
ព្រះតេជព្រះគុណថាច់សាមន្ត។
ភូមិកំបាំងបាត់មានចំនួនមនុស្សរាយ ជាង ១.៣០០ នាក់ ក្នុងនោះជនជាតិខ្មែរ ជាង ៨៤,២%។ ដើម្បីរួមចំណែកជាមួយ រដ្ឋអំណាចមូលដ្ឋានអនុវត្តល្អការងារ កសាងហេដ្ឋារចនាសម្ព័ន្ធ ព្រះចៅអធិការ ថាច់សាមន្តរួមជាមួយរដ្ឋអំណាចភូមិ ចលនាប្រជាជនបរិច្ចាគដីកសាងផ្លូវជនបទបាន ០២ ខ្សែ (ទទឹង ៣ ម៉ែត្រ សរុបប្រវែងជាង ៣.៤០០ ម៉ែត្រ) ចលនាប្រជាពុទ្ធបរិស័ទជាង ៥០ លើកនាក់ចូលរួមកសាងស្ពានជនបទ (ឆ្នាំ ២០២១) ។ ចលនាប្រជាពុទ្ធបរិស័ទ ៩០ លើកនាក់ ផ្តុំកម្លាំងកសាងផ្លូវបេតុងកាលពីឆ្នាំ ២០២២។ ឆ្នាំ ២០២៥ ព្រះចៅអធិការបន្តការចលនាប្រជាពុទ្ធបរិស័ទកសាងផ្លូវបេតុងក្នុងភូមិ (ទទឹង ៣ ម៉ែត្រ ប្រវែង ១.២០០ ម៉ែត្រ) និងសំណង់សុខុមាលភាពសង្គមជាច្រើនទៀត។ល។
លោកថាច់សាង ប្រធានគណៈកម្មការប្រជាជនភូមិកំបាំងបាត់មានប្រសាសន៍ ថា៖ ព្រះចៅអធិការថាច់សាមន្ត បាននិមន្ត ទៅដល់គ្រួសារ ដើម្បីចលនាប្រជាពុទ្ធបរិ ស័ទចូលរួមបរិច្ចាគដីកសាងផ្លូវជនបទ និងស្ពានជនបទ រួមចំណែកយ៉ាងសកម្ម ជាមួយមូលដ្ឋាន អនុវត្តសម្រេចលក្ខឋានហេដ្ឋារចនាសម្ព័ន្ធជនបទថ្មី។
ព្រះចៅអធិការ ថាច់សាមន្ត មានថេរ ដីកាថា៖ ការរៀនសូត្រតាមមាគ៌ាព្រះពុទ្ធសាសនា គឺដើម្បីធ្វើការងារមានប្រយោជន៍ ជូនសង្គម និងប្រយោជន៍ព្រះពុទ្ធសាសនា។ ដូច្នោះហើយ ក្នុងឱកាសបុណ្យទានម្តងៗ អាត្មាតែងផ្សព្វផ្សាយ អប់រំប្រជាពុទ្ធបរិស័ទ ឲ្យប្រតិបត្តិល្អតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ អនុវត្តល្អតាមគោលមាគ៌ា គោល នយោបាយ ច្បាប់របស់បក្ស និងរដ្ឋ និងអនុវត្ត ល្អចលនា “ទូទាំងប្រជាជនចូលរួមកសាងជនបទថ្មី និង អារ្យធម៌ទីក្រុង”។
លោកថាច់សាង ប្រធានគណៈកម្មការប្រជាជនភូមិកំបាំងបាត់ ពិគ្រោះការងារមួយចំនួនជាមួយព្រះតេជព្រះគុណថាច់សាមមន្ត។
ព្រះឧបជ្ឈាយ៍ថាច់ថាវរ៍ ប្រធានសមា គមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវកែមានប្រសាសន៍ថា៖ ព្រះចៅអធិការ ថាច់សាមន្តតែងសកម្មក្នុងការបវារណាប្រជាពុទ្ធបរិស័ទចូលរួមកសាងវត្តអារាម ដើម្បីបំពេញតាមតម្រូវការប្រជុំជីវភាព សាសនារបស់ព្រះសង្ឃ និងប្រជាពុទ្ធបរិ ស័ទ។ ចាត់តាំងបើកថ្នាក់ពុទ្ធិកសិក្សា និងថ្នាក់ប្រជាសិក្សាប្រគេន និងជូនព្រះសង្ឃ កូនចៅប្រជាពុទ្ធបរិស័ទរៀនសូត្រធម៌អាថ៌ វិន័យ អក្សរសាស្រ្តខ្មែរ។ល។
ដោយបានចូលរួមយ៉ាងសកម្មក្នុងការ កសាងជនបទថ្មី នៅឆ្នាំ ២០២៤ ព្រះចៅអធិការថាច់សាមន្តបានប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគេនប័ណ្ណសរសើរស្តីពីសម្រេចស្នាព្រះហស្តឆ្នើមក្នុងការ កសាងស្រុកកូវកែសម្រេចលក្ខឋានជន បទថ្មីលើកកម្ពស់ឆ្នាំ ២០២៣៕ អត្ថបទ-រូបថត៖ សុជា