27/09/2023 08:22
ថ្នាក់ដឹកនាំស្រុកទីវកឹង សួរសុខទុក្ខព្រះឧបជ្ឍាយ៍ ថាច់អ៊ុក។ រូបថត៖ តូវៀង
វត្តបុទុមប្រជុំនទី (អូរឈូក) បានកកើតឡើង នៅ គ.ស. ១៦៧៦ ព.ស ២២២០។ គិតមកទល់ពេលនេះ វត្តបានឆ្លងកាត់ការគ្រប់គ្រងរបស់ព្រះចៅអធិការ ១៩ ជំនាន់ ។ បច្ចុប្បន្ននេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះឧបជ្ឍាយ៍ថាច់អ៊ុក ប្រធាន សមាគម ព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង។
ស្លាកស្នាមនៃសម័យសង្គ្រាម
មុននេះ តឹបង៉ាយជាឃុំស្ថិតនៅតំបន់ជ្រៅរបស់ស្រុកទីវកឹង។ ភូមិសាស្រ្តឃុំនេះស្ថិតតាម បណ្ដោយប្រឡាយព្រែកលប ចម្ងាយពីមជ្ឈមណ្ឌលយោធា-សេដ្ឋកិច្ច-វប្បធម៌របស់ស្រុកទីវកឹង និងខេត្ត ត្រាវិញក្នុងសម័យសង្គ្រាម។ ដោយមានភូមិសាស្រ្តដូច្នេះ ម៉្លោះហើយឃុំ តឹបង៉ាយបានគណៈកម្មាធិការបក្សខេត្តត្រាវិញ និងគណៈកម្មាធិការបក្សស្រុកទីវកឹង គណៈកម្មាធិការបក្សស្រុកកូវកែជ្រើសធ្វើជាមូលដ្ឋានបដិវត្តន៍សម្រាប់បណ្ដាស្ថាប័នដឹកនាំធ្វើសង្គ្រាមដើម្បីចង្អុលការបណ្ដាអង្គភាពប្រដាប់អាវុធបដិវត្តន៍ឈរជើង ចេញទ័ពប្រយុទ្ធ។ ឃុំតឹបង៉ាយនៅទាំងជាកន្លែងកើតឡើងបណ្ដាចលនាតស៊ូបណ្ដេញខ្មាំងអាណានិគមបារាំងមុនគេទាំងអស់។ ផ្ដើមពីបណ្ដាចលនាបដិវត្តន៍របស់មូលដ្ឋាន បង្កើតបានស្រទាប់បញ្ញវន្តយុវជនសម្បូរទៅដោយ ទឹកចិត្តស្នេហាជាតិ មានឥទ្ធិពលក្នុងសង្គ្រាមនៅឃុំតឹបង៉ាយ។ នៅក្នុងសម័យប្រឆាំងនឹងអាណានិគមបារាំងឈ្លានពាន ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្តបុទុមប្រជុំនទី (អូរឈូក) បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុតស៊ូរំដោះជនជាតិ។ ផ្ដើមពីវត្តមួយ នេះ មានព្រះសង្ឃស្នេហាជាតិច្រើនព្រះអង្គបានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងចលនាតស៊ូបដិវត្តន៍។ វត្តបុទុមប្រជុំនទី (អូរឈូក) នៅទាំងមានសគុណក្នុងការចិញ្ចឹមលាក់បំពួន ការពារសុវត្ថិភាពកម្មាភិបាល យុទ្ធជនបដិវត្តន៍ទៀត ផង។ ទោះបីអាណានិគមបារាំងបានផ្សព្វផ្សាយ លួងលោម ប៉ុន្តែព្រះសង្ឃ គណៈអារាមាភិបាលវត្តអូរឈូកនៅតែចិត្តមួយថ្លើមមួយដើរតាមមាគ៌ារបស់បក្ស តាមបដិវត្តន៍។ វត្តក៏ជាមជ្ឍមណ្ឌលបណ្ដុះបណ្ដាលកម្មាភិបាល យុទ្ធជនច្រើនរូប រួមចំណែកក្នុងការ បង្កើតប្រភពកម្លាំងបដិវត្តន៍ក្នុងស្រុកទីវកឹង។
