24/01/2025 09:53
មីងគឹមធីរ៉ែន លក់បន្លែបង្ការជាច្រើនប្រភេទនៅផ្សារត្រាវិញ។
បងគឹមថាញ់ (នៅឃុំគឹមហ្វា) ឈ្មួញលក់បន្លែ បង្ការជាច្រើនប្រភេទនៅផ្សារបាច់ដាំង បានឲ្យដឹង៖ ខ្ញុំជំនាញខាងលក់មើមខ្ទឹមក្រហម ស្ពៃក្តោប ស្ពៃផ្កា ។ល។ ជិតដល់បុណ្យតេតនេះ អតិថិជនកក់មុខទំនិញកើនឡើងច្រើនដងបើប្រៀបនឹងថ្ងៃធម្មតា។ ថ្ងៃធម្មតាខ្ញុំលក់ដុំមុខទំនិញជាច្រើនប្រភេទក្នុងមួយថ្ងៃពី 0,៥-០១ តោន។ ក្នុងអំឡុងថ្ងៃមុនបុណ្យតេតខ្ញុំលក់ដុំជូនអតិថិជនក្នុងខេត្ត និងអតិថិជននៅទីក្រុងហូជីមិញក្នុងមួយថ្ងៃពី 0៤-0៦ តោន។ បរិមាណកើនឡើង ប៉ុន្តែតម្លៃមុខទំនិញរបស់ខ្ញុំនៅរក្សាស្ថិរភាពដូចថ្ងៃធម្មតា។ តម្លៃលក់ដុំមើមខ្ទឹមក្រហមក្នុងមួយគីឡូក្រាមពី ២០ - ២២ ពាន់ដុង។ ស្ពៃក្តោបតម្លៃក្នុងមួយគីឡូក្រាមពី ៧-៩ ពាន់ដុង។
មីងគឹមធីរ៉ែន នៅសង្កាត់លេខ ៩ ទីក្រុងត្រាវិញ បានឲ្យដឹង៖ ខ្ញុំលក់បន្លែបង្ការជាច្រើនប្រភេទនៅផ្សារត្រាវិញជាង ៣០ ឆ្នាំមកហើយ។ ខ្ញុំត្រេកអរណាស់ដោយបានអតិថិជនជាច្រើននាក់តែងមកទិញមុខទំនិញរបស់ខ្ញុំជាច្រើនឆ្នាំកន្លង។ម្ល៉ោះហើយ ទោះបីថ្ងៃធម្មតា ឬរដូវបុណ្យតេតក៏ដោយ ខ្ញុំក៏រក្សាតម្លៃសមរម្យ។ ខ្ញុំទិញបន្លែ ក៏ដូចជាកសិផលនៅនឹងចម្ការ ដូច្នេះហើយទើបខ្ញុំលក់តម្លៃពិសេសជូនអតិថិជន។ ក្នុងរដូវបុណ្យតេតនេះ ផ្លែល្ពៅ និងត្រសក់ក្នុងមួយគីឡូក្រាមតម្លៃពី ១០-១៣ ពាន់ដុង ដូចថ្ងៃធម្មតាដែរ។ថ្ងៃធម្មតា ទូទាត់ខ្ទង់ចំណាយរួច ខ្ញុំចំណេញក្នុងមួយថ្ងៃពី ២៥០-៣០០ ពាន់ដុង។ លុះរដូវបុណ្យតេតវិញ ខ្ញុំលក់មុខទំនិញបានច្រើន ដូច្នោះហើយប្រាក់ចំណេញក៏កើនឡើងដែរ ទូទាត់ខ្ទង់ចំណាយរួចក្នុងមួយថ្ងៃខ្ញុំចំណេញពី ៤០០-៦០០ ពាន់ដុង។
ឈ្មួញប្រមូលទិញមុខទំនិញកសិផល។
មិនត្រឹមឈ្មួយមមាញឹកនឹងការលក់ដូរមុខទំនិញប៉ុណ្ណោះទេ អ្នកដឹកជញ្ជូនមុខទំនិញតាមរយៈស៊ីក្លូក៏មមាញឹកនឹងភារកិច្ចរបស់ខ្លួនដែរ។ លោកមា ស៊ើងផ នៅអនុសង្កាត់លេខ ៦ សង្កាត់លេខ ៥ ទីក្រុងត្រាវិញ បានឲ្យដឹង៖ ជិតដល់បុណ្យតេត ប្រសិនបើអ្នកមានកម្លាំងមាំមួន ឧស្សាហ៍ធ្វើការគឺមានការងារធ្វើពីម៉ោង ៣ ទៀបភ្លឺ ដល់ម៉ោង ៦ ល្ងាច។ ពីព្រោះឈ្មួយត្រូវការជួលដឹកជញ្ជូនមុខទំនិញពីតូបមួយទៅតូបមួយ ពីតូបទៅរថយន្ត។ល។ ចំពោះខ្ញុំវិញធ្វើល្មមកម្លាំងខ្ញុំក៏សម្រាក ម្ល៉ោះហើយ ប្រាក់ចំណូលរបស់ខ្ញុំមិនសូវបានច្រើនបើប្រៀបនឹងយុវជន។ មុនបុណ្យតេត ខ្ញុំរកបានប្រាក់ក្នុងមួយថ្ងៃពី ៤០០ - ៥០០ ពាន់ដុង។
ក្នុងអំឡុងពេលមុនបុណ្យតេត ផ្សារទាំងអស់ពីជនបទដល់ផ្សារក្រុងក្នុងខេត្តមានភាពកុះករជាងថ្ងៃធម្មតា។ ព្រោះជិតដល់បុណ្យតេតប្រជាជនភាគច្រើនតែងទៅផ្សារដើម្បីទិញមុខទំនិញត្រៀមទទួលបុណ្យតេត។ ដូច្នោះហើយ ឈ្មួញលក់ដូរនិយាយរួម ឈ្មួញជាជនជាតិខ្មែរនិយាយដោយឡែកមានឱកាសលក់មុខទំនិញបានច្រើន ប្រាក់ចំណូលក៏កើនឡើងក្នុងរដូវបុណ្យតេតនេះដែរ៕ អត្ថបទ - រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។