16/05/2023 09:27
ព្រះតេជគុណ យឿងវុាំងណា បានមហាសន្និបាតផ្តល់ទំនុកចិត្ត តែងតាំងជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញ។
កាលពីថ្ងៃទី ១០ ឧសភា សមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិក្រុងត្រាវិញ បានចាត់តាំងមហាសន្និបាតលើកទី ៧ អាណត្តិ ២០២៣ - ២០២៨ ។
និមន្ត និងអញ្ជើញចូលរួមមាន៖ ព្រះឧបជ្ឈាយ៍ ថាច់វ៉ាយ អនុប្រធានអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ បណ្តាសមមិត្ត៖ ង្វៀងថាញ់តឹម សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត លេខាបក្សក្រុងត្រាវិញ ថាច់ធីង៉ុកម៉ាយ អនុប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត ង្វៀងធីត្វឹងថាញ់ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងតំណាងជាង ១៤០ អង្អ និងរូបដែលតំណាងឲ្យថ្នាក់ដឹកនាំ បណ្តាមន្ទីរ ស្ថាប័ន និងថ្នាក់ដឹកនាំសមាគមព្រះ សង្ឃសាមគ្គីស្នេហាជាតិស្រុក ក្នុងខេត្តបាន និមន្តព្រមទាំងតំណាងពេញសិទ្ធិ ២៣ អង្គ និងរូប និមន្តនិងអញ្ជើញចូលរួម។
ក្នុងអាណត្តិកន្លង ទន្ទឹមនឹងអនុវត្តកិច្ចការព្រះពុទ្ធសាសនា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញ នៅទាំងអនុវត្តល្អការ ងារផ្សព្វផ្សាយ ចលនាព្រះសង្ឃ ពុទ្ធបរិស័ទ អនុវត្តល្អតាមគោលការណ៍ គោលមាគ៌ានយោបាយ ច្បាប់របស់បក្ស និងរដ្ឋ ចូលរួមបណ្តា ចលនាស្នេហាជាតិនៅមូលដ្ឋាន។ល។
ពង្រីកលទ្ធផលដែលសម្រេចបានក្នុងអាណត្តិកាលកន្លង ក្នុងអាណត្តិកាលថ្មី (២០២៣ -២០២៨) យោងតាមស្មារតីសាមគ្គី ឯកភាព និងការទទួលបន្ទុកខ្ពស់មហាសន្និបាតបាន កំណត់ទិសដៅ និងភារកិច្ចជាក់ស្តែងដើម្បី អនុវត្តល្អកិច្ចការព្រះពុទ្ធសាសនា ក៏ដូចជាការ ងារដែលសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និងរដ្ឋអំណាចក្រុងត្រាវិញបំផុសចលនា។
តំណាងថ្នាក់ដឹកនាំក្រុងត្រាវិញ អ្នកស្រី ង្វៀងធីង៉ុកញ៉ី អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងត្រាវិញ បានគោរពទទួលស្គាល់ ស្ងើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញ ក្នុងរយៈកាលកន្លង។ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងត្រាវិញ សង្ឃឹមនិងជឿជាក់ថា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញអាណត្តិកាលថ្មីនឹងបន្តការជំរុញលទ្ធផលដែលសម្រេចបាន ក្នុងអាណត្តិកាលកន្លង ព្រមទាំងដឹកនាំ ចង្អុលការ អនុវត្តសម្រេចជោគជ័យតាមទិសដៅ សេចក្តីសម្រេចចិត្តដែលមហាសន្និបាតបានដាក់ចេញ ពង្រីកឲ្យបានល្អធ្លុងមហាសាមគ្គីទូទាំងប្រជាជាតិក្នុងការកសាង និងអភិវឌ្ឍន៍ក្រុងត្រាវិញ ឲ្យកាន់តែរីកចម្រើន ជឿនលឿន និងអារ្យធម៌។
តំណាងគណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍ថាច់វ៉ាយ អនុប្រធានអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត មានថេរដីកា ស្ងើចសរសើរ ចំពោះសមិទ្ធផលដែលសមាគមក្រុងត្រាវិញ សម្រេចបានក្នុងអាណត្តិកាលកន្លង និងឯកភាពខ្ពស់ជាមួយនិងទិសដៅ ភារកិច្ច ដែលមហាសន្និបាតបានដាក់ចេញ។ ព្រះឧបជ្ឈាយ៍ ថាច់វ៉ាយបានបញ្ជាក់ថា៖ គណៈអចិន្ត្រៃយ៍សមាគមក្រុង គប្បីបន្តការពង្រីកស្មារតីសាមគ្គី បង្កើនការយល់ដឹងអំពីតួនាទី ភារកិច្ចរបស់សមាជិក ក្នុងគណៈប្រតិបត្តិការសមាគមអាណត្តិកាលទី ៧។ សកម្មក្នុងការចលនាព្រះចៅអធិការ ព្រះសង្ឃ គណៈអារាមាភិបាលវត្តក្នុងក្រុងឲ្យចូលរួមបណ្តាសកម្មភាពរបស់សមាគម ដើម្បីបង្កើនសាមគ្គី ភាពខ្ពស់ គ្រប់សកម្មភាពក្នុងអាណត្តិកាលថ្មី តាមស្មារតីនៃប្រធានបទ “ក្រឹត្យក្រម-ភារកិច្ច- សាមគ្គី-អភិវឌ្ឍន៍”។
មហាសន្និបាតបានឯកភាពតែងតាំងតំណាង ២៣ ព្រះអង្គ ទទួលបន្ទុកជាគណៈប្រតិបត្តិការ អាណត្តិកាលថ្មី។ ក្នុងនោះ តែងតាំងគណៈអចិន្ត្រៃយ៍រួមមាន ១១ ព្រះអង្គ។ ព្រះតេជគុណ យឿងវុាំងណា បានមហាសន្និបាតទំនុកចិត្ត តែងតាំងទទួលនាទីបន្តជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញអាណត្តិកាលទី ៧ ( ២០២៣-២០២៨)។
ក្នុងឱកាសនេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបានប្រគេនបណ្ណសរសើរដល់សមូហភាព ០១ កន្លែង បុគ្គល ០៦ អង្គ ដែល មានស្នាព្រះហស្តឆ្នើមក្នុងកិច្ចការព្រះពុទ្ធសាសនាក្នុងអាណត្តិកាលកន្លង។ ប្រធានគណៈកម្មាធិការប្រជាជនក្រុងត្រាវិញ ប្រគេន និងជូន លិខិតសរសើរដល់សមូហភាព ៣ កន្លែង និងបុគ្គល ៩ អង្គ និងរូប ដែលមានស្នាព្រះហស្ត និងស្នាដៃឆ្នើមក្នុងអាណត្តិកាលកន្លង។
ក្នុងឱកាសនេះដែរ គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញ អាណត្តិកាលថ្មី (២០២៣-២០២៨) បានចលនា បណ្តាអង្គការចាត់តាំងសប្បុរសជនជូនទោ ចក្រយាន ១៥ គ្រឿង (ក្នុងមួយគ្រឿងតម្លៃ ១,៥ លានដុង) ជូនអាហារូបករណ៍ ១២ ចំណែក (ក្នុងមួយចំណែកទឹកប្រាក់ ០១ លានដុង) ដល់សិស្សមានស្ថានភាពលំបាក៕
ដំណឹង-រូបថត៖ សុជា