17/04/2023 08:08
ព្រះតេជគុណយ៉ាងសុធន ព្រះចៅអធិការ និងជាប្រធានក្លឹបអប់រំវត្តជ្រោយទន្សា ឃុំគីមស៊ើង ស្រុកថ្កូវមានថេរដីកាឲ្យដឹងថា៖ ក្លឹបអប់រំបានបង្កើនឡើងកាលពីខែមិថុនា ឆ្នាំ ២០១៦ ដោយមានសមាជិកជាគណៈកម្មការវត្ត និងអ្នកមានប្រជាប្រិយភាពនៅមូលដ្ឋានចំនួន ១៨ អង្គ និងរូបចូលរួម។ ជារៀងរាល់ខែ ពេលដែលពុទ្ធបរិស័ទអញ្ជើញមកវត្តរាល់ថ្ងៃសីល ព្រះអង្គ និងសមាជិកក្លឹបតែងឆ្លៀតឱកាសផ្សព្វផ្សាយដល់ពុទ្ធបរិស័ទអំពីគោលការណ៍ គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ។ ជាពិសេស ចលនាក្រើនរំលឹកដល់ពុទ្ធបរិស័ទឲ្យអប់រំកូនចៅឲ្យចេះគោរពច្បាប់ មិនប្រមូលផ្ដុំគ្នានៅពេលអាធ្រាត្រ កុំឲ្យលេងល្បែងស៊ីសង ប្រព្រឹត្តអំពើគ្រោះអបាយមុខសង្គម បង្កអុកឡុកសណ្ដាប់ធ្នាប់សង្គម។
ព្រះឧបជ្ឈាយ៍ថាច់សុខសាន្តជូនបណ្ណសរសើរដល់ព្រះតែជគុណថាច់តារា។ រូបថត៖ ឌិញកាញ់
ព្រះតេជគុណយ៉ាងសុធនឲ្យដឹងបន្ថែមទៀតថា៖ ព្រះអង្គតែងសហការជាមួយនគរបាលឃុំដើម្បីក្ដាប់ព័ត៌មាន រួចផ្សព្វផ្សាយដល់បណ្ដាមុខសញ្ញាដើម្បីអប់រំមុខសញ្ញាទាំងនោះ នាំមកនូវភាពសុខសាន្តជូនភូមិស្រុក។ ទន្ទឹមនឹងនោះ ពេលមានមុខសញ្ញាដែលទើបចេញពីពន្ធនាគារមកកាន់មូលដ្ឋាន ព្រះអង្គតែងនិមន្តទៅដល់ផ្ទះដើម្បីសំណេះសំណាល អប់រំអ្នកទាំងនោះឲ្យប្រតិបត្តិល្អតាមគោលការណ៍របស់បក្ស និងច្បាប់របស់រដ្ឋ។
គីមស៊ើងជាឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ (ស្មើ ៩០% នៃចំនួនប្រជាជនក្នុងឃុំ) នៅមានយុវជនមួយចំនួនមិនសូវបានជឿនលឿន ពិសេសគឺយុវជនដែលខ្ជិលពលកម្មតែងផ្ដុំគ្នានៅពេលអធ្រាត្រ បង្កឲ្យបាត់សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។ បន្ទាប់ពីបាន ព្រះតេជគុណយ៉ាងសុធនរួមជាមួយសមាជិកក្លឹបអប់រំរបស់វត្តជ្រោយទន្សាផ្សព្វផ្សាយ អប់រំយុវជនទាំងនោះមានការកែប្រែខ្លួន។ បងស៊ើងញ៉ នៅភូមិបាឆាវ ឃុំគីមស៊ើងជាយុវជនម្នាក់ក្នុងចំណោមយុវជនដែលបានព្រះតេជគុណយ៉ាងសុធនអប់រំ។ បច្ចុប្បន្ននេះ បងកែប្រែខ្លួនបានល្អ ចេះខិតខំធ្វើការរកទទួលទាន ពង្រីកសេដ្ឋកិច្ចគ្រួសារ។
បងស៊ើងញ៉ឲ្យដឹងថា៖ “ដោយបានព្រះចៅអធិការនិមន្តមកអប់រំ ចាប់តាំងពីបានវិលមកកាន់សហគមន៍ឡើងវិញ ខ្ញុំតែងខិតខំធ្វើការរកទទួលទាន ចិញ្ចឹមត្រី ចិញ្ចឹមគោ ខិតខំប្រតិបត្តិឲ្យបានល្អតាមសេចក្ដីកំណត់របស់មូលដ្ឋាន ដើម្បីមិនឲ្យព្រះអង្គខកបំណងឡើយ”។
រយៈពេលកន្លង ព្រះតេជគុណយ៉ាងសុធនរួមជាមួយសមាជិកក្នុងក្លឹបអប់រំ រដ្ឋអំណាច នគរបាល អង្គការចាត់តាំងមហាជនមូលដ្ឋានអប់រំមុខសញ្ញាបានចំនួន ៧៧ នាក់។ ក្រោយពេលបានអប់រំ បណ្តាមុខសញ្ញាទាំងនោះតែងកែប្រែខ្លួនបានល្អ ចេះគោរពច្បាប់ ខិតខំធ្វើការរកទទួលទានលំនឹងជីវភាព។
