22/05/2023 15:33
នាឱកាស “ខែកំពូលកម្មករ” ឆ្នាំ ២០២៣ កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ ក្រុមការងារសហជីពអគ្គិសនីវៀតណាមនាំមុខដោយសមមិត្តង្វៀងគីមថាញ់ អនុប្រធានសហ ជីពអគ្គិសនីវៀតណាមរួមជាមួយបណ្ដាសមាជិកក្នុងក្រុមការងារមួយចំនួនទៀតបានអញ្ជើញមកខេត្តត្រាវិញដើម្បីធ្វើការសួរសុខទុក្ខដល់ពលករនៅអគ្គិសនីយ្វៀងហាយ ក្រុម ហ៊ុនអគ្គិសនីត្រាវិញស្ថិតក្រោមឱវាទអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង ក្រុមហ៊ុនអគ្គិសនីយ្វៀងហាយស្ថិតក្រោមឱវាទអគ្គក្រុមហ៊ុនអគ្គិសនីផលិតអគ្គិសនីលេខ ១។
សមមិត្តង្វៀងគីមថាញ់ជូនសហជីពក្រុមហ៊ុនអគ្គិសនីយ្វៀងហាយថវិកា ៥០ លានដុង។
អញ្ជើញមកធ្វើការជាមួយក្រុមហ៊ុនអគ្គិសនីត្រាវិញ ក្រុមការងារបានស្ដាប់យោបល់លាត ត្រដាងការលំបាកអំពីទីស្នាក់ការធ្វើការរបស់អគ្គិសនីយ្វៀងហាយដែលបានបង្កើតរួចដំ ណើរការសកម្មភាពរហូតមកទល់ពេលនេះជាង ០៧ ឆ្នាំ ប៉ុន្តែមិនទាន់មានកន្លែងសម្រាប់ធ្វើការ ត្រូវនៅអាស្រ័យបណ្ដោះអាសន្នកន្លែងក្រុមអគ្គិសនីចាស់។ ធ្វើការជាមួយក្រុម ហ៊ុនអគ្គិសនីយ្វៀងហាយ ក្រុមការងារបានស្ដាប់យោបល់លាតត្រដាងការលំបាកអំពីមូលដ្ឋានសម្ភារ កន្លែងស្នាក់នៅសមូហភាពសម្រាប់ពលករ និងស្នើឲ្យកសាងកន្លែងសម្រាប់កម្សាន្តឲ្យកូនចៅកម្មាភិបាល បុគ្គលិករបស់ក្រុមហ៊ុន។ ក្នុងពេលធ្វើការ សមមិត្តង្វៀងគីមថាញ់បានកត់ត្រា ទទួលយកបណ្ដាយោបល់គបវាល់របស់បណ្ដាអង្គភាព រួចបំភ្លឺនូវបណ្ដាខ្លឹមសារដែលទាក់ទង។ គួបផ្សំជាមួយការធ្វើការ ក្រុមការងារសហជីពអគ្គិសនីវៀតណាមបានធ្វើការ សួរសុខទុក្ខយ៉ាងស្និទ្ធស្នាលអំពីស្ថានភាពធ្វើការ បរិស្ថានធ្វើការ ជីវភាពរបស់ពលករ។ ទន្ទឹមនឹងនោះ ស្ដាប់យោបល់ បំណងប្រាថ្នារបស់ពលករ កត់សម្គាល់នូវស្មារតីខិតខំ ឆ្លងកាត់ការលំបាក និងស្ងើចសរសើរបណ្ដាស្នាដៃ ការខិតខំរបស់កម្មាភិបាល បុគ្គលិកក្នុងរយៈពេលកន្លងរបស់បណ្ដាអង្គភាព ព្រមទាំងសំណូមពរឲ្យសមាជិកសហជីព និងពលករបន្តសាមគ្គី ខិតខំឆ្លងកាត់ការលំបាកដើម្បីសម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ឲ្យក្នុងឆ្នាំ ២០២៣។
ក្នុងឱកាសនេះដែរ សមមិត្តង្វៀងគីមថាញ់ជូនអំណោយដល់សហជីពក្រុមហ៊ុនអគ្គិសនី ត្រាវិញ និងសហជីពក្រុមហ៊ុនអគ្គិសនីយ្វៀងហាយក្នុងមួយអង្គភាពមួយចំណែកនិងថវិ កា ៥០ លានដុង៕
ហ្វីហ្វាង-ថាច់ហ្វាង
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។