14/02/2025 09:38
លោក ថាច់ង៉ុកឡង (ឆ្វេង) ផ្ដោះប្ដូរយោបល់អំពីនីតិវិធីផលិតជាមួយបង ថាច់ទ្រុង។
សមមិត្ត ថាច់ង៉ុកឡង លេខាសាខាបក្សភូមិស្លែងថ្មី មានប្រសាសន៍ឱ្យដឹងថា៖ ចាប់ពីឆ្នាំ ២០១៥ ជាមួយភាពមានប្រៀប អំពីធារាសាស្រ្តវាលស្រែ ភូមិបំផុសចលនា កសាងទម្រង់ទំនប់ព័ទ្ធជុំវិញបាន ២ ទម្រង់បម្រើឱ្យការផលិតស្រូវរបស់មាមីងប្រជាកសិករក្នុងភូមិ។ សាខាបក្សភូមិបំផុសចលនាបណ្ដាគ្រួសារក្នុងតំបន់ទំនប់ព័ទ្ធជុំវិញអនុវត្តការផលិតព្រមគ្នា ដោយប្រើប្រាស់ប្រភេទពូជដូចគ្នាដើម្បីងាយស្រួលក្នុងការសម្រួលទឹកចូលក្នុងតំបន់ ម៉្លោះហើយបណ្ដាផ្ទៃដីក្នុងតំបន់ទំនប់ព័ទ្ធជុំវិញផលិតស្រូវបាន ៣ រដូវក្នុងមួយឆ្នាំទៀងទាត់ ជាមួយទិន្នផលសម្រេចមធ្យម ៦,៨ តោនក្នុងមួយហិកតា ខ្ពស់ជាងក្រៅតំបន់ពី ០,៤-០,៥ តោនក្នុងមួយហិកតា។ដោយឃើញទម្រង់ទំនប់ព័ទ្ធជុំវិញពង្រីកបានប្រសិទ្ធភាព បក្ខជនក្នុងសាខាបក្សស្នើដល់ផ្នែកពាក់ព័ន្ធឲ្យកសាងបន្ថែមតំបន់មួយចំនួននៅជាប់ជាមួយតំបន់ភ្លឺទំនប់ព័ទ្ធជុំវិញ ដើម្បីពង្រីកទម្រង់ផលិត។ គិតមកទល់ពេលនេះ ភូមិកសាងបានទម្រង់ភ្លឺទំនប់ព័ទ្ធជុំវិញបានចំនួន ០៥ ទម្រង់ ក្នុងតំបន់នីមួយៗមានផ្ទៃដីផលិតជាង ១០ ហិកតា ធានាប្រភពទឹកបម្រើការផលិតជូនមាមីងប្រជាកសិករ។ ក្នុងបណ្ដាតំបន់ភ្លឺទំនប់ព័ទ្ធជុំវិញ មានគ្រួសារប្រជាកសិរជាង ៧០ គ្រួចូលរួមផលិតស្រូវគុណភាពខ្ពស់។ ក្នុងរដូវស្រូវសម្រកឆ្នាំ ២០២៥ ក្នុងតំបន់ភ្លឺទំនប់ព័ទ្ធជុំវិញបានជ្រើសអនុវត្តទម្រង់តាម “សម្បទា VietGAP”។
ជាច្រើនរដូវផលិតកន្លងបងថាច់ទ្រុង តែងពេញចិត្តជាមួយរបៀបធ្វើរបស់សាខាបក្ស ពីព្រោះបានជួយឱ្យផ្ទៃដីជាង ១,៥ ហិកតារបស់គ្រួសារបងសម្រួលទឹកបានសមស្របដើម្បីស្រូវបានលូតលលាស់ល្អជៀសវាងស្ថានភាពទឹកជន់លិច។ បងថាច់ទ្រុង បានឱ្យដឹងថា៖ ក្នុងបណ្ដារដូវស្រូវនៃបណ្ដាឆ្នាំកន្លង គ្រួសារខ្ញុំផលិតបណ្ដាពូជស្រូវសរីរាង្គ។ ក្នុងរដូវស្រូវសម្រកឆ្នាំ ២០២៥ គ្រួសារខ្ញុំយល់ព្រមចូលរួមផលិតស្រូវតាមសម្បទា VietGAP។ ផលិតស្រូវតាមសម្បទា VietGAP គ្រួសារខ្ញុំទទួលបានការឧបត្ថម្ភ ពូជតាំងពីដំបូងចំនួន ៥០% និងទទួលបានការឧបត្ថម្ភអំពីនីតិវិធីបច្ចេកទេស។
ជាមួយការពង្រីកតួនាទីដឹកនាំពង្រីកសេដ្ឋកិច្ចរបស់សាខាបក្ស ម៉្លោះហើយជីវភាពរបស់ជនរួមជាតិខ្មែរនៅទីនោះតែងបានលើកកម្ពស់។បច្ចុប្បន្នសាខាបក្សភូមិស្លែងថ្មីគ្មាននៅបក្ខជនក្រីក្រឡើយ។សាខាបក្សបានទទួលស្គាល់សម្រេចកិត្តិនាសម្រេចឆ្នើមភារកិច្ចបន្តបន្ទាប់ជាច្រើនឆ្នាំ។ ភូមិមានគ្រួសារប្រជាជន ៤៥៧ គ្រួ ជាមួយនឹងចំនួនមនុស្សរាយជិត ១.៣០០ នាក់ ក្នុងនោះ ជនរួមជាតិខ្មែរ ៦៤%។
ឆ្នាំ ២០២៥ ភូមិនៅមានគ្រួសារក្រីក្រចំនួន ១០ គ្រួនិងគ្រួសារជិតក្រ ១៣ គ្រួ។ តាមភាគកម្រិតដែលថ្នាក់លើប្រគល់ជូនដល់ចុងឆ្នាំ ២០២៥ នឹងបំបាត់គ្រួសារក្រ ១ គ្រួ និងគ្រួសារជិតក្រ ៣ គ្រួ។ អំពីលំនៅឋាន ភូមិគ្មាននៅលំនៅឋានបណ្ដោះ អាសន្នឡើយ។ ក្នុងឆ្នាំ ២០២៤ ផ្ដើមពីមូលនិធិសុខុមាលភាពសង្គម ភូមិកសាងផ្ទះមហាសាមគ្គីជូន គ្រួសារក្រីក្រ គ្រួសារជួបលំបាកអំពីលំនៅឋានបាន ១៩ ខ្នង ។
សមមិត្ត ង្វៀងវ៉ាំងទ្វឹង លេខាគណៈកម្មាធិការបក្សឃុំភឿកហ៊ឹង មានប្រសាសន៍ឱ្យដឹងថា៖ពង្រីកតួនាទី និងលក្ខណៈធ្វើជាគំរូរបស់បក្ខជនសាខាបក្សភូមិស្លែងថ្មី បង្កបានទំនុកចិត្តក្នុងប្រជាជន។ ហេតុនោះ ការងារផ្សព្វផ្សាយ បំផុសចលនាប្រជា ជន បង្វែររចនាសម្ព័ន្ធផលិត បង្វែរពូជដំណាំសត្វចិញ្ចឹមបានប្រជាជនយកចិត្តទុកដាក់ ជួយឱ្យសេដ្ឋកិច្ចគ្រួសារប្រជាជនលើភូមិសាស្រ្តមានភាពវិវឌ្ឍន៍យ៉ាងច្បាស់៕
អត្ថបទ-រូបថត៖ សម្បត្តិ