19/01/2024 08:37
ព្រះតេជគុណ គឹមសុនី។
ក្រោយពេលរៀនចប់កម្រិតពុទ្ធិកមធ្យម សិក្សាទុតិយភូមិ ឆ្នាំ ២០០៣ ព្រះតេជគុណគឹមសុនី បានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តនិងពុទ្ធបរិស័ទចំណុះជើងវត្តតែងតាំងជាព្រះ ចៅអធិការវត្តកំពង់មាស និងបានប្រជាជនក្នុងភូមិជ្រើសតែងតាំងជាអ្នកមានប្រជាប្រិយភាព។ ទន្ទឹមនឹងនោះ ព្រះតេជគុណគឹមសុនីនៅទាំងបានម្ចាស់ ឆ្នោតបោះឆ្នោតតែងតាំងជាតំណាងក្រុមប្រឹក្សាប្រជាជនឃុំហ៊ីវទ្រុងតាំងពីអាណត្តិកាលទី ៣ (២០២១-២០២៦) មកទល់បច្ចុប្បន្ន។
វត្តកំពង់មាសមានពុទ្ធបរិស័ទចំណុះជើងវត្តជាង ៤០០ គ្រួសារ។ តាំងពីទទួលនាទីជាព្រះចៅអធិការវត្តមក ព្រះតេជគុណគឹមសុនី បានចលនាពុទ្ធបរិស័ទកសាងព្រះវិហារ កុដិ សាលាក្នុងវត្តជាច្រើន សំណង់ឆ្លើយតបតាមតម្រូវការសិក្សារៀនសូត្រ សង្ឃកម្ម និងធ្វើបុណ្យសុន្ទរ៍ទានប្រជុំជីវភាពសាសនារបស់ប្រជាពុទ្ធបរិស័ទ។ ទន្ទឹមនឹងនោះ ព្រះតេជគុណនៅទាំងសហការជាមួយសមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិស្រុក បើកថ្នាក់ពុទ្ធិកសិក្សា និង ថ្នាក់ប្រជាសិក្សាសម្រាប់ព្រះសង្ឃ និងកូនចៅពុទ្ធ បរិស័ទក្នុងភូមិបានរៀនធម៌អាថ៌វិន័យព្រះពុទ្ធសាសនា និងអក្សរសាស្រ្តខ្មែរ។ ព្រះតេជគុណនៅទាំងសហការជាមួយគណៈកម្មការវត្ត ដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជន។ ជាពិសេសគ្រួសារដែលមានស្ថានភាពលំបាកគ្រួសារនៃសព ក្នុងភូមិ ដើម្បីឧបត្ថម្ភឲ្យបានទាន់ពេល។ មធ្យមភាគជារៀងរាល់ឆ្នាំ ព្រះតេជគុណចំណាយថវិការបស់អង្គ និងចលនាសប្បុរសជនបន្ថែមធ្វើកិច្ចការសប្បុរសធម៌សង្គមជិត ១០០ លានដុង ។
ការជិតស្និទ្ធជាមួយប្រជាជន យល់សុខទុក្ខប្រជាជន ដើម្បីធ្វើការងារមានប្រយោជន៍ជូនប្រជាជនជាកាតព្វកិច្ចរបស់អ្នកដែលបានម្ចាស់ឆ្នោតតែងតាំង”។ នេះជាថេរដីកាដែលព្រះតេជគុណគឹមសុនី រៀបរាប់នៅពេលជួបសំណេះសំណាលជាមួយ យើងខ្ញុំ។
ព្រះវិហារវត្តកំពង់មាសដែលព្រះតេជគុណគឹមសុនី ចលនាពុទ្ធបរិស័ទកសាង។
