12/04/2024 09:14
គោលនយោបាយអាទិភាពសម្រាប់សិស្សានុសិស្សក្នុងប្រព័ន្ធសាលាសកលជនជាតិអន្តេវាសិក តែងបានខេត្តត្រាវិញយកចិត្តទុកដាក់អនុវត្តល្អតាមសេចក្ដីណែនាំសហក្រសួងលេខ ១០៩/២០០៩/TTLT-BTC-BGDDT ចុះថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០០៩ របស់ក្រសួងហិរញ្ញវត្ថុ-ក្រសួងអប់រំ និងបណ្តុះបណ្តាល ស្តីពីការណែនាំអំពីរបបហិរញ្ញវត្ថុមួយចំនួនសម្រាប់សិស្សានុសិស្សសាលាសកលជនជាតិអន្តេវាសិក សាលាបំរុងសាកលវិទ្យាល័យជនជាតិ និងគោលនយោបាយផ្សេងៗទៀតពាក់ព័ន្ធទៅនឹងប្រព័ន្ធសាលាសកលជនជាតិអន្តេវាសិក ។
លោកគ្រូថាច់ថ្លាយ នាយករងមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តត្រាវិញ ។
យោងតាមសេចក្ដីណែនាំសហក្រសួងលេខ ១០៩/២០០៩/TTLT-BTC-BGDDT សិស្សានុសិស្សសាលាសកលជនជាតិអន្តវាសិកទទួលបានរបបជាច្រើនដូចជា៖ មិនបង់ថ្លៃសាលា ទទួលបានអាហារូបករណ៍តាមគោលនយោបាយស្មើនឹង ៨0% នៃចំនួនប្រាក់ខែមធ្យមភាគតាមច្បាប់ធរមាន ។ យោងតាមប្រាក់ខែមធ្យមភាគបច្ចុប្បន្ន សិស្សទទួលបានប្រាក់ ១.៤៤០ ពាន់ដុង ក្នុងមួយខែ។ ទន្ទឹមនឹងនោះ ក្នុងឆ្នាំសិក្សាដំបូង (ថ្នាក់ទី៦ និងថ្នាក់ទី ១០) សិស្សានុសិស្សទទួលសម្ភារផ្សេងៗម្តងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនដូចជា៖មុង ភួយ សម្លៀកបំពាក់ឯកសណ្ឋាន។ល។ ជារៀងរាល់ឆ្នាំសាលានៅទាំងជូនសិក្ខូបករណ៍ដល់សិស្សតាមការកំណត់។ ប្រសិនបើសិស្សខិតខំរៀនសូត្រ អប់រំខ្លួនបានល្អ សាលានឹងជូនរង្វាន់ម្តងក្នុងមួយឆ្នាំសិក្សា តាមកម្រិតនិទ្ទេស៖ និទ្ទេសគ្រាន់បើជូនរង្វាន់ ៤00 ពាន់ដុង។ សម្រេចនិទ្ទេសពូកែជូនរង្វាន់ ៦00 ពាន់ដុង ។សម្រេចនិទ្ទេសឆ្នើមជូនរង្វាន់ ៨00 ពាន់ដុង។ល។
សាលាសកលជនជាតិអន្តវាសិក-អនុវិទ្យាល័យស្រុកកាងឡុង ជាសាលាមួយក្នុងចំណោមសាលាជាច្រើនកន្លែងដែលអនុវត្តល្អតាមរបបគោលនយោបាយ នៃសាលាសកលជនជាតិអន្តវាសិក ។ ឆ្នាំសិក្សា ២០២៣-២០២៤ សាលាមានសិស្សរួម ២៧៦ រូប ក្នុងនោះសិស្សជនជាតិកិញ ម្នាក់។ នេះជាសាលាសកលជនជាតិអន្តវាសិកមួយគត់ក្នុងខេត្តដែលជ្រើសសិស្សជនជាតិកិញចូលរៀន និងអាចទទួលរបបគ្រប់គ្រាន់តាមការកំណត់ជាធរមាន។
គ្រូបង្រៀន និងសិស្សសាលាសកលជនជាតិអន្តេវាសិក-អនុវិទ្យាល័យស្រុកកាងឡុង។
លោកគ្រូ ថាច់ណារៀង ចាងហ្វាងរងសាលាសកលជនជាតិអន្តវាសិក-អនុវិទ្យាល័យស្រុកកាងឡុង មានប្រសាសន៍៖ បច្ចុប្បន្ននៅភូមិសាស្រ្តស្រុកមាន ០២ ភូមិគឺភូមិង្វៀតឡាង អា ភូមិង្វៀតឡាង បេ ឃុំបិញភូ ជាភូមិដ៏លំបាកខ្លាំងតាមសេចក្តីសម្រេចចិត្តលេខ ៤៣៣/QĐ-UBDT ចុះថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១ របស់រដ្ឋមន្ត្រី អធិការគណៈកម្មាធិការជនជាតិ អនុម័តផ្តល់សច្ចាប័នបញ្ជីភូមិលំបាកខ្លាំង តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥។ ដូច្នោះហើយ ប្រសិនបើមានសិស្សជនជាតិកិញមានលំនៅឋាននៅ ០២ ភូមិនោះ រួចមានបំណងមករៀននៅសាលាសកលជនជាតិអន្តវាសិក សាលានឹងជ្រើសសិស្សជនជាតិកិញ ១០% ដើម្បីប្អូនៗបានរៀន និងទទួលរបបគ្រប់គ្រាន់តាមការកំណត់។