វរសេនីយ៍ត្រីត្រឹងក្វឹកត្វឹង ប្រធាននគរបាលឃុំគីមស៊ើងបានឲ្យដឹងថា៖ ចាប់តាំងពីមានក្លឹបអប់រំមុខសញ្ញានៅវត្តជ្រោយទន្សា សមាជិកក្លឹបតែងអនុវត្តតាមបែបបទដែលបានដាក់ចេញ ហើយនាំមកប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការបណ្ដាប្រភេទមុខសញ្ញា ពិសេសគឺមុខសញ្ញាបំពានច្បាប់បានកាត់បន្ថយគួរកត់សម្គាល់ រួមចំណែកអនុវត្តមានប្រសិទ្ធភាព គម្រោងការបង្កើតការបង្ការបណ្ដាមុខសញ្ញាបំពានច្បាប់នៅមូលដ្ឋានរបស់គណៈកម្មាធិការប្រជាជនខេត្ត។
សំណង់ស្ពានជនបទដែលព្រះតេជគុណថាច់តារាចលនាកសាង។ រូបថត៖ មិញធ្វី
ក្រៅពីបញ្ហាអប់រំយុវជនមិនសូវបានជឿនលឿននៅមូលដ្ឋាន ក្លឹបអប់រំវត្តជ្រោយទន្សា នៅទាំងបង្កើតបានមូលនិធិឧបត្ថម្ភមុខសញ្ញាដែលធ្លាប់ជ្រុលជ្រួសវិលត្រឡប់មករស់នៅក្នុងសហគមន៍ឡើងវិញដើម្បីឧបត្ថម្ភឲ្យមុខសញ្ញាទាំងនោះមានការងារធ្វើ។ បងថាច់ដើយ នៅភូមិបាឆាវជាយុវជនម្នាក់ធ្លាប់បានឧបត្ថម្ភថវិកា ១៥ លានដុងពីមូលនិធិនេះសម្រាប់ចិញ្ចឹមគោមេ។ ក្រោយពេលបានចេញពីពន្ធនាគារវិលមកកាន់គ្រួសារឡើងវិញ បងកែប្រែខ្លួនបានល្អ ខិតខំពលកម្មឈានឡើងដើម្បីលំនឹងជីវភាព។
នៅវត្តធ្លក ឃុំហ៊ីបហ្វា ស្រុកកូវង៉ាងក៏បានបង្កើតក្លឹបអប់រំកាលពីឆ្នាំ ២០១៦ ផងដែរ។ ព្រះតេជគុណថាច់តារា ព្រះចៅអធិការវត្តធ្លកមានថេរដីកាឲ្យដឹងថា៖ គណៈអចិន្រ្តៃយ៍ក្លឹប ចាត់តាំងផ្សព្វផ្សាយច្បាប់បានជាង ១០០ លើក ដោយមានមនុស្សជាង ៥០.០០០ នាក់ចូលរួម។ ក្លឹបបានសហការជាមួយនគរបាលឃុំហ៊ីបហ្វាផ្សព្វផ្សាយអំពីបណ្ដាសេចក្ដីកំណត់ ពិន័យរដ្ឋបាលក្នុងវិស័យបំពានសណ្ដាប់ធ្នាប់សង្គម សុវត្ថិភាពចរាចរណ៍ បង្ការ បង្រ្កាបឧក្រឹដ្ឋជន អំពើបាបគ្រោះសង្គម អប់រំមុខសញ្ញាបំពានច្បាប់ និងមុខសញ្ញាដែល ទើបចេញពីពន្ធនាគារ កសាងជនបទថ្មី។ល។ ឆ្លងតាមរយៈនោះ បានជះឥទ្ធិពលយ៉ាងសកម្មដល់ការយល់ដឹងរបស់មាមីងខ្មែរ ជួយឲ្យពួកគាត់ឃើញនូវតួនាទីបន្ទុករបស់ខ្លួនក្នុងការបង្ការ បង្រ្កាបឧក្រឹដ្ឋជន។ អាស្រ័យហេតុនោះ ចំនួនមុខសញ្ញាបំពានច្បាប់នៅមូលដ្ឋានបានកាត់បន្ថយគួរឲ្យកត់សម្គាល់ ស្ថានភាពសណ្ដាប់ធ្នាប់សង្គមបានស្ថេរភាព។
ព្រះតេជគុណថាច់តារាមានថេរដីកាបន្ថែមថា៖ ក្លឹបផ្សព្វផ្សាយអប់រំបានគណៈកម្មាធិការប្រជាជនឃុំហ៊ីបហ្វាព្រមព្រៀងឲ្យបង្កើតឡើងសម្រាប់ផ្សព្វផ្សាយ អប់រំប្រជាជននៅលើភូមិសាស្រ្តពេលដែលមានបញ្ហាវ័ណ្ឌទំនាស់ដណ្ដើមដីធ្លី។ ព្រះអង្គ និងគណៈកម្មការវត្ត តែងគួបផ្សំផ្សព្វផ្សាយនៅបណ្ដាថ្ងៃសីលអំពីបញ្ហាចរាចរណ៍ អំពើបាបគ្រោះសង្គម សន្ដិសុខសណ្ដាប់ធ្នាប់ ចលនាពុទ្ធបរិស័ទឲ្យប្រតិបត្តិល្អគោលការណ៍របស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ។
ដោយមានតួនាទីជាអនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង ព្រះចៅអធិការវត្តធ្លក និងជាបក្ខជន ជាអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិនៅមូលដ្ឋានផងនោះ ព្រះតេជគុណថាច់តារាតែងសហការជាមួយនគរបាលឃុំក្ដាប់ស្ថានភាពប្រែប្រួលរបស់បណ្ដាមុខសញ្ញា ជាពិសេសគឺមុខសញ្ញាដែលផ្ដុំគ្នានៅពេលអធ្រាត្រ ឆក់លួចទ្រព្យសម្បត្តិ បើកបរម៉ូតូដោយល្បឿនខ្ពស់ និងបណ្ដាមុខសញ្ញាដែលទើបចេញពីពន្ធនាគារមកកាន់មូលដ្ឋានឡើងវិញដើម្បីផ្សព្វផ្សាយ អប់រំ។ ព្រះតេជគុណថាច់តារាសំណេះសំណេះ សំណាល៖ ការរស់នៅត្រូវគោរពច្បាប់រដ្ឋ។ បើចង់ឲ្យ “បវរសាសនា ថ្លៃថ្លាសង្គម” ពុទ្ធបរិស័ទត្រូវចេះរក្សាសីល និងគោរពច្បាប់ឲ្យបានល្អ។ ផ្ដើមពីនោះ បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយ អប់រំ ឧបត្ថម្ភដល់បណ្ដាមុខសញ្ញាដែលវិលត្រឡប់មកកាន់ភាពសុចរិច ពង្រីកកម្លាំងមហាសាមគ្គីទូទាំងប្រជាជាតិ។
ទន្ទឹមនឹងសកម្មភាពផ្សព្វផ្សាយ អប់រំមុខសញ្ញា ព្រះតេជគុណថាច់តារារួមជាមួយគណៈកម្មការវត្តធ្លកនៅទាំងអនុវត្តល្អការងារសុខុមាលភាពសង្គមទៀតផង។ គិតតាំងពីដើមឆ្នាំ ២០២២ មកដល់ពេលនេះ ព្រះអង្គចលនាបុគ្គល អង្គការចាត់តាំងសប្បុរសធម៌ជាច្រើន ជូនអំណោយដល់គ្រួសារក្រីក្រ ជនពិការ អនាថា ជូនអាហារូបករណ៍ដល់សិស្សឆ្លងកាត់ការលំបាកសង្វាតរៀនសូត្រ សាងសង់ផ្ទះសាមគ្គីធម៌ កសាងស្ពានជនបទ។ល។ សរុបថវិកាជាង ០៥ ពាន់លានដុង។ ផ្តើមពីព្រះទ័យមេត្តាករុណា កន្លងហើយថ្មីៗនេះ ព្រះអង្គបានប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគេនប័ណ្ណសរសើរ។
បច្ចុប្បន្ន ខេត្តត្រាវិញមានអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរជិត ៤៤០ អង្គ និងរូប។ អ្នកមានប្រជាប្រិយភាពទាំងនោះតែងពង្រីកតួនាទី អនុវត្តល្អបណ្ដាចលនាដែលមូលដ្ឋានបានបំផុសដូចជា៖ ចលនាប្រឡងប្រណាំងស្នេហាជាតិ ចលនាកសាងជនបទថ្មី រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ល។ ផ្ដើមពីគំរូមនុស្សល្អ ការងារល្អ បណ្ដាទម្រង់ល្អៗ របៀបធ្វើប្រកបដោយការច្នៃប្រតិដ្ឋបានពង្រីកទូលាយ។ ម្យ៉ាងទៀត ជាមួយតួនាទីជាព្រះចៅអធិការរួមជាមួយបណ្ដាអ្នកមានប្រជាប្រិយភាពនោះ ជឿជាក់ថា បណ្ដាគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋនឹងបានសាយភាយទៅទៅក្នុងជីវភាពប្រជាជននិយាយរួម មាមីងខ្មែរនិយាយដោយឡែក រួមចំណែកជាមួយបក្ខភាគកសាងខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥៕
មិញធ្វី-ថាច់ហ្វាង
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។