10/11/2023 15:05
ពង្រីកកម្លាំងមហាសាមគ្គីរឹងមាំទូទាំងជនជាតិ បុគ្គលជាច្រើនបានស្ងើចសរសើរក្នុងឱកាសទទួលស្គាល់ស្រុកសម្រេចលក្ខឋានជនបទថ្មី។
លោក ង្វៀងវ៉ាំងទ្វឹង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកយ្វៀងហាយ បានឱ្យដឹងថា៖ មហាសាមគ្គីទូទាំងជនជាតិជាប្រវេណីដ៏វិសេសវិសាលរបស់ជនជាតិ បានពូតផ្ដុំពីរាប់ពាន់ឆ្នាំប្រវត្តិសាស្រ្តកសាងនិងការពារមាតុប្រទេស។ ជ្រាបច្បាស់ទ្រឹស្ដីនោះ ក្នុងឆ្នាំ ២០២៣ រណសិរ្សមាតុភូមិស្រុកយ្វៀងហាយ និងបណ្ដាមូលដ្ឋានបន្តជំរុញមាំការងារផ្សព្វផ្សាយ ប្រមូលផ្ដុំប្រជាជនគ្រប់ជាន់ស្រទាប់ ពង្រឹងពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ បំផុសចលនាប្រជាជនគ្រប់ជាន់ស្រទាប់ ចូលរួមយ៉ាងសកម្មបណ្ដាចលនា បន្ថយភាពក្រីក្រ បណ្ដាកម្មវិធីសុខុមាលភាពសង្គម។ ជាពិសេសគឺបន្តរក្សាខ្ជាប់បណ្ដាសមិទ្ធផលដែលសម្រេចបានក្នុងការកសាងជនបទថ្មី។ រណសិរ្សមាតុភូមិស្រុកយ្វៀងហាយ បន្តកិច្ចសហការជាមួយបណ្ដាអង្គការចាត់តាំងជាសមាជិកបំផុសចលនាប្រជាជនឱ្យមានស្មារតីយល់ដឹងនិងបន្ទុកនៅតាមគ្រួសារ តំបន់អាយជន ដើម្បីរក្សាខ្ជាប់បណ្ដាលក្ខឋានកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ សហការជាមួយគណៈចង្អុលការស្រុកកសាងឃុំង៉ូវឡាក សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់។ ចំពោះឃុំឡុងវិញ ទោះបីបានគណៈចង្អុលការខេត្តទទួលស្គាល់ជាឃុំជនបទថ្មីលើកកម្ពស់ហើយក៏ដោយ ប៉ុន្តែគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ និងបណ្ដាផ្នែកអង្គការមហាជនបន្តផ្ដុំលើកកម្ពស់គុណភាពបណ្ដាលក្ខឋានកសាងជនបទថ្មីពេលមានគោលការណ៍របស់គណៈចង្អុលការខេត្ត ស្រុកយ្វៀងហាយប្ដេជ្ញា កសាងឃុំឡុងវិញសម្រេចលក្ខឋានឃុំជនបទថ្មីខ្នាតគំរូ។ ក្នុងពេលកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិរួមជាមួយបណ្ដាអង្គការមហាជនគ្រប់លំដាប់ថ្នាក់ជំរុញការងារផ្សព្វផ្សាយបណ្ដាគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋដល់ប្រជាជនគ្រប់ជាន់ស្រទាប់ ក៏ដូចជាតួនាទី និងបន្ទុករបស់ខ្លួនក្នុងការកសាងជនបទថ្មី អារ្យធម៌ទីក្រុង។ តាមរយៈនោះ មានគ្រួសាររាប់រយគ្រួបានបរិច្ចាគដីជាង ៥៦.០០០ ម៉ែត្រក្រឡា ផលដំណាំ និងថ្ងៃពលកម្មជាង ១.០០០ ថ្ងៃដើម្បីអនុវត្តការបើកទូលាយបណ្ដាដងផ្លូវជនបទ ស្ពានជនបទ កសាងដងផ្លូវផ្កាជាមួយតម្លៃតាមការប៉ាន់ស្មានជាង ៨,៥ ពាន់លានដុង។ ទន្ទឹមនឹងនោះ កសាង ពង្រឹង ពង្រីកទូលាយទម្រង់ ក្លឹប ៧ កន្លែងក្នុងការកសាងជនបទថ្មី។
លោក សឺនវង្ស អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរនៅភូមិកិញដាវ ឃុំឡុងវិញ ចែករំលែក៖ ជាមួយតួនាទីអ្នកមានប្រជាប្រិយភាពនៅមូលដ្ឋាន ខ្ញុំតែងបំផុសចលនាឱ្យប្រជាជនបានយល់ពីអត្ថន័យ បន្ទុករបស់ខ្លួនក្នុងការកសាងជនបទថ្មីលើកកម្ពស់ សហការជាមួយរដ្ឋអំណាច រណសិរ្សមាតុភូមិ និងបណ្ដាផ្នែកអង្គការចាត់តាំងមហាជនយកយោបល់រួមបំពេញរបស់ប្រជាជន និងអនុវត្តសម្រេចរួចរាល់ គុណភាពបណ្ដាសំណង់កិច្ចការរបស់មូលដ្ឋានក្នុងការកសាងជនបទថ្មី។
លោក ថាច់ង៉ុកថាញ់ ប្រជាជននៅភូមិអង្កោល ឃុំឡុងវិញ បានឱ្យដឹងថា៖ ចាប់ពីពេលឃុំឡុងវិញបានទទួលស្គាល់ជាឃុំជនបទថ្មីលើកកម្ពស់ ជីវភាពរបស់មាមីងកាន់តែបានកែលម្អ ទិដ្ឋភាពបរិស្ថានអមតាមបណ្ដាដងផ្លូវមានសម្រស់បៃតង ជ្រះ ស្អាត ។
ជាមួយគោលលំនាំ «ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនរួមបំពេញ ប្រជាជនគ្រប់គ្រង និងប្រជាជនទទួលផល» រណសិរ្សស្រុកបានសហការស្អិតល្មួតជាមួយបណ្ដាអង្គការចាត់តាំងមហាជនយកយោបល់ពីក្ដីរីករាយចិត្តរបស់ប្រជាជនអំពីការកសាងជនបទថ្មីជាមួយលទ្ធផលជាង ១៤.០០០ គ្រួសារ អត្រាយល់ស្របពីការកសាងស្រុកជនបទថ្មីឆ្នាំ ២០២២ ឡើងដល់ ៩០%។ តាមរយៈនោះ ប្រជាជនក៏មានយោបល់ សំណើប្រកបដោយសុទ្ធចិត្ត បន្ទុក និងដាក់ចេញបណ្ដាដំណោះស្រាយជួយរដ្ឋអំណាច បណ្ដាអង្គការចាត់តាំងមហាជនអនុវត្តមានប្រសិទ្ធភាព ជាក់ស្ដែង ដើម្បីរក្សាខ្ជាប់ និងបង្កើនគុណភាពបណ្ដាលក្ខឋានឆ្ពោះទៅដល់ការកសាងជនបទថ្មីលើកកម្ពស់ ខ្នាតគំរូក្នុងពេលខាងមុខ៕
អត្ថបទ-រូបថត៖ សម្បត្តិ
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។