22/04/2025 13:18
ព្រះឧបជ្ឈាយ៍ ថាច់ប៉ាយ ជាមួយសំណង់ឧបោសថាគារកសាងរៀបនឹងបានសម្រេច។
បណ្ដាសំណង់ដែលបាន និងកំពុងកសាង រៀបនឹងបានសម្រេច មានតម្លៃរាប់ពាន់លាន ដុង។ គិតដោយឡែកតែសំណង់ឧបោសថា គារដែលរៀបនឹងសម្រេច បានចំណាយថវិកា កសាងជាង ៧ ពាន់លានដុង។ ប្រការគួរឱ្យ កត់សម្គាល់ សំណង់កសាងដល់ផ្នែកណា កិច្ច ការណា តែងទូទាត់ថវិកាជូនម្ចាស់សម្ភារសាង សង់ដល់នោះ។
ព្រះឧបជ្ឈាយ៍ ថាច់ប៉ាយ មានថេរដីកាឱ្យ ដឹងថា៖ ថវិកាកសាងវត្តបានមកពីការរួមបំ ពេញរបស់ពុទ្ធបរិស័ទ អ្នករ៉ាប់រងការកសាង បណ្ដាសំណង់ក៏ត្រូវគោរពពីតម្លៃនៃការរួម បំពេញនោះ រួចធ្វើឱ្យទៅជាសំណង់យ៉ាងពិត ប្រាកដទើបពុទ្ធបរិស័ទអ្នករួមវិភាគទានមាន ទំនុកចិត្តចំពោះអ្នកទទួលរ៉ាប់រង។ ដោយអា ស្រ័យបង្កបានទំនុកចិត្តចំពោះពុទ្ធបរិស័ទ ទាំងក្នុង និងក្រៅចំណុះជើងវត្ត ទើបសំណង់ ជាច្រើនបានកសាងរួចរាល់ជាបន្តបន្ទាប់។ ដោយឡែក សំណង់ឧបោសថាគារកំពុង កសាងសម្រេចជាង ៩០% ប៉ាន់ស្មានក្នុង ត្រីមាសទី ២ ឆ្នាំ ២០២៥ នឹងសម្រេចរួចរាល់។
ក្នុងតួនាទីជាព្រះចៅអធិការ ព្រះឧបជ្ឈាយ៍ ថាច់ប៉ាយតែងប្រគល់ភារៈឱ្យព្រះធម្មាចារ្យ ឧទ្ទេសាចារ្យដែលបញ្ចប់ការសិក្សាថ្នាប់ពុទ្ធិក សិក្សាទទួលរ៉ាប់រងរៀងៗអង្គដើម្បីជួយឱ្យ វត្តមានភាពជឿនលឿនទាំងការសាងសង់ និង ការងារសិក្សាអប់រំរួមទាំងសកម្មភាពផ្សេងៗទៀត។ អាស្រ័យហេតុនោះ តាំងពីព្រះអង្គ ទទួលនាទីជាព្រះចៅអធិការមក ជារៀងរាល់ ឆ្នាំ វត្តតែងបើកថ្នាក់បង្រៀនខាងពុទ្ធិកសិក្សា វិជ្ជាខេមរភាសាបម្រើដល់តម្រូវការរៀនសូត្រ របស់ព្រះសង្ឃ កូនចៅជនរួមជាតិខ្មែរ ដោយ មានព្រះសង្ឃ កូនចៅខ្មែររាប់រយអង្គ-រូបចូល រៀនរួមចំណែកបង្កប្រភពធនធានជាកង កម្លាំងស្នងបន្តឱ្យបណ្ដាសកម្មភាពនៅក្នុង វត្ត។ ក្រៅពីការកសាងបណ្ដាសំណង់ ព្រះអង្គ នៅទាំងបំផុសចលនា និងរួមជាមួយព្រះសង្ឃ ក្នុងវត្តដាំដើមឈើមានតម្លៃរាប់ពាន់ដើមសំ ដៅបង្កលម្អសម្រាប់ផ្ទៃវត្តផងនិងបង្កខ្យល់ អាកាសបរិសុទ្ធសម្រាប់តំបន់ជនបទផង។ ជាពិសេសជួរដើមគគីរអាស្រ័យព្រះអង្គដាំ ប្របតាមដងផ្លូវជាប់របងវត្តស្ថិតក្នុងភូមិសាស្រ្ត ភូមិសំពោងសក់ធំ បានរដ្ឋអំណាចមូលដ្ឋាន ប្រើប្រាស់ជារូបភាពតំណាងឱ្យមាតុភូមិង៉ូវ ឡាក ប្រយោជន៍ផ្សព្វផ្សាយឱ្យប្រជាជននៅ កន្លែងផ្សេងៗបានដឹង។
ព្រះឧបជ្ឈាយ៍ ថាច់ប៉ាយ ឧទ្ទេសនាមអំពីផ្លូវចូលកាន់វត្តដែលទើបកសាងបានសម្រេច។
លោកថាច់រតនា ប្រធានគណៈកម្មការ ប្រជាជនភូមិសំពោងសក់ធំ ឃុំង៉ូវឡាក មាន ប្រសាសន៍ឱ្យដឹងថា៖ ជាមួយតួនាទីជាព្រះ ចៅអធិការ ព្រះឧបជ្ឈាយ៍ ថាច់ប៉ាយ មិនត្រឹម តែខិតខំកសាងបណ្ដាសំណង់ ដាំបណ្ដាដើម ឈើដែលមានអាយុកាលយូរអង្វែង មានតម្លៃ សម្រាប់ការប្រើប្រាស់របស់អ្នកជំនាន់ក្រោយ ប៉ុណ្ណោះទេ ព្រះអង្គនៅទាំងរួមចំណែកជាមួយ រដ្ឋអំណាចមូលដ្ឋានអនុវត្តបណ្ដាលក្ខឋាន កសាងជនបទថ្មីទៀតផង ជួយឱ្យភូមិអនុវត្ត សម្រេចបណ្ដាភាគកម្រិតសំខាន់ៗលើបណ្ដា វិស័យ។
គំរូឆ្នើមក្នុងនាមជាបព្វជិតមួយអង្គ ព្រះ ឧបជ្ឈាយ៍ ថាច់ប៉ាយ បានបណ្ដាផ្នែកពាក់ព័ន្ធ ស្ងើចសរសើរ ក្នុងនោះមានប្រធានគណៈកម្មា ធិការប្រជាជនខេត្តស្ងើចសរសើរ ជូនរង្វាន់ស្នា ព្រះហស្តឆ្នើមក្នុងការអនុវត្តន៍កម្មវិធីគោលដៅ ជាតិកសាងជនបទថ្មីឆ្នាំ ២០២៣៕ អត្ថបទ-រូបថត៖ សម្បត្តិ