17/09/2021 09:36
ព្រះសង្ឃវត្តយសមេត្រី (មេរងចាស់) ជូនអំណោយពុទ្ធបរិស័ទ្ធក្រីក្រ តំបន់ហ៊ុមព័ទ្ធ។ រូបថត៖ ង៉ុកហុង
បានដឹងថា ក្នុងពេលកន្លង ព្រះសង្ឃវត្តយសមេត្រី (មេរងចាស់) បានផ្សព្វផ្សាយចលនាពុទ្ធបរិស័ទ្ធ ប្រតិបត្ដិល្អសេចក្ដីកំណត់ ៥K របស់ក្រសួងសុខាភិបាលនិងគម្លាតសង្គមតាមស្មារតីសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្ដីនៃរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ៕ ង៉ុកហុង-លឺវវូ
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជូនអំណោយ ៣៨០ ចំ ណែកដល់គ្រួសារក្រីក្រ ជិតក្រ នៅឃុំវិញគីម ស្រុកូវង៉ាង
កាលពីថ្ងៃទី ១២ កញ្ញា លោកផាមតៀកកឿង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាមខេត្តត្រាវិញ លោកស្រីតូធីធូហុង នាយិការងមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត រួមជាមួយគ្រួសារលោកង្វៀងវុាំងខឿងនៅភូមិត្រកួន ឃុំវិញគីមជាអ្នកឧបត្ថម្ភអញ្ជើញទៅជូនអំណោយ ៣៨០ ចំណែកដល់គ្រួសារក្រីក្រ ជិតក្រ ជួបលំបាកអាស្រ័យដោយជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩ នៅឃុំវិញគីមស្រុកកូវង៉ាងអំណោយចំណែកៗរួមមាន អង្ករ ២០ គីឡូក្រាមនិងទឹកប្រាក់ ១០០.០០០ ដុង សរុបតម្លៃជាង ១៣៣ លានដុង។ បានដឹងថា គិតតាំងពីពេលកើតជំងឺកូវីដ-១៩ មកដល់ពេលនេះ ឆ្លងតាមការឧបត្ថម្ភរបស់ញាតិសន្ដាននៅបរទេសគ្រួសារលោកង្វៀងវុាំងខឿងបានឧបត្ថម្ភអំណោយ ០៤ លើក ដល់គ្រួសារក្រីក្រ ជិតក្រ ជួបការលំបាកក្នុងជីវភាពអាស្រ័យដោយជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩ សរុបទឹកប្រាក់ជាង ៥៥០ លានដុង ៕ ឌិញកាញ់-លឺវវូ
កាងឡុង៖ ជូនអំណោយដល់គ្រួសារក្រីក្រ និងប្រជាជននៅតំបន់ហ៊ុមព័ទ្ធ ឃុំតឹងបិញ
កាលពីថ្ងៃទី ០៩ កញ្ញា គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុក ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកាងឡុង គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមស្រុកកាងឡុង បណ្ដាសប្បុរសជនលើភូមិសាស្រ្ដស្រុកសហការជាមួយគណៈកម្មាធិការបក្សឃុំតឹងបិញ ស្រុកាងឡុងទៅសួរសុខទុក្ខ ជូនអំណោយដូចជា៖ អង្ករ ម៉ី ទឹកដោះគោនិងគ្រឿងឧបភោគផ្សេងៗដល់គ្រួសារប្រជាជន ១៣២ គ្រួនៅក្នុងតំបន់ហ៊ុមព័ទ្ធ ស្ថិតក្នុងភូមិនិញបិញ ឃុំតឹងបិញ ព្រមទាំងជូនអំណោយ ១៨ ចំណែកដល់បណ្ដាកងកម្លាំង ប្រចាំការប៉ុស្ដិ៍ត្រួតពិនិត្យក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ភូមិ និញបិញនិងជូនអំណោយ ១០ ចំណែកទៀតដល់គ្រួសារ ១០ គ្រួមានស្ថានភាពលំបាកនៅភូមិត្រាអូប ឃុំតឹងបិញ សរុបថវិកា ៦០ លានដុង។
ស្ថិតនៅបណ្ដាកន្លែងដែលទៅជូនអំណោយជំនួសមុខគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកាងឡុង លោកស្រីធឹងធីង៉ុកកេវ ប្រធានក្រុមប្រឹក្សាប្រជាជនស្រុក ចែករំលែក លើកទឹកចិត្តដល់បណ្ដាគ្រួសារប្រជាជនក្នុងតំបន់ហ៊ុមព័ទ្ធឲ្យស្ងប់ចិត្តក្នុងការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយសង្ឃឹមថាគ្រួសារទាំងនោះអនុ វត្តម៉ឹងម៉ាត់បណ្ដាសេចក្ដីកំណត់ក្នុងការបង្ការទប់ស្កាត់ជំងឺ ធានាសុវត្ថិភាពដល់ខ្លួងឯង គ្រួសារនិងញាតិសន្ដាននៅតំបន់ហ៊ុមព័ទ្ធ សួរសុខទុក្ខបណ្ដាកងកម្លាំងដែលកំពុងបំពេញការងារនៅ ប៉ុស្ដិ៍ត្រួតពិនិត្យឆ្លងកាត់ការលំបាក អនុវត្តល្អតួនាទី បន្ទុកក្នុងការអនុវត្តភារកិច្ច៕
កូវង៉ាង៖ ចាត់តាំងរថយន្ដសប្បុរសធម៌លើកទី ២
ស្រុកកូវង៉ាងសហការជាមួយសមាគមអ្នកមានស្រុកកំណើតកូវង៉ាងនៅទីក្រុងហូជីមិញទើបចាត់តាំង” រថយន្ដសប្បុរសធម៌”លើកទី ២ ឧបត្ថម្ភដល់ពលករនៅទីក្រុងហូជីមិញកំពុងជួបលំបាក អាស្រ័យដោយជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩។ ការឧបត្ថម្ភលើកនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនិងបណ្ដាអង្គការមហាជននយោបាយ-សង្គម បណ្ដាអង្គការចាត់ តាំងសាសនាស្រុកកូវង៉ាងដឹកជញ្ជូនមុខទំនិញ ១៨,៥ តោនរួមមាន៖ ស្បៀងអាហារ កសិផល និងគ្រឿងឧបភោគសរុបតម្លៃជាង ២៧៦ លានដុង។
ឆ្លងតាមការឧបត្ថម្ភទាំង ២ លើកគឺអាស្រ័យដោយគណៈកម្មាធិការរណសិរ្សមាតុភុមិវៀតណាម ស្រុកកូវង៉ាងចលនាបណ្ដាអង្គការមហាជននយោបាយ-សង្គម បណ្ដាអង្គការចាត់តាំងសាសនា សប្បុរសជននិងការចលនាផ្សេងៗទៀតរបស់បណ្ដាបុគ្គល ។ល។ នោះ ស្រុកកូវ ង៉ាង បានឧបត្ថម្ភស្បៀងអាហារជាង ៤៨,៥ តោន ដោយគិតតម្លៃជាង ៧០០ លានដុង ៕
ប្រែសម្រួល៖ លឺវវូ