16/12/2021 15:04
ព្រះតេជគុណថាច់រ៉ីយ៍ បានមហាសន្និបាតទំនុកចិត្តជ្រើសតាំងជាប្រធានគណៈអភិបាលសមាគម
ពុទ្ធសាសនាវៀតណាមស្រុកកូវង៉ាង។ ដំណឹង-រូបថត៖ ឌិញកាញ់-សម្បត្តិ
ពុទ្ធសាសនាវៀតណាមស្រុកកូវង៉ាង មានមូល ដ្ឋានសក្ការបូជា ៣៩ កន្លែង (វត្តពុទ្ធសាសនាគណៈ មហានិកាយខ្មែរ ២៣ វត្ត និងវត្តពុទ្ធសាសនាឧត្តរ និកាយចំនួន ១៦ កន្លែង ក្នុងនោះមានអាវាសដូនជី ២ កន្លែង) ដោយមានព្រះសង្ឃ ដូនជីចំនួន ៥០១ អង្គ-រូប និងពុទ្ធបរិស័ទជាង ៦០ ពាន់នាក់។ ក្នុង អាណត្តិកាលកន្លង (២០១៦-២០២១) ពុទ្ធសាស នាវៀតណាមស្រុកកូវង៉ាងតែងពង្រីកល្អស្មារតី “សាមគ្គីរួបរួម” រួមដំណើរជាមួយជនជាតិ រួមចិត្ត រួមគំនិតរួមចំណែកកសាងស្រុកកាន់តែសម្បូររុង រឿង។ អនុវត្តបណ្ដាគោលនយោបាយស្ដីពីជនជាតិ សាសនារបស់បក្ស រដ្ឋ ឆ្លងតាមរយៈនោះ ស្មារតីសាមគ្គីជនជាតិក្នុងដូនជី ពុទ្ធបរិស័ទកាន់ តែបានពង្រីក ជាពិសេសជ្រោមជ្រែងចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌” ព្រមទាំង “រៀនសូត្រនិងធ្វើតាមគំរូសីលធម៌ ហូជីមិញ ”។ ជ្រោមជ្រែងអនុវត្តល្អបណ្ដាចលនា ដើម្បីជនក្រីក្រជាមួយទឹក ប្រាក់ជាង ២០,១៣២ ពាន់លានដុង អនុវត្តការងារសប្បុរសធម៌ដូចជា៖ ជូនអំណោយដល់គ្រួសារក្រីក្រ ជួយឧបត្ថម្ភជនពិការ ចាស់អនាថា សិស្សក្រីក្រសង្វាតរៀនសូត្រ ធ្វើផ្លូវ កសាងស្ពានជនបទ សាងសង់ផ្ទះមេត្តា ធម៌។ ជាពិសេសឧបត្ថម្ភជនរួមជាតិភាគកណ្ដាល ជម្នះគ្រោះធម្មជាតិ ទឹកជំនន់ មហាសន្នរោគកូវីដ-១៩។
មហាសន្និបាតសម្រេច ជ្រើសតាំងសមាជិក ២៥ អង្គ-រូប (ក្នុងនោះសមាជិកអចិន្ត្រៃយ៍ ៩ អង្គ) ចូលរួមគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមស្រុកកូវង៉ាង អាណត្តិកាល ២០២១-២០២៦ ព្រះតេជគុណថាច់រ៉ីយ៍ បានមហាសន្និបាតទំនុក ចិត្តជ្រើសតាំងជាប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមស្រុកកូវង៉ាង។
ឱកាសនេះ គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តប្រគេនបណ្ណស្ងើចសរសើរ សគុណដល់សមូហភាព ១ កន្លែង និងបុគ្គល ១១ អង្គ-រូបសម្រេចឆ្នើមកិច្ចការពុទ្ធសាសនា និងមានការរួមចំណែកច្រើនក្នុងការងារសប្បុរសធម៌ សង្គមអាណត្តិកាល ២០១៦-២០២១។ គណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង ជូនលិខិតសរសើរដល់សមូហភាព ១២ កន្លែង និងបុគ្គល ២៣ អង្គ-រូប ដែលមានស្នាព្រះហស្ដឆ្នើមក្នុងការងារពុទ្ធសាសនាអាណត្តិកាល ២០១៦-២០២១៕