16/01/2025 07:28
ម៉ោងប្រឡងរបស់បេក្ខសិស្សនាមណ្ឌលវត្តធ្លក។
ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ មានបេក្ខសិស្ស ១៥៣ អង្គ-រូប មកពីបណ្ដាវត្ត៖ ចេកជ្រំ ធ្លក ភាវ ចុងមីសថ្មី ផ្នោរាំង ដំបូកបី មេរងចាស់ ទៀវចាស់ ផ្នោប្រហូត ចុងផ្នោ និងកោះស្វាយ ។ ថ្នាក់ពុទ្ធិក មធ្យមសិក្សាបឋមភូមិឆ្នាំទី ២ មានបេក្ខសិស្ស ៦៨ អង្គ-រូបមកពីបណ្ដាវត្ត៖ កាន់ស្នំ កោះសោម មេរងថ្មី និងដំបូកបី។ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ មានបេក្ខសិស្ស ៥៤ អង្គ-រូបមកពីបណ្ដាវត្ត៖ ចុងផ្នោ អំពាំងសាន្ត វាលលាក់ ត្រពាំងវែង និងភាវ។
លទ្ធផលប្រឡង ថ្នាក់ទី ១ អត្រាបេក្ខសិស្សប្រឡងជាប់ ៩២,៨%។ ថ្នាក់ទី ២ អត្រាបេក្ខសិស្សប្ ឡងជាប់ ១០០%។ ថ្នាក់ទី ៣ អត្រាបេក្ខសិស្សប្រឡងជាប់ ៨៨,៨%។
ដូចច្នេះបេក្ខសិស្សចូលរួមប្រឡងទាំង ៣ ថ្នាក់ មានអត្រាប្រឡងជាប់ ៩៣,៨%៕ ដំណងឹ-រូបថត៖ សម្បត្តិ