20/06/2023 09:18
លោក ថាច់បោយ នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ទទួលសិទ្ធិប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រគេន-ជូនបណ្ណទទួលស្គាល់ “កេរណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត”ចំពោះ ព្រះចៅអធិការសឺននួនម៉ី និង ថ្នាក់ដឹកនាំទីប្រជុំជនចូវថាញ់។
កាលពីថ្ងៃទី ១៦ ខែមិថុនា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ ចាត់តាំងពិធីប្រកាសសេចក្ដីសម្រេចចិត្ត និងទទួលបណ្ណទទួលស្គាល់រៀបចំណាត់កេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្តចំពោះវត្តចម្បាបូរី (ត្រោកលិច) ស្ថិតនៅអនុសង្កាត់លេខ ៥ ទីប្រជុំជនចូវថាញ់។
និមន្ត និងអញ្ជើញចូលរួម មាន៖ ព្រះឧបជ្ឈាយ៍ ថាច់វ៉ាយ អនុប្រធានអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត លោក គាងបុណ្យ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត លោកហ្វិញភឿកឡុង អតីតអនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា លោក ថាច់បោយ នាយករងមន្ទីរប្បធម៌ កីឡា និងទេសចរណ៍ខេត្តត្រាវិញ រួមជាមួយតំណាង គណៈផ្នែកខេត្ត ស្រុកមួយចំនួនទៀត។
វត្តចម្បាបូរី(ត្រោកលិច)បានកសាងឡើង កាលពីគ.ស. ១៦១២ ព.ស. ២១៥៦។ ក្នុងសម័យសង្គ្រាមប្រឆាំងអាណានិគមបារាំងឈ្លានពាន ព្រះសង្ឃ ពុទ្ធបរិស័ទវត្តចម្បាបូរី មានបណ្ដាសកម្មភាពដូចជា៖ តស៊ូ ទាមទារបន្ថយពន្ធដារ ប្រឆាំងការគាបសង្កត់របស់ពួកមេដី អាណានិគម និងពួកខ្ញុំកញ្ជះ។ល។ ព្រះសង្ឃ ពុទ្ធបរិស័ទវត្តចម្បាបូរីបានចូលរួមក្នុងឈុតបដិវត្តន៍ដោយបណ្ដាប្រភេទអាវុធសាមញ្ញ ចូលរួមធ្វើអគ្គកុបកម្មបដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ ចាប់បង្ខំឱ្យឆ្មាំឃុំដាឡុកប្រគល់រដ្ឋអំណាចជូន បដិវត្តន៍នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ១៩៤៥។
ឈានដល់ដំណាក់កាលសង្គ្រាមប្រឆាំងអាមេរិក វត្តចម្បាបូរី បានរួមវិភាគទានជាច្រើនសម្រាប់បដិវត្តន៍ដូចជា៖ ចិញ្ចឹម ការពារកម្មាភិបាលដោយសម្ងាត់។ ចាត់តាំង បំផុសចលនាពុទ្ធបរិស័ទរួមវិភាគទានស្បៀង ប្រាក់កាសទទួលយុវជនខ្មែរ កិញ ចិនចូលរៀននៅក្នុងវត្ត។ល។ ព្រឹត្តការណ៍ឆ្នើមគឺផ្ដើម ចូលរួមបណ្ដាការតស៊ូនយោបាយប្រឆាំងអាមេរិក ពួកអាយ៉ងសកម្មចូលរួមបំផុសចលនាទាហានដាក់កាំភ្លើងចុះវិលត្រឡប់មកជាមួយគ្រួសារ រួចចិញ្ចឹមការពារកម្មាភិបាលដោយសុវត្ថិភាព។ល។
តាមរយៈនោះនៅថ្ងៃ ១៥/៥/២០២៣ ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ចេញសេចក្ដីសម្រេចចិត្តលេខ ៧៣០/QĐ-UBND រៀបចំណាត់ថ្នាក់វត្តចម្បាបូរី (ត្រោកលិច) ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត ដើម្បីកត់សម្គាល់ពីបណ្ដាការរួមចំណែករបស់វត្ត ទន្ទឹមនឹងនោះ រួមចំណែកអភិរក្ស អភិវឌ្ឍន៍តម្លៃកេរដំណែលទៅក្នុងការអប់រំប្រពៃណីស្នេហាជាតិ អប់រំពីតម្លៃវប្បធម៌មនុស្សសាស្រ្តសម្រាប់អ្នក បច្ចុប្បន្ននិងបច្ឆាជន។
ឱកាសនេះ គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់បានជូនលិខិតសរសើរ ១ ច្បាប់ដល់សមូហភាពគណៈអារាមាភិបាល។ គណៈកម្មាធិការប្រជាជនទីប្រជុំជនចូវថាញ់បានប្រគេន- ជូនលិខិតសរសើរ ២ ច្បាប់ដល់អ្នកដែលមានស្នាព្រះហស្ដ ស្នាដៃឆ្នើមក្នុងការស្រាវជ្រាវ ឯកសាររួមចំណែកកសាងឯកសារដើម្បីស្នើទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត ការពារ និងគ្រប់គ្រងតំបន់កេរដំណែល៕ ដំណឹង- រូបថត៖ សម្បត្តិ