19/04/2024 07:10
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំធ្វឹងហ្វាចែកអាហារស្រស់ស្រូបពេលព្រឹកដល់គ្រួសារក្រីក្រ។ រូបថត៖ ម៉ីញ៉ឹង
សមមិត្រ ហូធីធ្វីតៀង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំធ្វឹងហ្វា បានឲ្យដឹង៖ដើម្បីទុកឱ្យទម្រង់សកម្មភាពមានប្រសិទ្ធភាពនិងរក្សាខ្ជាប់រហូតមកទល់ពេលនេះ រណសិរ្សមាតុភូមិឃុំបានចលនាបណ្តាសប្បុរសជនចូលរួមវិភាគទានទិញនំប៉័ង បាយដំណើបនិងទឹកបរិសុទ្ធ ៥០ ចំណែកជូនដល់ជនក្រីក្រ អ្នកលក់ស្លឹកឆ្នោត មនុស្សមានស្ថានភាពលំបាកនៅព្រឹកថ្ងៃអាទិត្យប្រចាំសប្តាហ៍។ ថ្វីត្បិតអាហារស្រស់ស្រូបពេលព្រឹកតម្លៃតិចតួចប្រមាណ ១០.០០០ ដុងក្នុងមួយចំណែក ប៉ុន្តែបានរួមចំណែកជួយចែករំលែកការលំបាកជាមួយជនក្រីក្រក្នុងការប្រិតសំចៃប្រាក់អាហារស្រស់ស្រូបពេលព្រឹករបស់គ្រួសារដើម្បីមានលក្ខណៈទិញសិក្ខូបករណ៍ឲ្យកូនៗរៀនសូត្រឬចំណាយក្នុងការប្រជុំជីវភាព។ ទន្ទឹមនឹងនោះ ពង្រីកសាយភាយទៅក្នុងសហគមន៍។ នៅពេលខាងមុខនេះ ក្រៅពីបន្តការចលនាសង្គមូបនីយកម្មដើម្បីរក្សាទម្រង់នេះ រណសិរ្សមាតុភូមិឃុំនៅទាំងកសាងទម្រង់ “ស្លឹកឆ្នោតជាទីស្រឡាញ់” រូបភាពសកម្មភាព គឺរណសិរ្សមាតុភូមិឃុំទទួលស្លឹកឆ្នោតមកលក់ពី ៣០០-៥០០ សន្លឹកក្នុងមួយសប្តាហ៍ដើម្បីបង្កមូលនិធិទិញបណ្ណគាំពារសុខាភិបាលជូនសិស្ស អ្នកមានវ័យចាស់ដែលមានស្ថានភាពលំបាក រួមចំណែកជួយអ្នកមានវ័យចាស់មានលក្ខណៈថែទាំសុខភាព សិស្សលំនឹងចិត្តក្នុងការរៀនសូត្រ។ ទន្ទឹមនឹងនោះរួមចំណែកអនុវត្តសម្រេចលក្ខឋានអំពីចំនួនមនុស្សចូលរួមគាំពារសុខាភិបាលតាមកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។
គ្រួសារមីង ថាច់ធីហ្វីរ៉ា ស្នាក់នៅភូមិចុងផ្នោរ ឃុំធ្វឹងហ្វា គ្រួសារតែងទទួលបានការឧបត្ថម្ភអាហារស្រស់ស្រូបពេលព្រឹកពីរណសិរ្សមាតុភូមិឃុំបានឲ្យដឹងថា៖ ជាគ្រួសារក្រីក្រ គ្មានដីផលិត មានកូនតូច ០៣ នាក់ ក្នុងនោះមានកូន ០២ នាក់កំពុងរៀនបឋមសិក្សា។ សេដ្ឋកិច្ចគ្រួសារពឹងលើរបរធ្វើការស៊ីឈ្នួលរបស់ប្តីផ្ញើមក ០៥ លានដុងក្នុងមួយខែ ចំណែកបងស្រីរ៉ានៅផ្ទះថែទាំគ្រួសារនិងជូនកូនៗទៅរៀនសូត្រ។ ជារៀងរាល់សប្តាហ៍ម្តាយនិងកូនទាំង ០៤ នាក់បានរណសិរ្សមាតុភូមិឃុំឧបត្ថម្ភអាហារស្រស់ស្រូបពេលព្រឹកគ្រួសារមានការត្រេកអរយ៉ាងខ្លាំង ពីព្រោះប្រិតសំចៃបានប្រាក់ទិញអាហារស្រស់ស្រូបពេលព្រឹកសម្រាប់ចំណាយទិញអាហារពេលចាំបាច់។
