14/03/2025 15:20
រូបសំណាកព្រះពុទ្ធទ្រង់ចូលបរិនិព្វានប្រវែង ៧៣ ម៉ែត្រ កម្ពស់ ២៩ ម៉ែត្រ ទម្ងន់ ៤៩០ តោន។
វត្តបទុមវង្សា (សំរោង) នៅសង្កាត់ទី ២ ទីក្រុងសុកត្រាំង ខេត្តសុកត្រាំងបានបង្កើតឡើងកាលពីឆ្នាំ ១៧២៥ អាស្រ័យដោយព្រះឧបជ្ឈាយ៍ ថាច់ភឿក ផ្តើមសាងសង់។ សព្វថ្ងៃនេះវត្តបានឆ្លងកាត់ជំនាន់ព្រះចៅអធិការវត្តចំនួន ១២ ព្រះអង្គ បច្ចុប្បន្ន
គ្រឿងទព្វសសររាប់រយដើមទ្របល័្លង្ករូបសំណាកព្រះពុទ្ធទ្រង់ចូលបរិនិព្វាន។
នេះ ព្រះចៅអធិការ លីមិញឌឹក ជាព្រះចៅអធិ ការទី ១៣។ ឆ្នាំ ១៧២៥ វត្តបានសាងសង់ដោយគ្រឿងឈើ ឫស្សី ប្រក់ ស្លឹកធម្មតា។ ដល់ឆ្នាំ ២០០០ ព្រះវិហារបានរៀបចំពិធីបុណ្យសម្ពោធ និងបញ្ចុះខណ្ឌសីមារឹងមាំតាមស្ថាបត្យកម្មសាមញ្ញ។ ឆ្នាំ
ជណ្តើរឡើងទីឋានពុទ្ធរូបបរិនិព្វាន។
២០២៣ ក្រោម ការគ្រប់គ្រងរបស់ព្រះចៅអធិការ លីមិញឌឹក គណៈកម្មការវត្តរួមជាមួយ នឹងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តបានបញ្ចេញកម្លាំងជ្រោមជ្រែងជួសជុលលើកកម្ពស់ និងសាងសង់ថ្មីឡើងវិញឧបដ្ឋានសាលា និងស្ថា បត្យកម្មទូទៅក្នុងវត្តកាន់តែធំទូលាយបុរមបុរាណបង្កជាលក្ខណៈ ពិសេសរបស់វត្ត។
ព្រះពុទ្ធរូបទ្រង់ប្រទានអភ័យដល់សត្វ។
វត្តបទុមវង្សា (សំរោង)បានសាងសង់តាមសំណង់ស្ថាបត្យកម្ម វិចិត្រ រចនាប័ទ្មក្បូរក្បាច់ត្របកឈូកផ្កាប់ផ្ងារ រំលេចអណ្តែតពណ៌សម្បុរថ្មីចម្លែក ជាមួយនឹងផ្ទៃដីសរុបរួមចំនួន ០៧ ហិកតារួមមាន៖ ព្រះវិហារ ឧបដ្ឋាន សាលា ព្រះចេតិយ រូបសំណាក
ព្រះវិហារវត្តបទុមវង្សា (សំរោង)។
ព្រះពុទ្ធទ្រង់ចូលបរិនិព្វានប្រវែង ៧៣ ម៉ែត្រ កម្ពស់ ២៩ ម៉ែត្រ ទម្ងន់ ៤៩០ តោនបានចាត់ទុកជាព្រះពុទ្ធប្បដិមាទ្រង់ចូល បរិនិព្វានធំបំផុតនៅវៀតណាមនាពេលបច្ចុប្បន្ន។ ព្រះវិហារជាឧបោស ថាគារពេញលក្ខណៈសម្រាប់ភិក្ខុសង្ឃប្រជុំសង្ឃកម្ម។
ចេតិយថ្មគោលក្នុងបរិវេណវត្តបទុមវង្សា។
ខាងក្នុងព្រះវិហារ មានព្រះពុទ្ធរូបបុរាណ ០២ ព្រះអង្គច្នៃពីឈើចំណាប់ចំនឹងឆ្នាំ ១៧២៥ ជាឆ្នាំបង្កើតវត្ត។ ព្រះចេតិយបានសាងសង់ជាចតុទិ្ទសតំណាងឱ្យទឹកចិត្ត មេត្តា- ករុណា-មុទិតា-ឧបេក្ខា។ សងខាងផ្លូវនាំឡើងព្រះចេតិយបានរចនា បទុមសំណាករូបពស់ក្បាល ០៥ និងបណ្តាក្បាច់រចនាបុរាណខ្មែររំលេច ពណ៌យ៉ាងសុវិចិត្រឈ្លាសវៃជាកន្លែងទាក់ទាញភ្ញៀវទេសចរមក ទស្សនាកាន់តែងច្រើន៕
ស្ថាបត្យកម្មឧបដ្ឋានសាលា។