14/03/2025 10:22
ប្អូនថាច់អ៊ុកសេរី (កណ្តាល) ប្រគំភ្លេងពិណពាទ្យជាមួយមិត្តរួមថ្នាក់។
ដោយចូលចិត្តឧបករណ៍ភ្លេងបុរាណនិងមានការលើកទឹកចិត្តរបស់គ្រួសារ ទើបប្អូនថាច់អ៊ុកសេរីជាសិស្សសាលាសកលជន ជាតិអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញ អាចបន្តចំណង់ចូលចិត្តចំពោះឧបករណ៍ភ្លេងផ្សេងៗរបស់ជនរួមជាតិខ្មែរដូចជា៖ ខ្លុយ ទ្រ និងភ្លេងពិណពាទ្យ។ល។
ប្អូនថាច់អ៊ុកសេរីបានឱ្យដឹងថា៖ តាំងពីតូចមក ខ្ញុំបានស្គាល់ហ្គីតា ដោយសារជីតា និងឪពុកខ្ញុំចេះលេងឧបករណ៍នេះ ទើបខ្ញុំចាប់អារម្មណ៍ ហើយចាប់ផ្តើមទទួលបានកម្លាំងចិត្តពីឧបករណ៍ហ្គីតា។ ខ្ញុំនឹកឃើញគ្រាដែលខ្ញុំតាមឪពុកទៅកម្មវិធីបុណ្យនៅវត្តខ្មែរ រាល់ពេលដែលខ្ញុំឮសំឡេងស្គរ និងហ្គីតាដែលបញ្ជើតឡើង ធ្វើឱ្យខ្ញុំស្រឡាញ់ឧបករណ៍តូរ្យតន្រី្ត។ ប្អូនគិតថា បើចេះលេងឧបករណ៍ភ្លេងក៏ជាវិធីដើម្បីចូលរួមអភិរក្ស និងលើកស្ទួយប្រពៃណីវប្បធម៌របស់ជនជាតិផងដែរ។
ដោយស្រឡាញ់តូរ្យតន្រ្តី សេរីមិនត្រឹមតែស្រាវជ្រាវ និងរៀនប្រើប្រាស់ឧបករណ៍ភ្លេងដូចជា៖ ខ្លុយ និងទ្រប៉ុណ្ណោះទេ ថែមទាំងមានចំណង់ចូលចិត្តក្នុងការលេងស្គរធំ និងស្គរសំភោរនៃវង់ភ្លេងពិណពាទ្យផងដែរ។ មិនត្រឹមតែរក្សាចំណង់ចូលចិត្តចំពោះខ្លួនឯងនោះទេ ពេលចូលរៀននៅសាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញ ក្នុងនាមជាប្រធានថ្នាក់ទី ១១អា សេរីក៏បានចូលរួមជាមួយក្រុមឧបករណ៍ភ្លេងជនជាតិខ្មែរ និងក្លាយជាសមាជិកយ៉ាងសកម្មរបស់ក្រុម។
ប្អូនថាច់អ៊ុកសេរី (ទី ១ ខាងឆ្វេង)ត្រៀមហាត់ក្រុមស្គរឆៃយ៉ាំដើម្បីសម្តែងក្នុងពិធីបុណ្យចូលឆ្នាំថ្មី។
ប្អូនថាច់ចម្រើន សិស្សថ្នាក់ទី ១១អាអា ចែករំលែក៖ ដោយបានការឧទ្ទេសនាមរបស់មិត្តសេរី អំពីឧបករណ៍ភ្លេងបុរាណក៏ដូចជាការណែនាំយ៉ាងយកចិត្តទុកដាក់ ប្អូនបានដឹងពីរបៀបលេងភ្លេងពិណពាទ្យ។ មិត្តតែងជំរុញចិត្តខ្ញុំឱ្យស្រឡាញ់តូរ្យតន្រ្តីជនជាតិខ្មែរ។
ប្អូនថាច់ថាញ់ងៀបានឱ្យដឹងបន្ថែម ៖ក្នុងក្រុមលេងឧបករណ៍ភ្លេងពិណពាទ្យ មិត្តថាច់អ៊ុកសេរីបានយកអស់ពីចិត្តដើម្បីបង្ហាញផ្ទាល់ដល់ប្អូន។ ចាប់តាំងពីពេលនោះមក វាធ្វើឱ្យប្អូនមានការចាប់អារម្មណ៍ និងស្រូបយកបានចង្វាក់ភ្លេង ហាក់បី ដូចជាបានរួមបញ្ចូលទៅក្នុងវប្បធម៌បុរាណ មានអារម្មណ៍ថាមានបទភ្លេងនៃជីវិត។ ការរៀនលេងឧបករណ៍ភ្លេងជនជាតិខ្មែរ ក៏ជាវិធីដើម្បីបន្ទូរអារម្មណ៍បន្ទាប់ពីនឿយហត់ក្នុងការសិក្សា។ ប្អូនមានមោទនភាពយ៉ាងខ្លាំងក្នុងការរួមចំណែកថែរក្សានិងលើកកម្ពស់តម្លៃប្រពៃណីរបស់ជនជាតិខ្មែរ ។
