13/01/2023 10:57
ពិធីជូនបណ្ណបញ្ជាក់ថ្នាក់ដល់បណ្ដាបេក្ខសិស្សដែលទទួលបានជ័យលាភីពីលេខ ១ ដល់លេខ ៩។
កាលពីរាត្រីថ្ងៃទី ០៩ មករា គណៈមន្ត្រីសង្ឃ និងគណៈកម្មការពុទ្ធិកសិក្សាស្រុកថ្កូវ ចាត់តាំងពិធីប្រកាសលទ្ធផលប្រគេននិងប្រ ទានបណ្ណបញ្ជាក់ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ និងឆ្នាំទី ៣ នៅមណ្ឌលវត្តសាលាពិភក្ការាម (តាសឹក) ឃុំឡុងហ៊ីប ស្រុកថ្កូវ ដោយមានបេក្ខសិស្ស ៣៥១ អង្គ និងរូបចូលរួមប្រឡង។ ក្នុងនោះ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ មាន បេក្ខសិស្ស ២០៦ អង្គ និងរូប ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ មានបេក្ខសិស្ស ១៤៥ អង្គ និងរូប។
អស់រយៈកាល ០២ ថ្ងៃ (ទី ៧ និងទី ៨ មករា) ដែលបានប្រឡងលទ្ធផល ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ មានបេក្ខសិស្សប្រឡងជាប់ ៩២,៧%។ ភិក្ខុឡឹមវុាំងក្វៀន គង់នៅវត្តប្រាសាទគង់ ភូមិស្វាយ ឃុំថាមដូង ស្រុកម៉ីស្វៀង ខេត្តសុកត្រាំង សិក្សាវត្តភាគរាជដួង កែវកំពង់ដូង (ផ្នោដូង) ឃុំដាយអាង ស្រុកថ្កូវ ខេត្តត្រាវិញទទួលជ័យលាភីលេខ ១។ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ មានបេក្ខសិស្សប្រឡងជាប់ ១០០%។ សាមណេរចៅ ច័ន្ទសុធី គង់នៅវត្តត្រពាំងត្រាវ ភូមិអាងទឹក ឃុំចូវឡាំង ស្រុកស្វាយទង ខេត្តអាងយ៉ាងសិក្សាវត្តមុនីរង្សីសិរីវរារាម (ស្វាយពក) ឃុំលឺវ ង៉ីបអាញ់ ស្រុកថ្កូវទទួលជ័យលាភីលេខ ១។
បានដឹងថា បណ្ដាវិញ្ញាសាដែលយកមកប្រឡងរួមមាន ១៣ វិញ្ញាសាដោយគិតពិន្ទុរួម ១៣០ ពិន្ទុ កំណត់យក ៦៥ ពិន្ទុឡើងទៅត្រូវ ជាប់ ក្រោមពីនោះគឺត្រូវធ្លាក់៕ ដំណឹង-រូបថត៖ ថាច់ហ្វាង