25/02/2022 08:30
ទិដ្ឋភាពពិធីប្រគល់ផ្ទះមេត្តាធម៌ ។
និមន្ត អញ្ជើញចូលរួមពិធីនេះ មានព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះតេជគុណថាច់រឿន ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ លោកគឹមជីហ្វា ប្រធានគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយ រួមជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ តំណាងថ្នាក់ដឹកនាំមូលដ្ឋានជាច្រើនអង្គ-រូបទៀត។
ផ្ទះក្នុងមួយខ្នងៗ បានសាងសង់លើផ្ទៃដីជាង ៤០ ម៉ែត្រក្រឡា ថវិកាសាងសង់ជិត ៥០ លាន ដុង អាស្រ័យព្រះតេជគុណថាច់សុវណ្ណចលនាសប្បុរសជន រួមវិភាគទានសាងសង់។ ក៏ក្នុងឱកាសចាត់តាំងប្រគល់ជូនផ្ទះមេត្តាធម៌ ព្រះតេជគុណថាច់សុវណ្ណ និងរដ្ឋអំណាចមូលដ្ឋាន រួមជាមួយសប្បុរសជនទាំងនោះចាត់តាំង “ផ្សាររាត្រីសូន្យដុង” ដើម្បីឧបត្ថម្ភមុខទំនិញចាំបាច់ មួយចំនួនដល់ជនរួមជាតិខ្មែរនៅទីនោះ ក្រោយពេលមូលដ្ឋានទប់ស្កាត់បានអាសន្នរោគ រាល់ ការប្រជុំជីវភាពរបស់ជនរួមជាតិខ្មែរបានត្រឡប់មកសភាពធម្មតាថ្មី៕ ដំណឹង-រូបថត៖ ថាច់សម្បត្តិ