មិនត្រឹមតែចូលចិត្តតូរ្យតន្រ្តីទេ មិត្តថាច់អ៊ុកសេរីក៏ជាសិស្សពូកែដែលនាំមកនូវស្នាដៃឆ្នើមជាច្រើនជូនសាលាទៀតផង ។ ដូចជា ក្នុងកម្មវិធីប្រឡងប្រកួតស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្នាក់ខេត្តឆ្នាំសិក្សា ២០២៤ - ២០២៥ ប្អូនទទួលបានរង្វាន់លេខ ៣។ ក្នុងនាមជាប្រធានថ្នាក់ ការលើកកម្ពស់់ស្មារតីធ្វើជាខ្នាតគំរូ ប្អូនតែងតែរក្សាបាននូវលទ្ធផលសិក្សាដ៏ល្អនៅក្នុងថ្នាក់ និងសកម្មចូលរួមបណ្ដាសកម្មភាពក្រៅកម្មវិធីសិក្សា។ បច្ចុប្បន្ននេះ មិត្តថាច់អ៊ុកសេរីបានជ្រើសរើសឱ្យចូលរួមជា មួយក្រុមសិស្សឆ្នើមរបស់សាលាផ្នែកគីមីសាស្ត្រ។ថាច់អ៊ុកសេរីបានចែករំលែកថា៖ ទោះបីប្អូនចូលចិត្តលេងតូរ្យតន្រ្តីក៏ពិតមែន ប៉ុន្តែប្អូននៅតែមិនភ្លេចភារកិច្ចចម្បងរបស់ប្អូន គឺសិក្សាឱ្យបានល្អ ដើម្បីសម្រេចក្តីប្រាថ្នារបស់ប្អូន ពេលបានចូលបំពេញកាតព្វកិច្ចបម្រើការងារយោធានិងក្លាយជាវេជ្ជបណ្ឌិតយោធា។ នេះមិនត្រឹមតែជាក្តីស្រមៃរបស់ប្អូនផ្ទាល់ប៉ុណ្ណោះទេ ក៏ជាក្តីរំពឹងរបស់គ្រួសារដែលចង់ឱ្យប្អូនដើរតាមគន្លងឪពុក។
លោកគ្រូ គឹមសុវណ្ណ លេខាសម្ព័ន្ធយុវជនសាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញឱ្យដឹងថា៖ មិត្តថាច់អ៊ុកសេរីជាសមាជិកសម្ព័ន្ធយុវជនសកម្មក្នុងការសិក្សាក៏ដូចជាចូលរួមសកម្មភាពដែលសម្ព័ន្ធយុវជនសាលាបានចាត់តាំងឡើង ជាពិ សេស ប្អូនតែងតែជាអ្នកបំផុសគំនិតសមាជិក យុវជនក្នុងវិស័យវប្បធម៌ និងសិល្បៈជនជាតិខ្មែរ។ ក្រៅពីទេពកោសល្យក្នុងការលេងឧបករណ៍ភ្លេង សេរីក៏អភិវឌ្ឍបានទេពកោសល្យរបស់ប្អូនក្នុងតួនាទីសម្ដែងដូចជា៖ តួយក្ស និងតួស្វា។ល។ ដោយក្តីខិតខំអស់ពីចិត្ត និងទេពកោសល្យរបស់ប្អូន ក្រុមឧបករណ៍ភ្លេងបុរាណខ្មែររបស់សាលា ទាក់ទាញបានសិស្សចូលរួមកាន់តែច្រើនបង្កើតជាកន្លែងកម្សាន្ដដ៏មានប្រយោជន៍ ។ សកម្មភាពបំផុសគំនិតរបស់ប្អូនមិនត្រឹមតែជាមោទនភាពរបស់សាលាប៉ុណ្ណោះទេ ថែមទាំងជាគំរូដ៏ភ្លឺស្វាងសម្រាប់មិត្តជាច្រើនធ្វើតាម។
សកម្មភាពរបស់ថាច់អ៊ុកសេរី មិនត្រឹមតែបានបំផុសស្មារតីរៀនសូត្រប៉ុណ្ណោះទេ ថែមទាំងជំរុញឱ្យមានមោទនភាព និការស្រឡាញ់វប្បធម៌ជនជាតិក្នុងសហគមន៍សិស្សជនជាតិខ្មែរនៅខេត្តត្រាវិញផងដែរ។ ទង្វើរបស់ប្អូន បានសាយភាយនូវការលើកទឹកចិត្ត និងជំរុញទឹកចិត្តដល់យុវជនជាច្រើននាក់ទៀតឱ្យបន្តក្តីសុបិនរបស់ខ្លួនយ៉ាងក្លាហាន៕
អត្ថបទ-រូបថតៈ សុខា
កន្លងហើយ កងកុមារទីផ្សាររួមខេត្តយ្វៀងហាយចាត់តាំងសម្រេចមហាសន្និបាត ក្មួយឆ្លាតរបស់អ៊ំហូលើកទី ២ ឆ្នាំ ២០២៥។ ចូលរួមមហាសន្និបាតមានសមមិត្ត ង្វៀងធីកឹមហឿង អនុលេខាសម្ព័ន្ធយុវជនខេត្ត ប្រធានកងកុមារខេត្តត្រាវិញ សមមិត្ត ឡឹមមិញថេ អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីផ្សាររួមខេត្ត សមមិត្ត កាវធីហុងហ្គឹម សមាជិកាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីផ្សាររួមខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្ត និងកុមារឆ្នើម ១០០ រូប តំណាងឲ្យកុមារជាង ៨.០០០ រូបរបស់ទីផ្សាររួមខេត្ត។