04/06/2024 13:03
ព្រះឧបជ្ឈាយ៍ ថាច់អង ព្រះចៅអធិការវត្តតាដេវ។
វត្តទេពឧត្យាន (តាដេវ) ស្ថិតនៅឃុំផុងភូ ស្រុកកូវកែបានកសាងឡើងនៅឆ្នាំ ១៦២២។ វត្តបានឆ្លងកាត់ព្រះចៅអធិការគ្រប់គ្រងវត្តជាច្រើនជំនាន់។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អង ព្រះមេគណខេត្តត្រាវិញ។
ក្នុងសម័យសង្គ្រាមប្រឆាំងបរទេសឈ្លានពានទាំងពីរលើកវត្តមានការរួមវិភាគទានយ៉ាងសំខាន់ ផ្ដើមឡើងបណ្ដាចលនាតស៊ូ បំផុសចលនា ព្រះសង្ឃចូលរួមបណ្ដាពិធីបាតុកម្មទាមទារយករដ្ឋអំណាចមកវិញជូនដល់កម្លាំងបដិវត្តន៍ ចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍។ល។ អាស្រ័យហេតុនោះ វត្តបានក្លាយជាគោលដៅពួកខ្មាំងសំដៅរក។ វត្តរងការបាញ់បំផ្លាញដោយបណ្ដាគ្រាប់ អាវុធ ក្នុងនោះធ្វើឱ្យកុដិសាលាមួយចំនួនត្រូវខ្ទេចខ្ទី។
បើទុកជាស្ថិតក្នុងសម័យសង្គ្រាមក៏ដោយ ប៉ុន្តែព្រះចៅអធិការវត្ត មិនបោះបង់ការចាត់តាំងថ្នាក់រៀនដើម្បីបង្កើនការចេះដឹងអំពីអក្សរសាស្រ្តជាតិ អប់រំអំពីស្មារតីស្នេហាមាតុភូមិ ប្រទេសជាតិ ចិត្តមួយថ្លើមមួយរួមជាមួយកងកម្លាំងបដិវត្តន៍ដើម្បី ប្រឆាំងបរទេសឈ្លានពាន។
ព្រះវិហារវត្តតាដេវ។
ព្រះឧបជ្ឈាយ៍ ថាច់អង ព្រះចៅអធិការវត្តតាដេវ មានថេរដីកាឱ្យដឹងថា៖ ស្នងបន្តប្រវេណីត្រចះត្រចង់របស់ព្រះចៅអធិការជំនាន់មុនៗ ក្រោយពេលប្រទេសជាតិបានរំដោះ វត្តតែងរក្សាខ្ជាប់ការ បើកបណ្ដាថ្នាក់ពុទ្ធិកសិក្សាឱ្យព្រះសង្ឃបានរៀនសូត្រដោយមានសមណសិស្សជាច្រើនអង្គពីវត្ត នានាទាំងក្នុងនិងក្រៅស្រុកមកសុំស្នាក់អាស្រ័យរៀនសូត្រ។ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំមកអាយនេះ អាស្រ័យចំនួនសមណសិស្សកាន់តែតិចវត្តផ្អាក ការបើកថ្នាក់ពុទ្ធិកសិក្សា ទុកឱ្យវត្តដទៃដែលមាន សមណសិស្សច្រើនអង្គបើកថ្នាក់រៀនវិញ។ ចំពោះថ្នាក់វិជ្ជាខេមរភាសាសម្រាប់កូនចៅជនរួមជាតិខ្មែរ វត្តតែងរក្សាខ្ជាប់ជារៀងរាល់ឆ្នាំ ដោយមានសិស្សានុសិស្សរាប់រយរូបបានចូលរៀន បង្កជាថ្នាលចំណេះយ៉ាងសំខាន់ដើម្បីឱ្យកូនចៅខ្មែរបានរៀនសូត្រក្នុងកម្រិតខ្ពស់ជាង។
ប្រការដែលគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ន ទោះបីវត្តមិនបានបើកថ្នាក់ពុទ្ធិសិក្សាក៏ពិតមែន ប៉ុន្តែវត្តនៅតែរក្សាបានខ្ជាប់ខ្ជួនកន្លែងអានសៀវភៅដោយដាក់នៅទីដ៏សមគួរ និងមានសៀវភៅ ទស្សនាវដ្ដី កាសែត។ល។យ៉ាងសម្បូរបែបសម្រាប់ ព្រះសង្ឃ កូនចៅពុទ្ធបរិស័ទដែលមានតម្រូវការមកអាន។ កន្លែងអានសៀវភៅមានព្រះសង្ឃ កូនចៅជនរួមជាតិខ្មែរចូលរួមអានច្រើនបំផុតគឺនៅថ្ងៃសីល ឬថ្ងៃបុណ្យទានផ្សេងៗទាក់ទងដល់ប្រពៃណីទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ។
បច្ចុប្បន្ន វត្តកាន់តែមានលក្ខណៈកសាងបានសំណង់ជាច្រើនប្រកបដោយភាពស្រស់ស្អាត ក្នុងនោះ មានសំណង់ដែលខូចខាតដោយសារសង្គ្រាមក៏បានជួសជុលឡើងវិញ បំបាត់អស់ស្លាកស្នាមសង្គ្រាមនៅក្នុងផ្ទៃវត្ត។ ក្រៅពីនោះ វត្តនៅ ទាំងមានការរួមចំណែកយ៉ាងសំខាន់ក្នុងបណ្ដា ចលនាសង្គមនៅមូលដ្ឋាន ក្នុងនោះមានការផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ចូលរួមអនុវត្តបណ្ដាលក្ខឋានជនបទថ្មី រួមវិភាគទាន “មូលនិធិដើម្បីជនក្រីក្រ” ចូលរួមដាំដើមឈើមនុស្សធម៌ កសាងស្ពាន ផ្លូវគមនាគមន៍។ល។ជួយឱ្យមូលដ្ឋានកាន់តែបង្កើនសម្រស់។
ខ្លោងទ្វារចូលវត្តតាដេវ។
លោកអុងជីថាញ់ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំផុងភូ មានប្រសាសន៍ ថា៖ បច្ចុប្បន្ន ដោយអាស្រ័យប្រជាប្រិយភាពរបស់ព្រះឧបជ្ឈាយ៍ព្រះចៅអធិការ គណៈអារាមាភិបាល ប្រមូលផ្ដុំបានមហាជនជ្រោមជ្រែងអនុវត្តបណ្ដា ចលនានៅមូលដ្ឋាន។ ជាក់ស្ដែងគឺ ព្រះឧបជ្ឈាយ៍ តែងសកម្មក្នុងការងារផ្សព្វផ្សាយអំពីសាសនា ភ្ជាប់ ជាមួយបញ្ហាសង្គម ជួយឱ្យជនរួមជាតិពុទ្ធបរិស័ទជ្រោងខ្ពស់ស្មារតីប្រតិបត្តិគោលការណ៍ គោលមាគ៌ា របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ពង្រីកល្អធ្លុងមហាសាមគ្គីទូទាំងជនជាតិ រួមជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តល្អការងារសុខុមាលភាព សង្គម រួមចំណែកជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចគិតគូរជីវភាពរបស់ជនរួមជាតិពុទ្ធបរិស័ទក្រីក្រនិយាយដោយឡែក គ្រួសាក្រីក្រ គ្រួសារជិតក្រលើភូមិសាស្រ្តនិយាយរួមបានកែលម្អទាំងអំពីសម្ភារ ស្មារតីដ៏គួរឱ្យពណ៌នា៕ អត្ថបទ-រូបថត៖ សម្បត្តិ