12/10/2021 09:26
សមមិត្តឡឹមមិញដាំង សួរសុខទុក្ខ និងប្រសិទ្ធពរដល់កម្មាភិបាលចូលនិវត្តន៍។ រូបថត៖ ផាងត្វឹង
នាឱកាសអំណរបុណ្យសែនដូនតាប្រពៃណីជនរួមជាតិខ្មែរ សមមិត្តឡឹមមិញដាំង អនុលេខា បក្សខេត្តអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់ ព្រះសង្ឃ កម្មាភិបាលចូលនិវត្តន៍ ពុទ្ធបរិស័ទខ្មែរ នៅលើភូមិសាស្ត្រទីក្រុងត្រាវិញ។
ស្ថិតនៅបណ្តាកន្លែងដែលបានអញ្ជើញទៅដល់ សមមិត្តឡឹមមិញដាំងបានជូនព័ត៌មានអំពីស្ថាន ភាពពង្រីកសេដ្ឋកិច្ច-សង្គម ០៩ ខែដើមឆ្នាំ ២០២១ របស់ខេត្ត។ កំណត់ត្រានូវបណ្តាការរួមវិភាគទាន របស់ព្រះសង្ឃ ពុទ្ធបរិស័ទ និងគ្រួសារកម្មាភិបាល ចូលនិវត្តន៍ក្នុងរយៈពេលកន្លង។ បច្ចុប្បន្ននេះ ស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ រោគជំងឺនៅ លើពូជឈើដាំ សត្វចិញ្ចឹមកំពុងប្រែប្រួលស្មុគស្មាញ សង្ឃឹមថា ព្រះសង្ឃ គណៈអារាមភិបាលបណ្តា វត្ត បណ្តាគ្រួសារកម្មាភិបាលចាស់ព្រឹទ្ធាចារ្យបង្កើន ការផ្សព្វផ្សាយចលនាជនរួមជាតិខ្មែរ ប្រជាជនអនុវត្តល្អការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
តំណាងឱ្យគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សា ប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សមមិត្ត ឡឹមមិញដាំងប្រសិទ្ធពរដល់ព្រះសង្ឃ ពុទ្ធបរិស័ទ គ្រួសារកម្មាភិបាលចូលនិវត្តន៍នៅលើភូមិសាស្ត្រ ទីក្រុងត្រាវិញសប្បាយរីករាយ សុភមង្គល។ ទទួល អំណរបុណ្យសែនដូនតាសុវត្ថិភាព ប្រិតសំចៃធា នាការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩៕
*អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងក្វិនធៀងប្រសិទ្ធពរបុណ្យសែន ដូនតាស្រុកយ្វៀងហាយ
សមមិត្តង្វៀងក្វិនធៀង សួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យសែនដូនតាវត្តសត្ថារិនទី (ប្រខុប )។
សមមិត្តង្វៀងក្វិនធៀងបានអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យសែនដូនតាព្រះឧបជ្ឈាយ៍ យីបតឿយ វត្តឧត្តមភិរីរាជបូជាមន្ទីរ (បាយ៉ាម) ឃុំដូងចូវ និងវត្តសត្ថារិនទី (ប្រខុប ) ឃុំង៉ូវឡាក អ្នកម្តាយវៀតណាមវីរភាពគាងធីហង មានកូនជាយុទ្ធ ជនពលី ០៤ រូប នៅភូមិថ្នល់ក្រួស ឃុំដូងស្វឹង ស្រុកយ្វៀងហាយ។
នាឱកាសនេះសមមិត្តអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដល់ព្រះសង្ឃ គណៈអារាមាភិបាលវត្ត ពុទ្ធបរិស័ទ គ្រួសារកម្មាភិបាលចូល និវត្តន៍ អ្នកម្តាយវៀតណាមវីរភាពប្រកបដោយសុខភាពមួនមាំ សុភមង្គល ទទួលអំណរបុណ្យ សែនដូនតាឆ្នាំ ២០២១ សុខដុម ប្រិតសំចៃធានា សុខភាព សុវត្ថិភាពក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩៕
*ថ្នាក់ដឹកនាំស្រុកទីវកឹងអញ្ជើញទៅសួរសុខទុក្ខ និងប្រគេនជូនអំណោយអំណរបុណ្យសែន ដូនតា ៣៤៣ ចំណែក
ថ្នាក់ដឹកនាំស្រុកទីវកឹង សួរសុខទុក្ខ និងប្រគេនជូនអំណោយអំណរបុណ្យសែនដូនតា ។
អំណរបុណ្យសែនដូចតាប្រពៃណីជនរួមជាតិខ្មែរឆ្នាំ ២០២១ ថ្នាក់ដឹកនាំស្រុកទីវកឹង និងខេត្តចាត់តាំងជាច្រើនក្រុមប្រតិភូអញ្ជើញទៅសួរ សុខទុក្ខ និងប្រគេន ជូនអំណោយអំណរបុណ្យ សែនដូនតា ៣៤៣ ចំណែកដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ព្រះសង្ឃ គណៈអារាមាភិបាល ១៥ វត្ត អ្នកម្តាយវៀតណាមវីរភាព កម្មាភិបាលអតីតថ្នាក់ដឹកនាំមជ្ឈិម ខេត្ត ស្រុក គ្រួសារស្ថិតក្នុងក្របខណ្ឌគោលនយោបាយឆ្នើម អ្នកមានប្រជាប្រិយភាព មនុស្សអនាថា និងគណៈ ចាងហ្វាងសាលាជនជាតិអន្តេវាសិកអនុវិទ្យាល័យ-វិទ្យាល័យទីវកឹង។ សរុបរួមតម្លៃអំណោយជាង ២០០ លានដុង៕ ប្រែសម្រួល៖ រតនា