អាណត្តិកាលកន្លង រណសិរ្សមាតុភូមិឃុំអនុវត្តល្អកិច្ចបំផុសចលនា “ទិវាដើម្បីជនក្រីក្រ” និងបន្តចូលរួមអនុវត្តចលនា “ទូទាំងប្រទេសចូលរួមដើម្បីជនក្រីក្រ មិនទុកឲ្យអ្នកណាម្នាក់ត្រូវបោះបង់ចោលនៅពីក្រោយឡើយ”។ តាមរយៈនោះ រណសិរ្សមាតុភូមិឃុំសហការចលនាមូលនិធិ “ដើម្បីជនក្រីក្រ” មូលនិធិសុខុមាលភាពសង្គមបានជិត ៣,៨ ពាន់លានដុង។ ចលនាសាងសង់ផ្ទះមហាសាមគ្គីបាន ២៥ ខ្នងជាមួយទឹកប្រាក់ ៩៥៥ លានដុង និងឧបត្ថម្ភអំណោយ ៦.៥២១ ចំណែកដល់គ្រួសារក្រីក្រ ជិតក្រ និងគ្រួសារលំបាកលើភូមិសាស្រ្តឃុំ និងចាត់តាំងសកម្មភាពឧបត្ថម្ភពិនិត្យជំងឺ ជូនថ្នាំព្យាបាលដោយឥតគិតថ្លៃដល់អ្នកជំងឺក្រីក្រ គ្រួសារលំបាកបាន ១.១០០ លើកនាក់។ ចលនាកសាងស្ពានបាន ០៤ កន្លែង ផ្លូវគមនាគមន៍ជនបទបាន ២៤ ខ្សែជាមួយទឹកប្រាក់សរុបជាង ១៩ ពាន់លានដុង។
សមមិត្ត ហូធីធ្វីតៀងបានឲ្យដឹងបន្ថែម៖ នៅពេលខាងមុខនេះ រណសិរ្សមាតុភូមិឃុំពង្រីកតួនាទីជាស្នូលរួមជាមួយបណ្តាអង្គការជាសមាជិកផ្សព្វផ្សាយ លើកទឹកចិត្ត ជំរុញទឹកចិត្តបណ្តាគំរូបុគ្គលចូលរួមថ្មី។ បើកទូលាយបណ្តាគំរូ ទម្រង់លេចធ្លោក្នុងបណ្តាចលនាប្រឡងប្រណាំង កិច្ចបំផុសចលនា។ល។ អនុវត្តល្អភារកិច្ច “រណសិរ្សស្តាប់ប្រជាជននិយាយ”។ សហការលើកកម្ពស់គុណភាពកិច្ចចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង” “ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញវៀតណាម”។ លើកកម្ពស់ប្រសិទ្ធភាពចលនាកសាងមូលនិធិ “ដើម្បីជនក្រីក្រ” ភ្ជាប់ជាមួយចលនា “ចូលរួមដើម្បីជនក្រីក្រ - មិនទុកឲ្យអ្នកណាម្នាក់ត្រូវបោះបង់ចោលនៅពីក្រោយឡើយ”។ ចលនាប្រឡងប្រណាំង “ត្រាវិញសម្រេចសារវន្តភារកិច្ចកសាងជនបទថ្មីមុនឆ្នាំ ២០២៥”។ ជំរុញមាំប្រឡងប្រណាំងពលកម្មច្នៃប្រតិដ្ឋ ពង្រីកការផលិត ជួយគ្នាកាត់បន្ថយភាពក្រីក្រស្ថិរភាព។ សកម្មចូលរួមកសាងជនបទថ្មី ជនបទថ្មីខ្នាតគំរូ។ សាមគ្គីកសាងជីវភាពវប្បធម៌ អភិរក្សនិងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ជនជាតិ។ អនាម័យបរិស្ថាន ទប់ទល់ជាមួយអាកាសធាតុប្រែប្រួល៕
ម៉ីញ៉ឹង-តឹងង៉ុក
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។