16/01/2025 07:30
ម៉ោងប្រឡងរបស់បេក្ខសិស្សនាមណ្ឌលប្រឡងវត្តជ្រោយទន្សា។ រូបថត៖ ថាច់ហ្វាង
មណ្ឌលប្រឡងនៅវត្តជម្ពូទីបវរារាម (ជ្រោយទន្សា) មានបេក្ខសិស្សចុះឈ្មោះប្រឡងចំនួន ៧៧៤ អង្គ-រូប។ ក្នុងនោះ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ចំនួន ៣៨២ អង្គ-រូប ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ ចំនួន ២៣៧ អង្គ-រូប ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ ចំនួន ១៥៣ អង្គ-រូប។
ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ ទី ៣ ប្រឡង ១៣ វិញ្ញាសា។ ថ្នាក់ពុទ្ធិកមធ្យម សិក្សាបឋមភូមិឆ្នាំទី ១ ប្រឡង ១២ វិញ្ញាសា។ លទ្ធផល ចំពោះថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ បេក្ខសិស្សប្រឡងជាប់៩៤,១% ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ បេក្ខសិស្សប្រឡងជាប់ ៩៨,៣% ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ បេក្ខសិស្សប្រ ឡងជាប់ ៩៥,៨%។ ជ័យលាភីលេខ ១ ថ្នាក់ ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ បានទៅលើភិក្ខុអញ្ញាតវិនយោ ថាច់សារឿនគង់នៅវត្ត បទុម សាគរសិរី ភូមិផ្នោពោន ឃុំវិញតឹង ស្រុកវិញចូវ ខេត្តសុកត្រាំង សិក្សានៅវត្តផ្នោដូង ឃុំដាយអាងស្រុក ថ្កូវ។ ជ័យលាភីលេខ ១ ថ្នាក់ពុទ្ធិមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ បានទៅលើយុវ័នថាច់វ៉ាំងហូវ នៅភូមិដីក្រហមសិក្សានៅវត្តបង្រៃថ្មី ឃុំហាមតឹង ស្រុកថ្កូវ។ ជ័យលាភីលេខ ១ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋម ភូមិឆ្នាំទី ១ បានទៅលើសាមណេរសើងដារ៉ុង គង់នៅវត្តផ្នោពោន ឃុំវិញតឹង ស្រុកវិញចូវ ខេត្តសុក ត្រាំងសិក្សានៅវត្តស្វាយសៀមថ្មី ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ៕ ដំណឹង, រូបថត៖ ថាច់ហ្វាង
រាត្រីប្រកាសលទ្ធផលនៅមណ្ឌលប្រឡងវត្តជម្ពូទីបវរារាម ជ្រោយទន្សា)។ រូបថត៖ ថាច់ហ្វាង