
14/07/2023 08:36
គោរពធ្វើតាមបណ្តាំអ៊ំហូ “យុទ្ធជនពិការតែមិនរួញរាអសារឥតការ” ផ្តើមពីបណ្តាំរបស់អ៊ំហូ មានយុទ្ធជនពិការជាច្រើន តែងពង្រីកគុណសម្បត្តិរបស់កងទ័ពអ៊ំហូ ជម្នះរាល់ការលំបាក ដើម្បីកសាងជីវភាព។ ក្នុងនោះមានយុទ្ធជនពិការ វិញវ៉ាំងវ៉ិត (យុទ្ធជនពិការប្រភេទ ៤/៤) នៅភូមិ ប្លុយដើមស្វាយ ឃុំដាឡុក ស្រុកចូវថាញ់ និងយុទ្ធជនពិការ ត្រឹងក្វឹកត្វង (យុទ្ធជនពិការប្រភេទ ៤/៤) នៅភូមិ អំពាំងសាន្ត ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង។
11/07/2023 09:46
ដើម្បីពង្រីកអត្តចរិតកងទ័ពអ៊ំហូ សមាជិកសមាគមអតីតយុទ្ធជនជាច្រើននៃឃុំ ថាញ់ហ្វាស៊ើង ស្រុកកូវង៉ាងតែងពង្រីកចរិតសកម្មក្នុងការអនុវត្តន៍បណ្ដាចលនា បណ្ដាទមង្រ់ពង្រីកសេដ្ឋកិច្ច។ ផ្ដើមពីនោះ មិនត្រឹមតែជួយឱ្យចលនាសមាគមកាន់តែរីកចម្រើនប៉ុណ្ណោះឡើយ ទាំងជីវភាព សេដ្ឋកិច្ចគ្រួសាររបស់សមាជិកម្នាក់ៗក៏តែងបានកែលម្អ។
04/07/2023 10:05
ដើម្បីផលប្រយោជន៍រួមសម្រាប់សង្គម គ្រួសារលោកមាលីអ៊ុក មីងគឹមធីសុភាព នៅភូ មិត្បូងនាយ ឃុំចូវដៀង ស្រុកកូវកែបានបរិច្ចាគដី និងឲ្យរដ្ឋខ្ចីដីសម្រាប់កសាងផ្លូវថ្នល់ សាលារៀននិងអាគារវប្បធម៌ភូមិត្បូងនាយ។
20/06/2023 09:43
ការរៀបរាប់អំពីមុខរបរ អំពីជីវភាពរបស់អ្នកយកសារព័ត៌មាននៅបណ្តាស្ថានីយផ្សាយសំឡេងស្រុក ទីផ្សាររួមខេត្ត និងទីក្រុង (បច្ចុប្បន្នបានឯកូបនីយកម្មចូលក្នុងមជ្ឈមណ្ឌលវប្បធម៌-ព័ត៌មាន-កីឡា) ជាក្តីបារម្ភមួយបានយើងខ្ញុំកត់ត្រាមក សូមចែករំលែកនាឱកាសអនុស្សាវរីយ៍ទិវាកាសែតបដិវត្តន៍វៀតណាម (២១/៦/១៩២៥-២១/៦/២០២៣)។
20/06/2023 09:36
ដើម្បីមានវណ្ណកម្មសារព័ត៌មានបោះពុម្ពផ្សាយប្រចាំសប្តាហ៍ ( មួយក្រាំង ០៨ ទំព័រ មួយសប្តាហ៍ ០២ ក្រាំង) លើកាសែតត្រាវិញខេមរភាសា បុគ្គលិកការិយាល័យ រៀបរៀងសារព័ត៌មានខេមរភាសា (កាសែតត្រាវិញ) តែងខិតខំបំពេញភារកិច្ច ពង្រីកស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមកគ្រប់សកម្មភាពទាំងអស់ ដើម្បីសមូហភាពការិយាល័យសម្រេចភារកិច្ចល្អ។ នោះគឺទង្វើជាក់ស្តែងនៃទម្រង់ “ជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ" ជាទង្វើមនុស្សធម៌យ៉ាងពិតប្រាកដ។ ទម្រង់នេះបានបង្កើតឡើងជាង ១០ ឆ្នាំកន្លងមកហើយ រួចបានសមូហភាពការិយាល័យ រៀបរៀងសារព័ត៌មានខេមរភាសារក្សា ពង្រីកដោយមានប្រសិទ្ធភាពដើម្បីឧបត្ថម្ភគ្នាទៅវិញទៅមក ជម្នះរាល់ការលំបាកក្នុងការងារផង ក្នុងជីវភាពផងរួមចំណែកបំពេញភារកិច្ចដែលគណៈរៀបរៀងកាសែតត្រាវិញបានប្រគល់ជូន ។
02/06/2023 08:27
កាលពីថ្ងៃទី ២០ ខែឧសភា បក្ខភាគក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសន្និបាតបូកសរុបលទ្ធផលអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្នបាតពាក់កណ្ដាលអាណត្តិកាល ២០២០-២០២៥។ អញ្ជើញចូលរួមសន្និបាតមានបក្ខជនចំនួន ៣៣៨ រូប។ សមមិត្ត ឡេថាញ់ត្វឹង សមាជិកអចិន្រ្តៃយ៍ ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការផែនបណ្ដាស្ថាប័ន និងអាជីវកម្មខេត្តអញ្ជើញចូលរួមនិងចង្អុលការសន្និបាត។
19/05/2023 09:48
សមមិត្តង្វៀងថាញ់ត្វង លេខាគណៈកម្មាធិការបក្សឃុំអាងភូតឹង ស្រុកកូវកែបានឲ្យដឹង៖ ក្នុងឆ្នាំ ២០២២ ឃុំបានផ្តុំកម្លាំងអនុវត្តសម្រេចបណ្តាលក្ខឋានដើម្បីបានទទួលស្គាល់ជាឃុំជនបទថ្មីខ្នាតគំរូ។ ជាមួយនឹងលទ្ធផលដែលសម្រេចបាន អាងភូតឹងនឹងបន្តការផ្តុំកម្លាំងពង្រីកសេដ្ឋកិច្ច និងរក្សាខ្ជាប់បណ្តាលក្ខឋាន ឃុំជនបទថ្មីខ្នាតគំរូ។ ឆ្នាំ ២០២៣ ឃុំខិតខំកាត់បន្ថយគ្រួសារក្រីក្រ ១០០% (បច្ចុប្បន្នឃុំមានគ្រួសារក្រីក្រ ០៣ គ្រួដែលស្ថិតក្នុងអំឡុងអាយុពលកម្ម)។