03/05/2024 14:11
ព្រះវិហារវត្តចម្បាបូរី (ត្រោកលិច)។
ក្នុងសម័យតស៊ូប្រឆាំងអាណានិគមបារាំង ឈ្លានពាន ព្រះសង្ឃ ពុទ្ធបរិស័ទវត្តចម្បាបូរី (ត្រោកលិច) មានបណ្ដាសកម្មភាពដូចជា៖ តស៊ូទាមទារបន្ថយសួយសារអាករ ពន្ធដារ ប្រឆាំងការរឹបត្បិតរបស់ពួកមេដី អាណានិគម និងពួកអាយ៉ង។ល។ ព្រះសង្ឃ ពុទ្ធបរិស័ទវត្តត្រោកលិច បានរួបរួមឫទ្ធានុភាពបដិវត្តន៍ដោយបណ្ដាប្រភេទអាវុធសាមញ្ញចូលរួមធ្វើអគ្គកុបកម្ម បដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ ចាប់បង្ខំឱ្យមេឃុំ ដាឡុក ប្រគល់រដ្ឋអំណាចជូនបដិវត្តន៍នៅថ្ងៃទី ២៥/៨/១៩៤៥។
ឈានដល់ដំណាក់កាលតស៊ូប្រឆាំងអាមេរិក វត្តចម្បាបូរី មានការរួមចំណែកសម្រាប់បដិវត្តន៍ដូចជា៖ ចិញ្ចឹមលាក់បំពួន ការពារកម្មាភិបាលដោយសម្ងាត់ ចាត់តាំង បំផុសចលនាពុទ្ធបរិស័ទរួមវិភាគទានជាស្បៀង ប្រាក់កាស ទ្រព្យសម្បត្តិ ទទួលយុវជនខ្មែរ កិញ ចិនចូល មកបួសរៀន។ល។ ព្រឹត្តិការណ៍លេចធ្លោ គឺ ផ្ដើមចូលរួមការតស៊ូនយោបាយប្រឆាំងអាមេរិក អាយ៉ង។
ក្នុងបណ្ដាឆ្នាំ ១៩៦១-១៩៦៥ កងកម្លាំងបដិវត្តន៍ប្រឆាំងបំផ្លាញយ៉ាងប្ដូរផ្ដាច់ភូមិយុទ្ធសាស្រ្ត និងទប់ស្កាត់ទ័ពអាយ៉ងបង្កើតភូមិយុទ្ធសាស្រ្តឡើងវិញ។ ក្នុងស្ថានភាពតឹងតែងនោះ សមូហភាពព្រះសង្ឃរបស់វត្តឧបត្ថម្ភបដិវត្តន៍ ដល់ទីបំផុត ប្ដូរផ្ដាច់ការពារអាយុជីវិត និងទ្រព្យ សម្បត្តិរបស់ពុទ្ធបរិស័ទស្ម័គ្រចិត្តយកអង្គប្រាណ ទប់ស្កាត់ពួកទាហានមិនឱ្យចូលមកលុកលុយ ក្នុងវត្ត។ ក្រៅពីស្នាដៃក្នុងការតស៊ូនយោបាយវត្តនៅទាំងមានបណ្ដាការរួមវិភាគទានយ៉ាងសកម្មក្នុងការងារយោធាចលនាទៀតផង។ល។
ក្រោយបណ្ដាឆ្នាំរំដោះ ក្រៅពីការយកចិត្តទុកដាក់ដល់ការកសាងបណ្ដាសំណង់នៅក្នុង ផ្ទៃវត្ត វត្តតែងយកចិត្តទុកដាក់ដល់ការបើកបណ្ដាថ្នាក់ពុទ្ធិកមធ្យមសិក្សាភាសាខ្មែរបម្រើដល់ព្រះ សង្ឃ កូនចៅជនរួមជាតិខ្មែរបានរៀនសូត្រ។ ក្នុងបណ្ដាថ្ងៃសីល ថ្ងៃបុណ្យទាន ក្រៅពីការអប់រំអំពីទ្រឹស្ដីព្រះពុទ្ធសាសនាដល់ពុទ្ធបរិស័ទ ព្រះចៅអធិការ គណៈអារាមាភិបាល នៅទាំងភ្ជាប់ការផ្សព្វផ្សាយអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជួយឱ្យព្រះសង្ឃ ជនរួមជាតិខ្មែរបង្កើនស្មារតីប្រតិបត្តិច្បាប់ជាធរមានផង និងលើកកម្ពស់ស្មារតី ទទួលបន្ទុករក្សាការពារតម្លៃកេរដំណែលផង។