ប្អូនផាមធីកេវយ៉េម (ជនជាតិកិញ) ជាសិស្សថ្នាក់ទី ៦ សាលាសកលជនជាតិអន្តេវាសិក - អនុវិទ្យាល័យស្រុកកាងឡុងបានឲ្យដឹង៖ ប្អូនត្រេកអរណាស់ដោយបានរៀននៅសាលានេះ។ រៀននៅទីនេះ ប្អូនទទួលបានរបបជាច្រើនដូចជា៖ មិនបង់ថ្លៃសាលា ទទួលបានអាហារូបករណ៍ សិក្ខូបករណ៍ សម្លៀកបំពាក់ឯកសណ្ឋាន។ល។ តាំងពីដើមឆ្នាំមកទល់ពេលនេះ ប្អូនរៀនអឌ្ឍអន្តេវាសិក ម្ល៉ោះហើយប្អូនទទួលបានអាហារូបករណ៍ ១,៤ លានដុង ក្នុងមួយខែ។ ឃើញឪពុកម្តាយប្អូនទៅធ្វើស្រែហត់នឿយនៅទាំងមកទទួល និងជូនប្អូនទៅរៀនទៀត ដូច្នោះហើយចាប់ពីខែមីនា ឆ្នាំ ២០២៤ នេះទៅប្អូនសុំស្នាក់នៅអន្តេវាសិកដ្ឋានដើម្បីរៀនសូត្រ សម្រាលការលំបាករបស់ឪពុកម្តាយប្អូនផងដែរ។
ប្អូនផាមធីកេវយ៉េម (ឈរ) ហាត់អានមេរៀនមុខវិជ្ជាអក្សរសាស្រ្តខ្មែរ។
ទទួលបានរបបតាមគោលនយោបាយ ញ៉ាំងសិស្សសាលាជនសកលជនជាតិកាន់តែតាំងចិត្តខិតខំរៀនឱ្យបានល្អ។ ប្អូនវិញធីយ៉េមញ៉ឺ (ជនជាតិខ្មែរ) ជាសិស្សថ្នាក់ទី ៨ សាលាសកលជនជាតិអន្តវាសិក-អនុវិទ្យាល័យស្រុកកាងឡុងសំណេះសំណាលដោយរីករាយថា៖ ទទួលបានរបបអាទិភាព ជំរុញឲ្យប្អូនប្តេជ្ញាចិត្តខិតខំរៀនសូត្រឲ្យបានល្អជាងទៀតដើម្បីរក្សាខ្ជាប់កិត្តិនាមសិស្សឆ្នើម អនាគតប្អូននឹងប្រឡងចូលរៀនផ្នែកវេជ្ជសាស្ត្រ ធ្វើជាវេជ្ជបណ្ឌិតពូកែម្នាក់ដើម្បីចូលរួមថែទាំសុខភាពជូនប្រជាជន។
ខេត្តត្រាវិញមានសាលាសកលជនជាតិអន្តេវាសិក ០៨ សាលា។ ក្នុងនោះ មានសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ ០៥ សាលា សកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ និងវិទ្យាល័យ ០២ សាលា សកលជនជាតិអន្តេវាសិកវិទ្យាល័យ ០១ សាលា ដោយមានសិស្សរួម ២.៧៦១ រូប (សិស្សជនជាតិកិញ ០១ រូប) ក្នុងនោះសិស្សអនុវិទ្យាល័យ ១.៩៣២ រូប សិស្សវិទ្យាល័យ ៨២៩ រូប។
លោកគ្រូ ថាច់ថ្លាយ នាយករងមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តត្រាវិញ បានឲ្យដឹងថា៖ បក្ស និងរដ្ឋតែងយកចិត្តទុកដាក់គិតគូរដល់ជីវភាព សម្ភារស្មារតីរបស់ជនជាតិភាគតិចនិយាយរួម ជនជាតិខ្មែរនៅខេត្តត្រាវិញនិយាយដោយឡែក។ក្នុងនោះ មានវិនិយោគទុនកសាង និងផ្តល់របបគោលនយោបាយសម្រាប់សិស្សសាលាសកលជនជាតិអន្តវាសិក ដើម្បីអប់រំ និងបណ្តុះបណ្តាលប្រភពធនធានមនុស្សមានគុណភាពនៅតំបន់ជនជាតិភាគតិច។ ដើម្បីរួមចំណែកអនុវត្តបានល្អគោលនយោបាយអាទិភាពរបស់បក្ស និងរដ្ឋ មន្ទីរអប់រំ និងបណ្តុះបណ្តាល បានចង្អុលការសាលាសកលជនជាតិអន្តវាសិកក្នុងខេត្តអនុវត្តល្អតាមគោលនយោបាយសម្រាប់សិស្សជនជាតិអន្តវាសិក។ បច្ចុប្បន្ន បណ្តាឃុំលំបាកខ្លាំងក្នុងខេត្តសុទ្ធសឹងតែសម្រេចលក្ខឋានឃុំជនបទថ្មី ។ ក្នុងខេត្តនៅមានភូមិលំបាកខ្លាំងចំនួន ១០ ភូមិប៉ុណ្ណោះ ដូច្នោះហើយ ការជ្រើសសិស្សជនជាតិកិញមិនសម្រេច ១០% តាមការកំណត់។ ក្រៅពីបញ្ហានោះ បណ្តាសាលាសកលជនជាតិអន្តវាសិកក្នុងខេត្តតែងអនុវត្តបានល្អតាមគោលនយោបាយអាទិភាពរបស់បក្ស និងរដ្ឋចំពោះប្រព័ន្ធសាលាសកលជនជាតិអន្តេវាសិក៕
អត្ថបទ - រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។