18/07/2023 09:37
ការប្រមូលផ្ដុំអតីតយោធិនចូលរួមក្នុងអង្គការចាត់តាំងជាគោលការណ៍ដ៏ធំមួយរបស់បក្ស និងរដ្ឋ។ អនុវត្តគោលការណ៍នោះ ការងារចលនាប្រមូលផ្ដុំអតីតយោធិនចូលរួមក្នុងក្លឹប នៅឃុំភឿកហ៊ឹង ស្រុកថ្កូវក្នុងពេលកន្លងតែងបានផ្សព្វផ្សាយអនុវត្តល្អប្រសើរ រួមចំណែក អប់រំ លើកទឹកចិត្តអតីតយោធិនរក្សា ពង្រីកអត្តចរិត ប្រពៃណី “កងទ័ពអ៊ំហូ” អនុវត្តល្អ កាតព្វកិច្ចពលរដ្ឋ ធ្វើជាគំរូក្នុងការចូលរួមអនុវត្តបណ្ដាចលនានៅមូលដ្ឋាន។
ទម្រង់ផ្លូវផ្ការបស់សមាគមអតីតយុទ្ធជនឃុំភឿកហ៊ឹង។
គិតមកទល់ពេលនេះ ឃុំភឿកហ៊ឹងប្រមូលផ្ដុំអតីតយោធិនបានចំនួន ១២៥ រូបចូលក្នុង ក្លឹបដើម្បីបំពាក់បំប៉ន អប់រំ លើកទឹកចិត្តអតីតយោធិនឲ្យរក្សានិងពង្រីកអត្តចរិតកងទ័ពអ៊ំហូ ប្រវេណីបដិវត្តន៍របស់មូលដ្ឋាន ចូលរួមផ្សព្វផ្សាយចលនាសាច់ញាតិនិងគ្រួសារអនុវត្ត ល្អបណ្ដាគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ចូលរួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅមូលដ្ឋាន សាមគ្គីជួយគ្នាក្នុងការរស់នៅ រួមចំណែកអនុវត្តសម្រេចល្អភារកិច្ចកសាង ពង្រីកសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន។ គណៈ អធិការក្លឹបអតីតយោធិនបន្តចាត់តាំងជ្រួតជ្រាប លើកកម្ពស់ចំណេះដឹងជូនកងកម្លាំងអតី តយោធិនអំពីសេចក្ដីណែនាំអន្តរផ្នែកលេខ ១២៧/២០០៧/TTLT-BQP-HCCBVN របស់ក្រសួងការពារជាតិនិងសមាគមអតីតយុទ្ធជនវៀតណាម បែបបទចលនាប្រមូលផ្ដុំអតីតយោធិននៅមូលដ្ឋានរបស់សមាគមអតីតយុទ្ធជន គណៈបញ្ជាការដ្ឋានយោធា អង្គ ការសម្ព័ន្ធយុវជនខេត្ត។ ឆ្លងតាមរយៈនោះ សន្សឹមៗលើកកម្ពស់ចំណេះដឹងអំពីគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ បណ្ដាសារាចរ សេចក្ដី សម្រេចរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ជូនអតីតយោធិន។ បណ្ដាសមាជិក របស់ក្លឹបតែងមានសតិអារម្មណ៍រឹងប៉ឹង មានគោលជំហរនឹងនចំពោះគោលដៅឯករាជ្យ ជនជាតិនិងលទ្ធិសង្គមនិយម ប្ដេជ្ញាតស៊ូប្រឆាំងនឹងល្បិចកល “ធ្វើឲ្យប្រែប្រួលសន្តិភាព” របស់ខ្មាំងសត្រូវ សកម្មធ្វើជាគំរូចូលរួមកសាង ការពារបក្ស រដ្ឋអំណាចមូលដ្ឋាន ចូលរួម ពង្រីកសេដ្ឋកិច្ចសង្គម ជួយគ្នាពង្រីកការផលិត កែលម្អជីវភាព លុបបំបាត់ភាពក្រីក្រ។ ក្លឹបបានចូលរួមកសាងទម្រង់ប៉ិនប្រសប់ការងារប្រជាចលនាជាច្រើនទម្រង់ ដូចជាក្រុម ស្វ័យគ្រប់គ្រងអតីតយោធិនភូមិអូររូងមានទម្រង់ចលនាប្រជាជនកសាងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវភ្លឺប្រឡាយ ៣/២ ចាប់ពីភូមិផ្សារដល់ឃុំង៉ាយហ៊ុង (ស្រុកទីវកឹង) សរុបប្រវែង ១.