ដល់សម័យសង្គ្រាមប្រឆាំងចក្រពត្តិអាមេរិកនៅឆ្នាំ ១៩៦១ ខ្មាំងដំណើរការ “សង្គ្រាមពិសេស” ។ ពួកវាបានជំរុញមាំការប្រតិបត្តិការសឹកប្រមូលផ្តុំ ប្រជាជនបង្កើតភូមិយុទ្ធសាស្រ្ត សំដៅគម្លាតម ហាជនពីកម្មាភិបាលបដិវត្តន៍កងឈ្លបគ្មានទីបង្អែក រួចជ្រើសយកបណ្ដាភូមិសាស្រ្តដែលមានជនរួមជាតិខ្មែរស្នាក់នៅច្រើនដែលពួកវាចាត់ទុកជាភូមិសាស្រ្ត “សំខាន់” សម្រាប់បង្កើតភូមិយុទ្ធសាស្រ្ត ក្នុងនោះ មានឃុំតឹបង៉ាយជាដើម។ ចំពោះស្ថាន ភាពនោះ នៅក្នុងវត្តបុទុមប្រជុំនទី (អូរឈូក) ព្រះ ចៅអធិការស៊ើងព្រឹមបានបញ្ជាឲ្យគណៈអារាមាភិ បាលដំណើរការកសាងរបងដោយដែកបន្លាព័ទ្ធ ជុំវិញវត្ត បង្កើតបានជាតំបន់ដោយឡែកមួយ ដើម្បីការពារកម្មាភិបាលដែលកំពុងលាក់ខ្លួនក្នុងវត្ត។ ក្រៅពីនោះ មូលដ្ឋានបដិវត្តន៍ នៅក្នុងវត្តអូរឈូក និងពុទ្ធបរិស័ទក្នុងតំបន់នៅទាំងចូលរួមទប់ដំបូករាំងស្កាត់រថយន្ដរបស់ខ្មាំងមិនឲ្យរត់ឆ្លងទៀតផង។ នៅខែតុលា ឆ្នាំ ១៩៦៧ គណៈកម្មាធិការបក្សស្រុកកូវកែចង្អុលការបណ្ដាឃុំក្នុងតំបន់ស្រុកទីវកឹង(ចាស់)បំផុសចលនាមហាជនជាង ១០.០០០ នាក់ ចាត់តាំងពិធីមិទ្ទិញបាតុកម្មនៅ ក្នុងមជ្ឈមណ្ឌលស្រុក។ ខណៈនោះ សមមិត្តស៊ើងសុងស៊ើងបានសាខាបក្សបញ្ជាឲ្យទៅចលនាកម្លាំងមហាជនចូលរួម។ វត្តអូរឈូកជាមជ្ឍមណ្ឌល ប្រមូលផ្ដុំកងកម្លាំងមហាជនធ្វើបាតុកម្មប្រឆាំងអាមេរិកដង្ហែលទៅកាន់មជ្ឈមណ្ឌលស្រុក ទីវកឹងទាមទារខ្មាំងកុំឲ្យបាញ់បំផ្លាញពាសពេញ មិនត្រូវចាប់បាញ់សម្លាប់មនុស្សដែលគ្មានទោសពេលទាហានចេញប្រតិបត្តិការសឹក។
នៅខែមិថុនា ឆ្នាំ ១៩៧៩ គណៈកម្មាធិការបក្ស ខេត្តត្រាវិញ សម្រេចចិត្តបំបែកស្រុកទីវកឹងចេញពីស្រុកកូវកែ។ ឃុំតឹបង៉ាយក៏បានបំបែកចេញពី ស្រុកចូវថាញ់រួចបញ្ចូលទៅក្នុងស្រុកទីវកឹង។ ចាប់ តាំងពីពេលនោះមក ឃុំតឹបង៉ាយក្លាយជាតំបន់ មូលដ្ឋានរបស់គណៈកម្មាធិការបក្សស្រុកទីវកឹង បន្តជំរុញមាំចលនាកម្ចាត់ខ្មាំង ដណ្ដើមយកសិទ្ធិធ្វើម្ចាស់ការពារ និងបើកទូលាយតំបន់រំដោះ តំបន់ មូលដ្ឋានសង្គ្រាម។ ក្នុងសង្គ្រាមប្រឆាំងអាមេរិក កងទ័ពនិងប្រជាជនឃុំតឹបង៉ាយពង្រីកប្រវេណី សាមគ្គីក្រោកឈរឡើងកុបកម្មតស៊ូដណ្ដើមយក រដ្ឋអំណាច។ ឃុំតឹបង៉ាយនិយាយរួម វត្តបុទុមប្រជុំនទី (អូរឈូក) និយាយដោយឡែកជាផ្លូវសម្រាប់នាំសារសំខាន់របស់ខេត្ត រវាងស្រុកទីវកឹងជាមួយ ស្រុកកូវកែ រវាងស្រុកទីវកឹងជាមួយស្រុកកាងឡុង។ ព្រះសង្ឃ គណៈអារាមាភិបាល រួមជាមួយពុទ្ធបរិ ស័ទវត្តអូរឈូកបានបរិច្ចាគសម្ភារ ប្រាក់ និងទ្រព្យសម្បត្តិយ៉ាងច្រើនជូនបដិវត្តន៍។ ប្រជាជនឃុំតឹបង៉ាយ និងព្រះសង្ឃ ពុទ្ធបរិស័ទ ក្នុងតំបន់បានចូល រួមជាមួយកងកម្លាំងធ្វើសង្គ្រាមរំដោះជនជាតិ។
