16/01/2025 07:23
តំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងត្រាវិញប្រគេន និងជូនលិខិត បញ្ជាក់ថ្នាក់ ដល់បេក្ខសិស្សថ្នាក់បឋមភូមិឆ្នាំទី ១ ជាប់ពីលេខ ១ ដល់លេខ ៥។
ក្នុងនោះ ប្រជាសិក្សាថ្នាក់ទី ៥ មានបេក្ខសិស្ស ៣៩ អង្គ និងរូបចូលរួមប្រឡង លទ្ធផលប្រឡង ជាប់ ១០០% ។ យុវ័នថាច់ជិទៀង សិក្សាវត្តថ្មទល់ទទួលជ័យលាភីលេខ ១។ យុវតី គាងថាញ់យ៉ុង សិក្សាវត្តកោះកែវសិរី ទទួលជ័យលាភីលេខ ២។ យុវតី ស៊ើងង៉ុកឡឹម សិក្សាវត្តកោះកែវសិរី ទទួលជ័យលាភីលេខ ៣។
ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ មានបេក្ខសិស្ស ៥៧ អង្គ និងរូប ចូលរួមប្រឡង ។ លទ្ធផល ប្រឡងជាប់ ៨៧,៧% ។ យុវ័ន ចៅរ៉ីន សិក្សាវត្តថ្មទល់ ទទួលជ័យលាភីលេខ ១ ។ យុវតី ថាច់ធីគឹមថាញ់ សិក្សាវត្តថ្មទល់ ទទួលជ័យលាភីលេខ ២។ យុវតីធីថាវវី សិក្សាវត្តថ្មទល់ទទួលជ័យលាភីលេខ ៣។
ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ មានបេក្ខសិស្ស ២៤ អង្គ និងរូបចូលរួមប្រឡង។ លទ្ធ ផលប្រឡងជាប់ ១០០% ។ សាមណេរ គឹមវ៉ាំងញី សិក្សាវត្តចម្បកមាសខឿន ទទួលជ័យលាភីលេខ ១។ ភិក្ខុតបរតោ ហ្វិញច័ន្ទរី សិក្សាវត្តចម្បកមាស ខឿនទទួលជ័យលាភីលេខ ២។ ភិក្ខុ ចិត្តវរោ សឺនង៉ឹង សិក្សាវត្តចម្បកមាសខឿនទទួលជ័យលាភីលេខ ៣។
ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ មានបេក្ខសិស្ស ២២ អង្គ និងរូបចូលរួមប្រឡង ។ លទ្ធផល ប្រឡងជាប់ ១០០%។ ភិក្ខុគម្ភិរប្បញ្ញោ ថាច់សារ៉ាត់ សិក្សាវត្តចម្ប៉ាអង្គរជ័យចំការ ទទួលជ័យលាភីលេខ ១។ ភិក្ខុ ព្រហ្មរតោ ថាច់ត្វឹងសិក្សាវត្តកោះកែវសិរី កោះ ទទួលជ័យលាភីលេខ ២ ។ ភិក្ខុ ខេមវរោ យឿងសិដ្ធ សិក្សាវត្តចម្ប៉ាអង្គរជ័យ ចំការទទួលជ័យលាភីលេខ ៣ ៕ ដំណឹង រូបថត៖ សុជា