២០០ ម៉ែត្រ។ ក្រុមស្វ័យគ្រប់គ្រងអតីតយោធិនភូមិត្បូងផ្សារ (ស្លែងថ្មី) កសាងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវជនបទក្នុងភូមិប្រវែង ៤៦០ ម៉ែត្រ។ ទម្រង់ចិញ្ចឹមជ្រូកប្រមាណ ១០០ ក្បាលរបស់អតីតយោធិនឡេវ៉ាំងអើ នៅភូមិផ្សារ។ល។ ក្រៅពីនោះ ក្លឹបនៅទាំងសហការ ជាមួយនគរបាលឃុំប្រចាំការ យាមល្បាតការពារបានល្អនៅបណ្ដាថ្ងៃបុណ្យ ព្រឹត្តិការណ៍ ធំៗ បុណ្យចូលឆ្នាំប្រពៃណីរបស់ជនរួមជាតិខ្មែរ កសាងផែនការចម្ចាត់ឧក្រឹដ្ឋជនបង្កបាប គ្រោះសង្គមនៅលើភូមិសាស្រ្តទៀតផង។ ក្លឹបក៏បានចូលរួមផ្សព្វផ្សាយអំពីការងារបង្ការប្រឆាំងឧក្រឹដ្ឋកម្ម HIV គ្រឿងញៀន រំលោភភេទនិងបណ្ដាកម្មវិធី “ទូទាំងប្រជាជនចូល រួមកសាងភូមិសុវត្ថិភាពអំពីសន្តិសុខសណ្ដាប់ធ្នាប់ ផ្សព្វផ្សាយអំពីវិស័យចរាចរណ៍ផ្លូវគោក ចូលរួមអនុវត្តល្អចលនា “មហាជនការពារសន្តិសុខមាតុភូមិ” ភ្ជាប់ជាមួយចលនា “ប៉ិន ប្រសប់ការងារប្រជាចលនា” ទៀតផង។ អំពីការចូលរួមកសាងគ្រួសារវប្បធម៌ ភូមិវប្បធម៌ ជនបទថ្មី ក្លឹបបានសហការជាមួយបណ្ដាអង្គការមហាជនចាត់តាំងផ្សេព្វផ្សាយអំពី ខ្លឹមសារនៃបណ្ដាលក្ខឋានកសាងជនបទថ្មី កសាងគ្រួសារវប្បធម៌ គោលនយោបាយ ឧបត្ថម្ភអំពីលំនៅឋានចំពោះអ្នកមានសគុណជាមួយនឹងបដិវត្តន៍ អំពីសុវត្ថិភាពគ្រោះ ថ្នាក់ចរាចរណ៍ បង្ការពន្លត់អគ្គិភ័យ។ល។
សមមិត្តគឹមង៉ុកម៉ាញ់ ប្រធានសមាគមអតីយុទ្ធជនឃុំភឿកហ៊ឹងឲ្យដឹងថា គណៈអធិការ ក្លឹបអតីតយោធិនឃុំតែងម្ចាស់ការសហការជាមួយគណៈបញ្ជាការយោធាឃុំ សម្ព័ន្ធយុវ ជនឃុំធ្វើសេនាធិការនិងស្នើទាន់ពេលដល់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជា ជនឃុំក្នុងការអនុវត្តន៍សេចក្ដីណែនាំអន្តរផ្នែកលេខ ១២៧ របស់ក្រសួងការពារជាតិនិង សមាគមអតីតយុទ្ធជនវៀតណាមមួយអន្លើដោយបណ្ដាសារលិខិតដែលពាក់ព័ន្ធផ្ទាល់ នឹងស្ថានភាពជាក់ស្ដែងរបស់មូលដ្ឋាន។ ឆ្លងតាមរយៈនោះ ប្រសិទ្ធភាពនៃការងារប្រមូល ផ្ដុំអតីតយោធិនចូលក្នុងអតីតយោធិនបានរួមចំណែកក្នុងការអប់រំ លើកទឹកចិត្តអតីតយោ ធិនឲ្យរក្សា ពង្រីកអត្តចរិត ប្រវេណី “កងទ័ពអ៊ំហូ” អនុវត្តល្អកាតព្វកិច្ចពលរដ្ឋ ធ្វើជាគំរូ ចូលរួមអនុវត្តបណ្ដាចលនានៅមូលដ្ឋាន។ ជាពិសេសរួមចំណែកអនុវត្តល្អគោលនយោ បាយសមរភូមិក្រោយកងទ័ព តបស្នងសងគុណ ជួយឲ្យអតីតយោធិនមានការសាមគ្គី ជួយគ្នាទៅទៅមកក្នុងការរស់នៅ ដោះស្រាយការងារធ្វើ លុបបំបាត់ភាពក្រីក្រ សន្សឹមៗលើកកម្ពស់ជីវភាពជូនអតីតយោធិន ផ្ដើមពីនោះកាត់មួយចំណែកអតីតយោធិនទៅរកស៊ី ឆ្ងាយ៕
អត្ថបទ-រូបថត៖ ថាច់ហ្វាង
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។