21/07/2023 09:45
កាលពីថ្ងៃទី ១២ ខែកក្កដា ក្រុមសប្បុរសជនកាកបាទក្រហមខណ្ឌទី ៥ ក្រុងហូជីមិញសហការជាមួយសមាគមកាកបាទក្រហមខេត្តត្រាវិញ គណៈកម្មាធិការប្រជាជនស្រុកថ្កូវចាត់តាំងពិធីប្រគល់ជូនទោចក្រយាន ៥០ គ្រឿងនិងសៀវភៅសរសេរ ដល់សិស្សក្រីក្រ ៥០ រូបនៅឃុំថាញ់ស៊ើង ក្នុងនោះជូនឃុំថាញ់ស៊ើង ៣០ គ្រឿង ឃុំគីមស៊ើង ១០ គ្រឿងនិងឃុំហាមយ៉ាង ១០ គ្រឿង។ ទម្ទឹមនឹងនោះនៅទាំងជូនអំណោយដល់ គ្រួសារក្រីក្រនៅបណ្តាភូមិរបស់ឃុំថាញ់ស៊ើងចំនួន ១០០ ចំណែក ក្នុងមួយចំណែកៗតម្លៃ ៥៥០ ពាន់ដុង រួមមាន អង្ករ ១០ គីឡូក្រាម មី ០១ ធុងនិងគ្រឿងឧបភោគព្រមទាំងប្រាក់ ២០០ ពាន់ដុង។ សរុបតម្លៃនៃអំណោយទាំងនោះ ១៥០ លានដុង៕
ប្រែសម្រួល៖ លឺវវ៉ូ
ជូនអំណោយដល់គ្រួសារក្រីក្រ។ រូបថត៖ ង៉ុកហុង
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។