16/05/2023 09:06
មានសិស្សក្រីក្រ ៣៣ រូបបានជូនបណ្ណគាំពារសុខាភិបាល ក្នុងនោះសិស្សសាលាអនុវិទ្យាល័យថាញ់ស៊ើង ១៩ រូប និងសិស្សសាលាបឋមសិក្សាថាញ់ស៊ើង ១៤ រូប សរុបតម្លៃ ១៥.៩៣៩.០០០ ដុង អាស្រ័យសមាគមសហព័ន្ធន៍នារីឃុំថាញ់ស៊ើងចលនាលោកង្វៀងខាញ់ទ្រិញ នៅភូមិផ្សារ ឃុំតឹងស៊ើងឧបត្ថម្ភ។
នេះជាទង្វើមានអត្ថន័យ ជាក់ស្តែង ប្រកបដោយទឹកចិត្តមនុស្សសាស្រ្ត ជួយឲ្យប្អូនៗមានស្ថានភាពលំបាកដែលគ្មានលក្ខណៈទិញគាំពារសុខាភិបាលមានបណ្ណគាំពារសុខាភិបាល ដើម្បីបានការពារសុខភាពខណៈដែលមានជំងឺតម្កាត់ ។ ទន្ទឹមនឹងនោះ រួមចំណែកលើកកម្ពស់អត្រាគ្របដណ្តប់គាំពារសុខាភិបាលក្នុងសិស្ស ជួយឲ្យសិស្សក្រីក្រ សិស្សដែលមានស្ថានភាពលំបាកខិតខំរៀនសូត្រ និងលត់ដំដើម្បីក្លាយជាពលរដ្ឋមានផលប្រយោជន៍ក្នុងសង្គម៕ ខាក់លឿង-តឹងង៉ុក
ពិធីជូនគាំពារសុខាភិបាលដល់សិស្សក្រីក្រ។ រូបថត៖ ខាក់លឿង
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។