11/06/2024 13:37
តាមទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរនៅខេត្តត្រាវិញ កូនប្រុសពេលធំឡើងត្រូវបានឪ ពុកម្ដាយនាំចូលវត្តបួសដើម្បីបានសិក្សាធម៌អាថ៌វិន័យ សិក្សាអក្សរសាស្រ្តខ្មែរ តបស្នងសងគុណឪពុកម្ដាយនិងលត់ដំខ្លួនដើម្បីក្លាយជាអ្នកមានចំណេះដឹង មានសីលធម៌ល្អសម្រាប់សង្គម។
តាមទំនៀមទម្លាប់ដ៏ប្រពៃនេះ មានកុលបុត្រខ្មែរជាច្រើនក្នុងខេត្តបាន គ្រួសារ នាំមកសូមការអនុញ្ញាតពីសំណាក់ព្រះចៅអធិការ ព្រះឧបជ្ឈាយ៍ប្រារព្ធពិធី បព្វជ្ជានិងឧបសម្បទានាខណ្ឌសីមាវត្តដែលខ្លួនទ្រទ្រង់ព្រះផ្នួស។
នៅក្នុងពិធីបំបួស គេត្រូវរៀបចំធ្វើតាមប្រពៃណីបុរាណ ដូចជា ពិធីកោរ ពិធីលាឪពុកម្ដាយ ជីដូនជីតា ពិធីកួចចំណងដៃនាគ ពិធីចម្រើនព្រះបរិត្ត ពិធីដង្ហែនាគ ០៣ ជុំព្រះវិហារ ពិធីនាគវន្ទាចំពោះព្រះពុទ្ធរូប ចំពោះ ឪពុកម្ដាយ ចំពោះព្រះឧបជ្ឈាយ៍ ព្រះសង្ឃហត្ថបាស សុំនិស្ស័យជាដើម។
ខាងក្រោមនេះជារូបភាពមួយចំនួនអំពីពិធីបព្វជ្ជានិងឧបសម្បទានាមណ្ឌលសីមាវត្តពោធិ ព្រឹក្សគិរីវង្ស (ស្វាយសៀមចាស់) ស្ថិតនៅឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ៕
ពិធីនាគវន្ទាចំពោះព្រះឧបជ្ឈាយ៍។
ពិធីឧបសម្បទាចំពោះសាមណេរដែលមានអាយុគម្រប់ ២០។
ពិធីដង្ហែនាគ ០៣ ជុំព្រះវិហារ។
កុលបុត្រថាច់ថេន (នាគ) អាយុ ១៤ ឆ្នាំ នៅភូមិជ្រៃធំបួសតបស្នងសងគុណឪពុកម្ដាយ។