02/11/2021 10:52
ព្រះតេជគុណយ៉ាងសុធន ។
ឆ្នាំ ២០០៨ ព្រះតេជគុណយ៉ាងសុធនបានប្រគល់តួនាទីជាព្រះចៅអធិការវត្តជម្ពូទីបវរារាម (ជ្រោយទន្សា) ឃុំគីមស៊ើង ស្រុកថ្កូវ ខេត្តត្រាវិញ។ ថ្វីត្បិតវ័យនៅក្មេងបើប្រៀបជាមួយនឹង ព្រះចៅអធិការនៃបណ្ដាវត្តមួយចំនួនក្នុងស្រុកថ្កូវ ប៉ុន្តែ ព្រះអង្គតែងខិតខំអស់ពីព្រះទ័យ ដើម្បីប្រតិបត្តិល្អធម៌អាថ៍វិន័យ អប់រំព្រះសង្ឃនិងពុទ្ធបរិស័ទ គោរពសាសនា រស់នៅត្រឹមត្រូវជានិច្ច។ ព្រះអង្គបានអប់រំរួចឧបត្ថម្ភប្រាក់ទុន រកទទួលទានចំពោះអ្នកដែលធ្លាប់ជ្រួសជ្រុលមករួមរស់ជាមួយសហគមន៍ ពង្រីកសេដ្ឋកិច្ចគ្រួសារ។
ដើម្បីពង្រីកនូវតម្លៃវប្បធម៌ប្រពៃរបស់ព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ ហើយដើម្បីចូលរួមជាមួយ នឹងសហគមន៍ បង្រ្កាបនិងរុញច្រានជំងឺអាសន្នរោគ ក្នុងអន្តរកាលគម្លាតសង្គមតាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ក្នុងទូទាំងខេត្តនោះ ព្រះតេជគុណយ៉ាងសុធនរួមជាមួយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ស្រុកថ្កូវនិងរដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភប្រជាជន នៅលើភូមិសាស្រ្តស្រុកថ្កូវ ដែលត្រូវរងឥទ្ធិពលអាសន្នរោគកូវីដ-១៩។ ជាក់ស្ដែងព្រះអង្គបានចលនាឧបត្ថម្ភ អង្ករ ១៥ តោនរួមជាមួយអំណោយ រាប់ពាន់ចំណែក មានគ្រឿងឧបភោគជាដើម និងអាហារសប្បុរសធម៌ប្រគេនដល់ព្រះសង្ឃនានាវត្ត និងមាមីងពុទ្ធបរិស័ទក្នុងតំបន់បិទខ្ទប់ តំបន់ជម្លៀសប្រមូលផ្ដុំ។ ទន្ទឹមនឹងនោះ ព្រះតេជគុណនៅទាំង ផ្សព្វផ្សាយដល់ព្រះសង្ឃ ពុទ្ធបរិស័ទប្ដេជ្ញាអនុវត្តម៉ឹងម៉ាត់គោលការណ៍របស់បក្ស សេចក្ដីកំណត់របស់រដ្ឋាភិបាល ស្ដីពីការងារបង្ការទប់ស្កាត់អាសន្នរោគ បន្តចាត់តាំងបណ្ដាសកម្មភាពសប្បុរសធម៌ ដើម្បីចែករំលែកទុក្ខលំបាករបស់មាមីង ពុទ្ធបរិស័ទអាស្រ័យអាសន្នរោគបង្កឡើង។