ព្រះវិហារវត្តអូរឈូក។
អាចនិយាយបានថា ក្នុងសម័យសង្គ្រាមទាំងពីរលើកប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិក ព្រះសង្ឃ ពុទ្ធបរិស័ទវត្តបុទុមប្រជុំនទី (អូរឈូក) បានសម្ដែងឲ្យឃើញស្មារតីអង់អាចក្លា ហានរបស់ប្រជាជននៅទីនេះ មិនក្រែងរអែងក្នុង ការពលី ចិត្តមួយថ្លើមមួយតាមបក្ស តាមបដិវត្តន៍។ វត្តបុទុមប្រជុំនទី (អូរឈូក) បានចាត់ទុកជាមូលដ្ឋានបដិវត្តន៍សំខាន់ ជាកន្លែងចិញ្ចឹមលាក់បំពួនកម្មាភិបាល បញ្ញវន្តខ្មែរច្រើនជំនាន់ ដូចជា៖ សមមិត្តមហាស៊ើងថុង អតីតសមាជិកគណៈកម្មាធិ ការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អនុប្រធាន ក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភានីតិកាលទី ៧ សមមិត្តស៊ើងសុងស៊ើង អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ៩ ទី ១០ អនុរដ្ឋមន្រ្តី អនុប្រធានអចិន្រ្តៃយ៍ប្រចាំការគណៈកម្មាធិ ការជនជាតិ អនុប្រធានអចិន្រ្តៃយ៍គណៈចង្អុល ការតីណាមបូ សមមិត្តសើុងយឿង (បាឡុង) អតីត លេខាសាខាបក្សឃុំតឹបង៉ាយ ព្រះចៅអធិការគឹមសឿ (បាថាញ់) អតីតនគរបាលខេត្ត ។ល។ ជាមួយបណ្ដាស្នាដៃក្នុងសម័យសង្គ្រាម វត្តបុទុមប្រជុំនទី (អូរឈូក) បានរួមចំណែកក្នុងការរំដោះ ទឹកដី ទន្ទឹមនឹងនោះធ្វើឲ្យច្បាស់ទំព័រប្រវត្តិសាស្រ្តរបស់ស្រុកទីវកឹង និងកិត្តិនាមវីរកងកម្លាំ ងប្រដាប់អាវុធ ប្រជាជនរបស់បក្ខភាគ និងប្រជាជនឃុំតឹបង៉ាយ។
បន្តអភិរក្ស និងអភិវឌ្ឍតម្លៃប្រវត្តិសាស្រ្ត វប្បធម៌ដោយសារសង្គ្រាម និងជាមូលដ្ឋានបដិវត្តន៍ ម៉្លោះហើយវត្តបុទុមប្រជុំនទី (អូរឈូក) ត្រូវខ្មាំងបាញ់បំផ្លាញ ខូចខាតយ៉ាងធ្ងន់ធ្ងរ ពិសេសគឺព្រះវិហារ។ បច្ចុប្បន្ននេះ ពេលឈានជើងចូលកាន់ បរិវេណវត្តបុទុមប្រជុំនទី (អូរឈូក) យើងងាយឃើញរូបភាពរគាំងមួយគ្រឿងព្យួរនៅមុខទីលាន ធ្វើពីសម្បក គ្រាប់បែកធំមួយ។ តាមថេរដីការបស់ ព្រះឧបជ្ជាយ៍ថាច់អ៊ុក ព្រះចៅអធិការវត្តបានឲ្យ ដឹងថា៖សម្បកគ្រាប់បែកនេះបានរកឃើញក្នុង បរិវេណវត្តដែលខ្មាំងប្រើប្រាស់ក្នុងសម័យសង្គ្រាម។ វត្តបានយកមកធ្វើជារគាំងចាប់តាំងពីបណ្ដាឆ្នាំ ៦០ នៃសតវត្សទី ២០ រហូតមកដល់ពេលនេះ ។ នេះគឺជាវត្ថុតាងពីសម័យសង្គ្រាមបន្សល់ទុកមក ក្នុងវត្តបុទុមប្រជុំនទី (អូរឈូក)។ បន្ទាប់ពីបានជួស ជុលច្រើនលើកនៅឆ្នាំ ២០១៨ ព្រះវិហារបាន កសាងថ្មី ប៉ុន្តែនៅតែរក្សាបានលក្ខណៈពិសេស រួមរបស់វត្តខ្មែរ និងស្ថិតនៅក្នុងបរិវេណដែលមានទំហំផ្ទៃជាង ២៥.