ព្រះតេជគុណ គឹមសុនី មានថេរដីកា៖ អាត្មាយល់ឃើញថា ការអនុគ្រោះជួយធ្វើការងារមានប្រយោជន៍ដល់ប្រជាជនយល់ដឹងសុខទុក្ខប្រជាជនឧបត្ថម្ភប្រជាជនទាន់ពេលដើម្បីជំរុញទឹកចិត្តប្រជាជនឆ្លងកាត់ការលំបាក ជាការងារជាក់ស្តែង និងមានប្រយោជន៍ខ្លាំងណាស់។ នោះក៏ជាភារកិច្ច ជាតួនាទីរបស់អាត្មាផងដែរ។ តាមការគ្រោងទុកនៅដើមឆ្នាំ ២0២៤ នេះ អាត្មានឹងសហការជាមួយរដ្ឋអំណាចភូមិ និងគណៈកម្មការវត្ត ដើម្បីចលនាប្រជាជនចូលរួមកសាងបង្គោលភ្លើងអុចបំភ្លឺតាមដងផ្លូវក្នុងភូមិកញ្ចោងកំពង់មាស។នេះជាគម្រោង អនុវត្តតាមយោបល់ក៏ដូចជាបំណងរបស់ម្ចាស់ឆ្នោតក្នុងភូមិដែលបានស្នើដល់អាត្មា រួចបានអាត្មាស្នើដល់គណៈកម្មាធិការប្រជាជនឃុំចូលរួមដោះស្រាយ។ បច្ចុប្បន្ន គម្រោងការដំណើរការកសាងសមស្របតាមបំណងរបស់ម្ចាស់ឆ្នោត។ តម្លៃនៃការសាងគម្រោងការនេះជាង ៨០ លានដុង។ ក្នុងនោះរដ្ឋឧបត្ថម្ភ ៥០% ប្រជាជនក្នុងភូមិចូលរួមគបវាល់ ៥០%។ ប្រជាជនស្ម័គ្រចិត្តចូលគបវាល់តាមលទ្ធភាពក្រៅពីនោះ អាត្មានឹងរួមចំណែកជាមួយរដ្ឋអំណាចកសាងគម្រោងនេះឲ្យឆាប់បានសម្រេច។
ក្នុងនាមជាតំណាងក្រុមប្រឹក្សាប្រជាជនឃុំមួយរូបដែលរួមដំណើរ និងទទួលស្គាល់ការរួមចំណែកយ៉ាងសកម្មរបស់ព្រះតេជគុណគឹមសុនី លោកវ៉ហ្វាងខើយ អនុប្រធានក្រុមប្រឹក្សាប្រជាជនឃុំហ៊ីវទ្រុង មានប្រសាន៍ថា៖ ព្រះតេជគុណគឹមសុនី ជាព្រះសង្ឃមួយព្រះអង្គតែងស្និទ្ធស្នាលនឹងមាមីង ម្ចាស់ឆ្នោត បានមាមីងម្ចាស់ឆ្នោតពេញចិត្តគោរពស្រឡាញ់ និងទុកចិត្តជានិច្ច។ មាមីងម្ចាស់ឆ្នោតតែងបញ្ចេញយោបល់របស់ខ្លួនផ្ញើតាមព្រះតេជ គុណ រួចបានព្រះតេជគុណមកពិគ្រោះជាមួយក្រុមប្រឹក្សាប្រជាជនឃុំដើម្បីដោះស្រាយបានល្អតាមយោបល់ដែលម្ចាស់ឆ្នោតបានស្នើ។ ការងារជាក់ស្តែងរបស់ព្រះតេជគុណគឹមសុនី រួមចំណែកយ៉ាងសកម្មជូនក្រុមប្រឹក្សាប្រជាជនឃុំបង្កើនគុណភាពសកម្មភាព ។
អស់រយៈពេលជាង ២0 ឆ្នាំចូលរួមបំពេញការងារព្រះពុទ្ធសាសនាក៏ដូចជាការងារសង្គម ព្រះតេជគុណគឹមសុនី ទទួលបានប័ណ្ណសរសើរ លិខិតសរសើរជាច្រើនច្បាប់ពីសំណាក់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់។ជាពិសេសក្នុងឆ្នាំ ២០២៣ ព្រះតេជគុណបានប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគេនប័ណ្ណសរសើរគំរូឆ្នើមអំពីពង្រីកតួនាទីជាអ្នកមានប្រជាប្រិយភាពតំបន់ជនជាតិខ្មែរ ឆ្នាំ ២០២១-២០២២៕ អត្ថបទ-រូបថត៖ សុជា