ម៉ោងរៀន ថ្នាក់ពុទ្ធិកមធ្យមសិក្សាវត្តចម្បាបូរី(ត្រោកលិច)។
តាមថេរដីការបស់ព្រះតេជព្រះគុណ សឺននួនមី ព្រះចៅអធិការវត្តចម្បាបូរី(ត្រោកលិច)៖ ជាច្រើនឆ្នាំកន្លង វត្តតែងរក្សាខ្ជាប់ការសហការជាមួយព្រះអាចារ្យ លោកអាចារ្យបង្រៀន បើកបណ្ដាថ្នាក់ពុទ្ធិកមធ្យមសិក្សា និងភាសាខ្មែរសម្រាប់ព្រះសង្ឃ សិស្សនុសិស្ស កូនចៅជនរួមជាតិខ្មែរ បានរៀនសូត្រ។ ផ្ដើមពីការចាត់តាំងបណ្ដាថ្នាក់រៀន វត្តបណ្ដុះបណ្ដាលធនធានព្រះសង្ឃ បញ្ញ វន្តខ្មែរជាច្រើនស្នងបន្ត អ្នកខ្លះលាចាកផ្នួសក៏បានចូលរួមបំពេញការងារនៅតាមបណ្ដា គណៈ ផ្នែក ស្ថាប័នបក្ស រដ្ឋ។
ជារៀងរាល់ឆ្នាំ វត្តបើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបានប្រមាណ ២-៣ ថ្នាក់ មានសមណសិស្ស -សិសប្រមាណ ៤០-៥០ អង្គ-រូបចូលរៀន។ ចំពោះបណ្ដាថ្នាក់វិជ្ជាខេមរភាសាវត្តបើកបាន ប្រមាណ ៤-៥ ថ្នាក់ មានសិស្សប្រមាណ ១៥០ រូបចូលរៀន។ ចំពោះកូនចៅពុទ្ធបរិស័ទដែលនៅឆ្ងាយៗពីវត្ត ប៉ុន្តែមានបំណងចង់រៀនអក្សរសាស្រ្តខ្មែរ វត្តក៏បើកថ្នាក់នៅតាមសាលាសំណាក់នៃបណ្ដាភូមិបានប្រមាណ ៥ ថ្នាក់នៅ ពេលយប់ និងពេលថ្ងៃ មានប្អូនៗប្រមាណ ១០០ រូបចូលរៀន។ ដល់ពេលបញ្ចប់វគ្គសិក្សា ក៏ចាត់តាំងប្រឡង រួចជូនប្អូនមកចូលរួមស្ដាប់ការប្រកាសលទ្ធផលប្រមូលផ្ដុំនៅវត្ត និងមានជូនជារង្វាន់ដល់ប្អូនៗដើម្បីជំរុញស្មារតីរៀន សូត្រដល់ប្អូនៗ។
ដោយអាស្រ័យគុណភាពបង្ហាត់បង្រៀនទាំងថ្នាក់ពុទ្ធិកមធ្យមសិក្សា និងវិជ្ជាខេមរភាសាមិនបង្អង់បានលើកកម្ពស់ ម៉្លោះហើយសកម្មភាពរៀនសូត្ររបស់វត្ត បានសមណសិស្សវត្តនានាទាំងក្នុង និងក្រៅខេត្តចាប់អារម្មណ៍។ ជារៀងរាល់ឆ្នាំដែលមានបើកថ្នាក់ពុទ្ធិកមធ្យមសិក្សាតែងមានសមណសិស្សពីខេត្តនានាមកសុំសំណាក់រៀនសូត្រ។
សង្គ្រាមបានកន្លងផុតទៅវត្តនៅតែរក្សាបាន ប្រពៃណីត្រចះត្រចង់ ពង្រីកធ្លុងមហាសាមគ្គីរវាងបណ្ដាជនជាតិ បណ្ដុះបណ្ដាលធនធានព្រះសង្ឃ បញ្ញវន្តខ្មែរ។ នោះជាបណ្ដាកត្តាសំខាន់ដើម្បីរក្សាតម្លៃនៃកេដំណែល ហើយក៏ជាការរួមចំណែក អភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាវប្បធម៌ជនជាតិឱ្យស្ថិតសេ្ថរ៕ អត្ថបទ-រូបថត៖ សម្បត្តិ