ព្រះតេជគុណ ថាច់ត្រឹង ព្រះចៅអធិការវត្តមហឹង្គុទ្យារាម (សំរោងធំ) មានថេរដីកាថា៖ អាត្មាភាពព្រមទាំងព្រះសង្ឃ និងគណៈអារាមាភិបាល សហការផ្សព្វផ្សាយបណ្តាសារាចរសេចក្តីសម្រេច ចិត្តរបស់បក្ស រដ្ឋនិងសេចក្តីប្រកាសរបស់បណ្តា ផ្នែកមានសមត្ថកិច្ចដែលមានខ្លឹមសារពាក់ព័ន្ធដល់ ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ដើម្បីពុទ្ធបរិស័ទបង្កើន ការយល់ដឹង និងអនុវត្តតាមបានល្អ។ បណ្តាខ្លឹមសារសំខាន់ៗដែលយកមកផ្សព្វផ្សាយរួមមាន៖ ខ្លឹមសារនៃសារលិខិតលេខ ៤០២១/UBND-KGVX ចុះថ្ងៃទី ០៩ កញ្ញា ឆ្នាំ ២០២១ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្តីពីបង្កើនការអនុវត្តន៍បណ្តាវិធានការបង្ការ ទប់ស្កាត់ អាសន្នរោគកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្ត។ សារ លិខិតលេខ ២៦០-CV/TU ចុះថ្ងៃទី ០៥ វិច្ឆិកា ឆ្នាំ ២០២១ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ស្តីពីការក្រើនរំលឹកការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ ក្នុងស្ថានភាពថ្មី។ សេចក្តីប្រកាសលេខ ០៨/TB-HĐKSSYN របស់ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ។ល។
ពិធីដង្ហែអង្គកឋិនទាន។
ទន្ទឹមនឹងនោះ ព្រះតេជគុណ ថាច់ត្រឹងនៅទាំងពន្យល់បន្ថែមពីខ្លឹមសារនៃបុណ្យកឋិនទាន ដើម្បីពុទ្ធបរិស័ទបង្កើនការយល់ដឹង និងប្រារព្ធពិធីបុណ្យនេះឲ្យបានត្រឹមត្រូវតាមពុទ្ធានុញ្ញាត។ សាមីបុណ្យកឋិនទាន គប្បីជាអ្នកមានសទ្ធាជ្រះថ្លាចំពោះព្រះ រតនត្រៃ ជាអ្នកយល់ពីអានិសង្សកឋិន ដែលបានធ្វើ និងថ្វាយប្រគេនត្រៃចីវរចំពោះព្រះសង្ឃដែលគង់ចាំវស្សាអស់ត្រៃមាសកន្លង ប្រសិនបើរៀបចំអញ្ជើញភ្ញៀវមកចូលរួមក៏បានមិនអញ្ជើញក៏បាន ។
ឧបាសិកាត្រឹងធីញ៉ាងបានឲ្យដឹងថា៖ ដោយបានព្រះចៅអធិការ និងគណៈអារាមាភិបាលផ្សព្វផ្សាយវិធីសាស្រ្តបង្ការ ទប់ស្កាត់អាសន្នរោគក៏ដូច ជាខ្លឹមសារនៃបុណ្យកឋិនទាន គ្រួសារខ្ញុំក៏រីករាយ ហើយមានសទ្ធាជ្រះថ្លាប្រារព្ធពិធីបុណ្យកឋិនទាន តាមបែបសាមញ្ញ។ ដំបូងខ្ញុំមានបំណងអញ្ជើញ ភ្ញៀវចូលរួមពិធីបុណ្យនេះឲ្យបានកុះករ ឱឡារិកអធិកអធមដែរ ប៉ុន្តែដោយសារអាសន្នរោគនៅរីករាលដាលស្មុគស្មាញ ទើបមិនអាចអញ្ជើញភ្ញៀវមកចូលរួមបាន។
ព្រះឧបជ្ឈាយ៍ គឹមថន ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូវថាញ់ មានថេរដីកាថា៖ ដើម្បីបវារណាព្រះសង្ឃ និងចលនាពុទ្ធបរិស័ទក្នុងស្រុកឲ្យប្រារព្ធពិធីបុណ្យកឋិនទានត្រូវតាមពុទ្ធានុញ្ញាត និងច្បាប់បង្ការ ទប់ស្កាត់អាសន្ន រោគកូវីដ-១៩ ក្នុងរដូវបុណ្យកឋិនទាន សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកបានចង្អុលការ ព្រះចៅអធិការ គណៈអារាមាភិបាលនៃ បណ្ដាវត្តសហការផ្សព្វផ្សាយបណ្តាសារលិខិតលេខ ៤០២១/UBND-KGVX ជាពិសេសបញ្ជាក់ត្រង់ ចំណុចលេខ ៧ នៃសារលិខិតបានចែងថា៖ "...ចំពោះសកម្មភាពនៃពិធីបុណ្យផ្សេងៗតាមមូលដ្ឋានសាសនាបូជនីយដ្ឋាន ពិធីបុណ្យសព មិនត្រូវជួបជុំគ្នាលើសពី ២០ នាក់ " ជាដើមកាលនៅក្នុង រដូវគង់ចាំព្រះវស្សាម៉្លេះ ។ ទន្ទឹមនឹងនោះ ពេលទទួលបានសេចក្តីប្រកាសលេខ ០៨/TB-HĐK SSYN របស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ សមាគមស្រុកបាននិមន្តព្រះចៅអធិការវត្តទាំង ១៧ ក្នុងស្រុកមកប្រជុំ ដើម្បីផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីប្រកាសជាបន្ទាន់ ដើម្បីព្រះចៅអធិការ គណៈអារាមាភិបាលផ្សព្វផ្សាយដល់ពុទ្ធបរិស័ទជាបន្ទាន់ដើម្បីញ៉ាំងឲ្យពុទ្ធបរិស័ទក្តាប់ព័ត៌មានទាន់ពេល ដើម្បីប្រារព្ធពិធី បុណ្យកឋិន និងបុណ្យអកអំបុក ឆ្នាំ ២០២១ បានល្អ ជំរុញទឹកចិត្តពុទ្ធបរិស័ទបង្កើនស្មារតីប្រុងប្រយ័ត្ន មិនប្រហែស អត្តនោម័តិក្នុងការអនុវត្តន៍ អនុសាសន៍ ៥K តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជារៀងរាល់ឆ្នាំ តាមប្រវេណីព្រះពុទ្ធសាសនាថេរវាទនិយាយរួម ព្រះពុទ្ធសាសនាមហានិកាយខ្មែរនិយាយដោយឡែក តែងប្រារព្ធពិធីបុណ្យដង្ហែកឋិន ដើម្បីប្រគេនត្រៃចីវរដល់ព្រះសង្ឃដែល គង់ចាំវស្សាអស់ត្រៃមាសកន្លង។ វត្តនីមួយៗ ក្នុង មួយឆ្នាំមានច្បាប់ប្រារព្ធពិធីបុណ្យកឋិនទានតែម្តងគត់ក្នុងរង្វង់ពីថ្ងៃ ០១ រោច ខែអស្សុជ ដល់ ថ្ងៃ ១៥ កើត ខែកត្តិក៕ អត្ថបទ រូបថត៖ សុជា