12/09/2023 09:15
គណៈចាងហ្វាងសាលាថតរូបអនុស្សាវរីយ៍ជាមួយសមណសិស្សនៅថ្ងៃបវេសនកាល។
ប្អូនស៊ើងថាយបិញ នៅឃុំថាញ់ហ្វាស៊ើង ស្រុកកូវង៉ាង ជាសិស្សថ្នាក់ទី ១០ អា បានរៀបរាប់ដោយក្តីរីករាយថា៖ ឆ្នាំសិក្សានេះជាឆ្នាំសិក្សាពិសេសចំពោះប្អូន។ ព្រោះឆ្នាំនេះជាឆ្នាំដំបូងដែលប្អូនបានរៀននៅសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ។ នេះជាថ្ងៃពិសេសមួយដែលកំណត់ត្រាដំណើរសិក្សាថ្មីរបស់ប្អូន។ ប្អូនដឹងថាឆ្នាំសិក្សានេះរមែងជួបការលំបាកច្រើន ពីព្រោះប្អូនត្រូវសិក្សាពីរប្រព័ន្ធសិក្សា គឺប្រពន្ធអប់រំជាប្រចាំ និងប្រព័ន្ធអប់រំភាសាបាលី-ខ្មែរ ទោះជាយ៉ាងនោះក្តី ប្អូនតែងជឿជាក់លើខ្លួនឯង រួចប្តេជ្ញាចិត្តខិតខំរៀនសូត្រឲ្យបានល្អ លុះត្រាសម្រេចជោគជ័យ។ បានរៀននៅសាលាមធ្យមសិក្សាបាលី-ខ្មែរ គឺជាក្តីប្រាថ្នារបស់ប្អូន ព្រោះសាលានេះមានលក្ខណៈពិសេស គឺប្អូនរៀនអក្សរសាស្រ្តខ្មែរ និងភាបាលីបានច្រើន ដូច្នោះហើយ ទោះបីជាជួបការលំបាកយ៉ាងណាក៏ដោយ ប្អូនក៏តាំងចិត្តរៀនសូត្រឱ្យបានល្អ មិនឲ្យឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូខកបំណងឡើយ ។
ចំពោះសិស្សថ្នាក់ទី ១២ មានអារម្មណ៍សប្បាយរីករាយផង ក្តុកក្តួលក្នុងចិត្តផង ព្រោះជិតនឹងឆ្ងាយពីសាលារៀន ឆ្ងាយពីលោកគ្រូ អ្នកគ្រូដែលធ្លាប់បង្ហាត់បង្រៀនប្អូនៗទាំងវិជ្ជាសម្បត្តិ និងសុជីវធម៌ក្នុងការរស់នៅ។
ប្អូនថាច់ធីអាមី នៅឃុំម៉ីចាញ់ ស្រុកចូវថាញ់ ជាសិស្សថ្នាក់ទី ១២ បេ សំណេះសំណាលដោយរីករាយថា៖ ប្អូនស្ទើរតែមិនយល់អំពីអារម្មណ៍ប្អូននៅថ្ងៃបវេសនកាល ពីព្រោះកំពុងតែសប្បាយរីករាយ ស្រាប់តែ មានអារម្មណ៍ក្តុកក្តួលបន្តិច។ ពេលវេលាកន្លងផុតទៅឆាប់មែន ទើបថ្មីៗនេះសោះប្អូនជាសិស្សថ្នាក់ទី ១០ ចូលរៀននៅសាលារៀនថ្មី ពេលនេះក៏បានជាសិស្សថ្នាក់ទី ១២ រួចហើយ។ នៅត្រឹមតែមួយឆ្នាំសិក្សាទៀតប្អូនឆ្ងាយពីសាលា ឆ្ងាយពីគ្រូបង្រៀន និងមិត្តភក្តិហើយ។ ទោះបីជាមានអារម្មណ៍ក្តុកក្តួលបន្តិចក៏ដោយ មកដល់មណ្ឌលសាលាប្អូនសប្បាយរីករាយ និងមានភាពកក់កក្តៅណាស់ ព្រោះបានរៀនសូត្រ និងកម្សាន្តសប្បាយនៅមណ្ឌលសាលាដ៏ស្រស់ស្អាត មានដាំដើមឈើពណ៌បៃតង ជ្រុងទីធ្លាសាលា ជាពិសេសខ្លោងទ្វារសាលាមានឆ្លាក់អក្សរ "សាលាមធ្យមសិក្សាបាលី-ខ្មែរ" ដែលប្អូនបានភ្ជាប់អស់រយៈកាល ០២ ឆ្នាំសិក្សាកន្លង។ ទន្ទឹមនឹងការរីករាយ រំភើបក្នុងចិត្តនោះ ប្អូនក៏បានកំណត់គោលដៅ និងផែនការសម្រាប់ឆ្នាំសិក្សាថ្មីនេះផងដែរ។ ពីព្រោះឆ្នាំសិក្សានេះជាឆ្នាំសិក្សាពិសេសសម្រាប់ប្អូនត្រៀមឈានទៅកាន់ដំណាក់កាលថ្មីក្នុងដំណើរជីវិតនោះគឺ ដើម្បីប្រឡងទទួលសញ្ញាបត្រមធ្យមសិក្សាវិទ្យាល័យជាតិសម្រេចបានលទ្ធផលល្អ។
គណៈចាងហ្វាងសាលាថតរូបអនុស្សាវរីយ៍ជាមួយយុវសិស្សនៅថ្ងៃបវេសនកាល។
លោកគ្រូឡឹមសុរ៉ុន្ទរ៍ ចាងហ្វាងរងសាលាមធ្យមសិក្បាបាលី-ខ្មែរត្រាវិញមានប្រសាសន៍ថា៖ អំណរបវេសនកាលឆ្នាំសិក្សាថ្មី ពោរពេញដោយភាពរីករាយ ដោយស្វាគមន៍សមណសិស្ស និងសិស្សចូលរៀនក្នុង សាលាវិញ។ ទន្ទឹមនឹងការរីករាយនោះ គណៈចាងហ្វាងសាលាក៏ផ្តុំកម្លាំងចង្អុលការកម្មាភិបាល គ្រូបង្រៀនអនុវត្តល្អភារកិច្ចរៀងៗខ្លួន ម្នាក់ៗត្រូវមានគំនិតច្នៃប្រតិដ្ឋបំពេញការងារមុខជំនាញឱ្យបានល្អ ដើម្បីរួមចំណែកបង្កើនគុណភាពអប់រំរបស់សាលា។ សាលាមានលក្ខណៈបណ្តុះបណ្តាលពិសេស តាមប្រព័ន្ធអប់រំជាប្រចាំ បង្រៀនភាសាបាលី អក្សរសាស្រ្តខ្មែរ និងអប់រំផ្នែកពុទ្ធិកសិក្សា ដើម្បីសមណសិស្ស និងសិស្សខ្មែរក្នុងខេត្តសិក្សារៀនសូត្រ។ ហេតុនោះ គ្រូបង្រៀន និងបុគ្គលិករបស់សាលា តែងជ្រោងខ្ពស់ស្មារតីទទួលបន្ទុក ខិតខំស្រាវជ្រាវបង្កើនចំណេះដឹងមុខជំនាញដើម្បីអប់រំសមណសិស្ស និងសិស្សឱ្យយល់ដឹងមុខវិជ្ជាផ្នែកពុទ្ធសាសនាផង និងមុខវិជ្ជាសកលផងដើម្បីទុកឱ្យសមណសិស្ស និងសិស្សជំនឿលើខ្លួនពេញសិទ្ធិបន្តការសិក្សានូវកម្រិតខ្ពស់ជាងទៀតដូចជា៖ ឧត្តមសិក្សា មហាវិទ្យាល័យ ក្នុងនិងក្រៅប្រទេស ឆ្លើយតបតាមតម្រូវការឧស្សាហកម្ម ភាវូបនីយកម្ម និងពុទ្ធសាសនានៅប្រទេសវៀតណាមក្នុងសម័យសមាហរណកម្មអន្តរជាតិ៕
អត្ថបទ- រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។