09/09/2022 08:32
សមណសិស្ស-សិស្សវត្តស្វាយពកថតរូបអនុស្សាវរីយ៍ជាមួយព្រះគ្រូ លោកគ្រូ អ្នកគ្រូ។
ព្រះតេជគុណ ថាច់កឿង ព្រះចៅអធិការវត្តស្វាយពកមានថេរដីកាឱ្យដឹងថា៖ សិក្សាអប់រំមានតួនាទីយ៉ាងសំខាន់ជាច្រើនឆ្នាំកន្លង បើទុកជាវត្តមានការមមាញឹកក្នុងការកសាងបណ្ដាសំណង់ យ៉ាងណាក៏ដោយក៏នៅតែឆ្លៀត ចាត់តាំងថ្នាក់រៀនកៀរគរបានអាចារ្យជាច្រើនអង្គ-រូបជួយទទួលបន្ទុកបង្ហាត់បង្រៀន។ អស់រយៈកាលជាង ៣០ ឆ្នាំទទួលនាទីជាព្រះចៅអធិការ មានតែមួយឆ្នាំ ប៉ុណ្ណោះដែលគ្មានសមណសិស្សនិមន្តមកតាម ការបញ្ជូនរបស់សមាគមព្រះសង្ឃ ទើបវត្តផ្អាកអស់មួយឆ្នាំ។ រីឯថ្នាក់វិជ្ជាខេមរភាសាពីថ្នាក់ទី ១-៥ តែងបានចាត់តាំងទៀងទាត់ជាប្រចាំឆ្នាំ ដោយមានសិស្សចូលរៀនជាង ១៥០ រូប ។ សព្វថ្ងៃកូនចៅជនរួមជាតិខ្មែរក្នុងជើងវត្តប្រមាណ ៥០ -៥៥% ចេះអានចេះសរសេរភាសាខ្មែរបានច្បាស់លាស់។
ប្អូនស្រី ថាច់ធីជីតិញ សិស្សថ្នាក់ទី ៩ សាលាអនុវិទ្យាល័យលឺវង៉ីបអាញ់ បច្ចុប្បន្នកំពុងរៀនថា្នក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ នៅវត្តស្វាយពកឱ្យដឹងថា៖ បានការយកចិត្តទុកដាក់ក្នុងការងារអប់រំរបស់គ្រូបង្រៀនធ្វើឱ្យប្អូនកាន់តែជក់ចិត្ត ក្នុងការរៀនសូត្រ។ ក្រៅពីពេលរៀននៅសាលា សកលប្អូនតែងលៃលកពេលមករៀននៅវត្ត ពីព្រោះបំណងរបស់ប្អូន គឺសម្រេចបានចំណេះដឹង ខាងសកល និងចំណេះដឹងខាងពុទ្ធិកសិក្សា បំពាក់ចំណេះដឹងបានល្អសម្រាប់ដំណើរជីវិតរបស់ប្អូន។ ចូលរួមរៀនសូត្រនៅក្នុងវត្ត ប្អូននៅទាំងបានគ្រូបង្រៀនអប់រំអំពីសីលធម៌ របៀបរស់នៅស្រគត់ ស្រគំ។ ប្អូនគិតឃើញថានោះជាតម្រូវការយ៉ាង សំខាន់សម្រាប់មនុស្សម្នាក់ៗ។
ទន្ទឹមជាមួយការរៀនសូត្រទ្រឹស្ដីពុទ្ធសាសនាសមណសិស្សមួយចំនួននៅទាំងចូល រួមជ្រោមជ្រែងជាមួយកិច្ចការសាងសង់ក្នុងវត្ត។ មានសមណសិស្សភាគច្រើន ក្រោយពេលលាសិក្ខាបទ សុទ្ធតែក្លាយជាជាងជំនាញ ខាងសាងសង់ឬក្លាយជាជាង ធ្វើរូបសំណាកក្បូរក្បាច់ផ្សេងៗប្រកបដោយអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ។
លោក ឡឹមវុាំងទ្រឿង លេខាសាខាបក្សភូមិស្វាយពកបានឱ្យដឹង៖ ការអប់រំ-បណ្តុះ បណ្តាលរបស់វត្តបានរួមចំណែកជួយឱ្យជីវភាពរបស់ជនរួមជាតិខ្មែរក្នុងភូមិបានល្អប្រសើរជាង។ ភូមិមានគ្រួសារប្រជាជន ៧៣០ គ្រួ ក្នុងនោះអត្រាជនរួមជាតិខ្មែរមានជាង ៩៧%។ ជនរួមជាតិខ្មែរតែងធ្វើដំណើរទៅកាន់វត្តនៅរៀងរាល់ថ្ងៃសីលថ្ងៃបុណ្យទាន។ល។ រួមជាមួយនោះគឺការចាត់តាំងបណ្ដាថ្នាក់រៀននៅក្នុងវត្តជាច្រើនឆ្នាំកន្លង បានឥទ្ធិពល យ៉ាងច្រើនដល់ការលើកកម្ពស់ស្មារតីជនរួមជាតិខ្មែរ។ ផ្ដើមពីនោះ ការប្រតិបត្តិគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ កាន់តែមានរបៀបរៀបរយល្អប្រសើរ ចំនួនករណីបំពានច្បាប់ អបាយមុខសង្គមបានកាត់បន្ថយដ៏គួរឱ្យពណ៌នា៕ អត្ថបទ-រូបថត៖ សម្បត្តិ