14/09/2021 11:33
រថយន្តដឹកជញ្ញូនគ្រឿងបរិភោគអាហាររបស់សម្ព័ន្ធពលករស្រុកចូវថាញ់ជូនដល់ទីក្រុងហូជីមិញ។
លោកវ៉ត្រឿងថាំង ប្រធានសម្ព័ន្ធពលករស្រុកចូវថាញ់បានឧ្យដឹង៖ អនុវត្តតាមកិច្ចចង្អុលការរបស់សហជីពថ្នាក់លើ និងគណៈកម្មាធិការបក្សស្រុកចូវថាញ់ សម្ព័ន្ធពលករស្រុកចូវថាញ់បានផ្សព្វផ្សាយ បំផុសចលនាសមាជិក និងពលករ និយោជិតពលករ ចូលរួមកម្លាំងឧបត្ថម្ភបណ្តាប្រភពកម្លាំងក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩។ ឆ្លងតាមនោះ គិតតាំងពីអាសន្នរោគជំងឺកូវីដ‑១៩ រីករាលដាលមកវិញ សម្ព័ន្ធពលករស្រុកចូវថាញ់ បាន ចាត់តាំងបំផុសចលនាសប្បុរសជន កម្មាភិបាល សមាជិកសហព័ន្ធ និងពលករនិយោជិត ពល ករចូលរួមគបវាល់សម្ភារប្រើប្រាស់ចាំបាច់ជូនដល់កម្មករ ពលករនៅទីក្រុងហូជីមិញ និងចូល រួមទាំងកម្លាំងកាយចិត្តសម្រាប់បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ នៅលើភូមិសាស្ត្រ ស្រុកចូវថាញ់។ គិតពីថ្ងៃទី ២៧ កក្កដា រហូតដល់ថ្ងៃ ២៨ សីហាឆ្នាំ ២០២១ បំផុសចលនា បានអង្ករជាង ២.៧០០ គីឡូក្រាមបន្លែ មើម ផ្លែឈើជាង ៥.១០០ គីឡូក្រាម។ល។ គិត ជាប្រាក់ជាង ១៨២,៤ លានដុង។ ក្រៅពីនោះ សម្ព័ន្ធពលករស្រុកចូវថាញ់នៅទាំងបំផុស ចលនាបានសាច់ប្រាក់ ៤៨,៨ លានដុង សម្រាប់ទិញអង្ករ ៥.៥០០ គីឡូក្រាម និងពងទាបាន ២០០.០០០ ពង សម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃជូនដល់បណ្តាគ្រួសារជួបលំបាក។
ក្នុងរយៈពេលអនុវត្តការគម្លាតសង្គម ដើម្បីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ ការ ចូលរួមកម្លាំងរបស់សហគមន៍ ទទួលឧបត្ថម្ភបណ្តាគ្រួសារជួបការលំបាក មានភារកិច្ចយ៉ាង សំខាន់។ ប្រធានសហជីពឃុំហ្វាឡើយ បងថាច់មិញត្វឹង បានចែករំលែកថា៖ ដើម្បីឧបត្ថម្ភ មាមីងជួបការលំបាក អាស្រ័យមហាសន្នរោគ សហជីពឃុំហ្វាឡើយ មិនត្រឹមតែបំផុសចលនា សមាជិក សប្បុរសជនចូលរួមគបវាល់សម្ភារប្រើប្រាស់ចាំបាច់ដើម្បីឧបត្ថម្ភបណ្តាគ្រួសារជួបលំបាកនៅលើភូមិសាស្ត្រឃុំបានអង្ករ ១០០ គីឡូក្រាមដើម្បីឧបត្ថម្ភបណ្តាប្រភពកម្លាំងបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ នៅលើភូមិសាស្ត្រស្រុក និងបំផុសចលនាសម្ព័ន្ធពលករខេត្តឧបត្ថម្ភមាមីងជួបការលំបាកនៅតំបន់ចត្តាឡីស័កនៅភូមិចុងព្រៃ ឃុំហ្វាឡើយអំណោយ ១៥ ចំណែក មានតម្លៃជាង ៣,៧ លានដុង។
បងស្រីគាងធីចិន្តា នៅភូមិចុងព្រៃ ឃុំហ្វាឡើយឲ្យដឹង៖ ជាគ្រួសារជួបការលំបាក ពេល ទទួលបានអំណោយឧបត្ថម្ភគ្រួសារខ្ញុំត្រេកអរណាស់ អាស្រ័យកាត់បន្ថយបានក្តីលំបាកក្នុង រយៈពេលអាសន្នរោគកើតឡើង គ្រួសារគ្មានការងារធ្វើ។
មិនត្រឹមតែគិតគូរដល់គ្រួសារជួបការលំបាកនៅស្រុកចូវថាញ់ ក្នុងរយៈកាលកន្លង សម្ព័ន្ធពលករស្រុកចូវថាញ់បានសហការជាមួយបណ្តាផ្នែក បណ្តាថ្នាក់ អង្គការមហាជន សកម្មផ្សព្វ ផ្សាយ បំផុសចលនាចូលរួមគបវាល់មុខទំនិញ សម្ភារប្រើប្រាស់ចាំបាច់ឧបត្ថម្ភសមាជិកសហជីព ពលករជ្រាបជំងឺកូវីដ‑១៩ កំពុងព្យាបាលនៅមន្ទីរពេទ្យបណ្តោះអាសន្ន និងសហការ ជាមួយសម្ព័ន្ធពលករខេត្តទៅសួរសុខទុក្ខកងកម្លាំងសមរភូមិមុខបង្ការជំងឺនៅលើភូមិសាស្ត្រស្រុកចូវថាញ់ អស់ទឹកប្រាក់ជាង ២១ លានដុង។ បណ្តាសម្មភាពទាំងនោះ ដើម្បីគោល ដៅចូលរួមប្រឆាំង ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩៕
អត្ថបទ‑រូបថត៖ សុខា