៧០៩ ម៉ែត្រក្រឡា។ ខ្លោង ទ្វារវត្តបានកសាងឡើងវិញនៅឆ្នាំ ២០២១ បានតុបតែងដោយក្បូរក្បាច់រចនាតាមស្ថាបត្យកម្ម បុរាណរបស់ជនជាតិខ្មែរ។ វត្តបុទុមប្រជុំនទី (អូរ ឈូក) ជានិម្មិតរូបពិសេសនៃវប្បធម៌ជនជាតិខ្មែរក្នុងតំបន់ជាមជ្ឍមណ្ឌលលត់ដំសីលធម៌ និងចរិយាសម្បត្តិ និងជាមជ្ឍមណ្ឌលអប់រំយុវជន យុវកុមារ ជនរួមជាតិខ្មែរ ជាមជ្ឍមណ្ឌលរៀនសូត្រភាសាបាលី-ខ្មែររបស់ព្រះសង្ឃ និងកូនប្អូនរបស់ពុទ្ធបរិស័ទក្នុងតំបន់។ ម្យ៉ាងទៀត វត្តបុទុមប្រជុំនទី (អូរ ឈូក) នៅទាំងជាមជ្ឍមណ្ឌលដាក់ទីស្នាក់ការ របស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ទីវកឹង។ នេះបានចាត់ទុកជាមជ្ឈមណ្ឌលសាមគ្គី រវាងបណ្ដាជនជាតិ រវាងបណ្ដាសាសនាលើភូមិសាស្រ្តស្រុក ឆ្លងតាមរយៈនេះរួមចំណែកក្នុងការ ផ្សព្វផ្សាយ ចលនាព្រះសង្ឃ ពុទ្ធបរិស័ទប្រតិបត្តិត្រឹមត្រូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោល នយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ។ កេរដំណេលនេះកំពុងបានព្រះឧបជ្ឍាយ៍ថាច់អ៊ុក និងគណៈអារាមាភិបាលវត្តរួមជាមួយពុទ្ធបរិស័ទបន្តគ្រប់ គ្រងអភិរក្ស។
ដើម្បីអភិរក្ស និងអភិវឌ្ឍតម្លៃកេរដំណែល ដែលបានការព្រមព្រៀងពីសំណាក់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ចង្អុលការឲ្យគណៈគ្រប់គ្រងកេរដំណែលខេត្តដំណើរការស្រាវជ្រាវរួចបង្កើតសំណុំលិខិត កេរដំណែលវត្តបុទុមប្រជុំនទី (អូរឈូក) ដើម្បី ជម្រាបគណៈកម្មាធិការប្រជាជនខេត្តពិនិត្យ និងចេញសេចក្ដីសម្រេចចិត្តចំណាត់ថ្នាក់ ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត។ ការរៀបចំណាត់ថ្នាក់កេរដំណែលប្រវត្តិសាស្រ្ត វត្តបុទុមប្រជុំនទី (អូរឈូក) គឺដើម្បីអភិរក្ស និងអភិវឌ្ឍន៍បណ្ដាពិធីបុណ្យប្រពៃណីនៅក្នុងវត្ត បង្កលក្ខណៈស្ដារឡើង វិញបណ្ដាសកម្មភាពសិល្បៈវប្បធម៌ ស្នាដៃប្រពៃ ណីជនរួមជាតិខ្មែរ និងសេវាកម្មក្នុងកេរដំណែល ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុងពេល អនាគត៕ តូវៀង-ថាច់ហ្វាង