ពេលនិមន្តទៅចែកជូនអំណោយក្នុងរដូវអាសន្នរោគក៏ដូចជាក្នុងពេលសម្ដែងធម៌ទេសនា ព្រះតេជគុណ យ៉ាងសុធន តែងឆ្លៀតផ្សព្វផ្សាយ ពន្យល់ដល់ពុទ្ធបរិស័ទឲ្យអនុវត្តម៉ឹងម៉ាត់បណ្ដាវិធានការបង្ការទប់ស្កាត់ជំងឺតាមសេចក្ដីប្រកាស ព្រមានរបស់ផ្នែកសុខាភិបាល ព្រមទាំងក្រើនរំលឹកពុទ្ធបរិស័ទឲ្យយកចិត្តទុកដាក់គិតគូរ អប់រំ គ្រប់គ្រងសមាជិកក្នុងគ្រួសារ មិនបណ្ដោយឲ្យកូន ចៅ ញាតិសន្តានប្រព្រឹត្តអំពើបាបគ្រោះសង្គម និងបណ្ដាអំពើបំពានច្បាប់ផ្សេងៗ មិនស្ដាប់ពាក្យ ផ្សព្វផ្សាយមួលបង្កាច់ ញុះញង់របស់ជនទុច្ចរិត ជំរុញទឹកចិត្តឲ្យមាមីងពុទ្ធបរិស័ទខិតខំពលកម្មផលិត អនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋកន្លែង ស្នាក់នៅ ជាពិសេសចលនាមាមីងឲ្យចូលរួមចលនា ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ ចំពោះមុខសញ្ញាដែលមានអាការៈបំពានច្បាប់ ព្រះតេជគុណនិមន្តទៅដល់ផ្ទះ ដើម្បីអប់រំឲ្យកែប្រែខ្លួន។ អាស្រ័យហេតុនោះ មុខសញ្ញាទាំងនោះក៏យល់នូវអំពើខុសឆ្គងរបស់ខ្លួនរួចកែប្រែហើយរស់នៅបានល្អជាង ជាពិសេស ជួយឲ្យអ្នកដែលអនុវត្តសម្រេចការពិន័យទោស ដោយដាក់ពន្ធនាគារ វិលមកកាន់គ្រួសារ មូលដ្ឋានលុបបំបាត់ការអៀនខ្មាសចូលរួមរស់ជាមួយសហគមន៍និងរួមចំណែក គួរឲ្យកត់សម្គាល់ក្នុងភារកិច្ចធានាសន្តិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន។
ជាមួយតួនាទីជាសមាជិកគណៈកម្មាធិការសមាគមសហព័ន្ធយុវជនខេត្តត្រាវិញ នីតិកាលទី ៦ អាណត្តិកាល ២០១៩-២០២៤ ព្រះតេជគុណបានជួយដល់យុវជនខ្មែរជាច្រើនក្នុងខេត្តមានភាព ជឿនលឿន។ ព្រះអង្គនៅទាំងចលនាសប្បុរសជនឧបត្ថម្ភសង់លំនៅឋានជូនដល់យុវជន ដែលមានស្ថានភាពលំបាក។ នៅបណ្ដាថ្ងៃបវេសនកាលនិងវិសមកាលសាលាសកលរាល់ឆ្នាំ ព្រះតេជគុណបានឧបត្ថម្ភអំណោយ អាហារូបករណ៍ ជាច្រើនចំណែកដើម្បីលើកទឹកចិត្តដល់សិស្សក្រីក្រសង្វាតរៀនសូត្រនៅមូលដ្ឋាន។
ទឹកព្រះទ័យរបស់ព្រះតេជគុណយ៉ាងសុធនលេចចេញពីបេះដូងរបស់បព្វជិតមួយអង្គបានពុទ្ធបរិស័ទជិត ឆ្ងាយចូលចិត្តនិងបានប្រជាជន និងរដ្ឋអំណាចមូលដ្ឋានគោរព។ ព្រះអង្គបានរួមចំណែកជាមួយបក្ខភាគ ឃុំគីមស៊ើងនិយាយដោយឡែក ស្រុកថ្កូវនិយាយរួមអនុវត្តមានប្រសិទ្ធភាព កិច្ចការសុខុមាលភាពសង្គម ការងារបន្ថយភាពក្រីក្រនិងកម្មវិធីគោលដៅជាតិកសាងជនបទថ្មីហើយបានគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់កត់ត្រានិងស្ងើចសរសើរ៕ អត្ថបទ- រូបថត៖ ថាច់ហ្វាង