22/10/2021 10:50
គិតមកទល់ពេលនេះ ការ ងារសប្បុរសធម៌នៅតែបានបន្តអនុវត្ត ខណៈដែល ក្នុងខេត្តមានមាមីងជាច្រើន ទៅប្រកបកិច្ចការនៅទីឆ្ងាយហើយវិលត្រឡប់មកស្រុក កំណើតត្រូវបានចត្តាឡីស័ក ដោយឡែកនោះ ព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរខេត្តត្រាវិញ ក៏បានបន្តអនុវត្តការងារនោះ ដើម្បីរួមកម្លាំងជាមួយប្រជាជនខេត្តត្រាវិញទាំងមូល កម្ចាត់មហាសន្នរោគកូវីដ-១៩។ ទង្វើសប្បុរសធម៌ទាំងនោះ មិនត្រឹមតែរួមចំណែក ជំរុញទឹកចិត្តឲ្យជនរួមជាតិស្ងប់ចិត្តអនុវត្តការធ្វើចត្តាឡីស័កប្រមូលផ្ដុំ ហើយនៅ ទាំងបញ្ជាក់ឲ្យឃើញច្បាស់ជាងទៀតកម្លាំងមហាសាមគ្គីទូទាំងជនជាតិ ពង្រីកប្រវេ ណី “ល្អសាសនា ថ្លៃថ្លាសង្គម” របស់ព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរខេត្តត្រាវិញក្នុងការប្រយុទ្ធជាមួយមហាអាសន្នរោគ។ ក្រុមអ្នកយកសារព័ត៌មានខេមរាភាសាត្រាវិញ បានកត់ត្រានូវរូបភាព មួយចំនួនពោរពេញទៅដោយលក្ខណៈវប្បធម៌នៃមនុស្ស ជាតិខាងក្រោមនេះ៕
ព្រះតេជគុណត្រឹងយ៉ឹង ព្រះចៅអធិការវត្តខ្ទឹង សង្កាត់លេខ ៧ ទីក្រុងត្រាវិញបម្រុងអាហារជូនតំបន់ចត្តាឡីស័កនៅភូមិប្រសាទ ឃុំង្វៀកហ្វា ស្រុកចូវថាញ់។ រូបថត៖ សុជា
ព្រះតេជគុណថាច់ញ៉ឹក អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវជូនអំណោយដល់
បរិស័ទក្នុងរដូវកូវីដ-១៩។ រូបថត៖ ថាច់ហ្វាង
ពុទ្ធបរិស័ទវត្តឫស្សីម្គម្ព (ឃុំង៉ុកបៀង ស្រុកថ្កូវ) បម្រុងអាហារសម្រាប់ជូនប្រជាជននៅតំបន់ចត្តាឡីស័កប្រមូលផ្ដុំ។ រូបថត៖ សម្បត្តិ
ព្រះតេជគុណគាងកុមារតំណាងវត្តខ្ទឹងជូនអាហារនៅតំបន់ចត្តាឡីស័កភូមិប្រាសាទ។ រូបថត៖ សុជា
ព្រះសង្ឃនិងគណៈអារាមាភិបាលវត្តឫស្សីម្គម្ពត្រៀមបម្រុងអាហារជូនតំបន់ចត្តាឡីស័ក។ រូបថត៖ សម្បត្តិ
ព្រះតេជគុណថាច់ថាយហ៊ុង វត្តសំរោងធំ ឃុំម៉ីចាញ់ ស្រុកចូវថាញ់បម្រុងនំ ចំណីជូន តំបន់ចត្តាឡីស័ក។ រូបថត៖ សម្បត្តិ
ព្រះតេជគុណថាច់ស៊ីន ព្រះចៅអធិការវត្តអូរវែងថ្មី ឃុំតឹងហ្វា ស្រុកទីវកឹងនិង ព្រះតេជគុណថាច់ម៉ាញ់ ព្រះចៅអធិការវត្តអូរត្រាវ ឃុំហ៊ីវទឺ ស្រុកទីវកឹងជូននំ ជ្រូកដល់តំបន់ចត្តាឡីស័ក។ រូបថត៖ សុជា
ព្រះតេជគុណថាច់សុង ព្រះឧទ្ទេសចារ្យវត្តស្វាយសៀមចាស់ ឃុំង៉ាយស្វៀងនិមន្តទៅជូនអំណោយដល់ពុទ្ធបរិស័ទក្នុងតំបន់បិទខ្ទប់គម្លាតសង្គម។ រូបថត៖ ថាច់ហ្វាង