21/07/2023 09:50
កាលពីថ្ងៃទី ១៣ ខែកក្កដា សមាគមអតីតយុទ្ធជនស្រុកទីវកឹងសហការជាមួយគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្ស មជ្ឈមណ្ឌលនយោបាយស្រុកចាត់តាំងបើកវគ្គ បំពាក់បំប៉នទ្រឹស្តីនយោបាយនិងចំណេះជំនាញជូនកម្មាភិបាលសមាគមអតីតយុទ្ធជន ៩១ នាក់នៅ ១១/១១ ឃុំ ទីប្រជុំជនលើភូមិសាស្រ្តស្រុក។
បណ្តាតំណាងចូលរួមវគ្គបំពាក់បំប៉នទ្រឹស្តីនយោបាយ។ រូបថត៖ តូវៀង
ក្នុងរយៈពេល ០២ ថ្ងៃ បណ្តាកម្មាភិបាលសមាគមមូលដ្ឋានបានរៀនសូត្រ ស្រាវជ្រាវប្រធានបទ ០៤ យ៉ាង៖ ពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ - បក្ខភាគ រដ្ឋអំណាចនិងប្រជាជនខេត្តត្រាវិញអនុវត្តសម្រេច ជោគជ័យបណ្តាភារកិច្ចបដិវត្តន៍ បង្កជាកម្លាំងជំរុញបំផុសបំណងប្រាថ្នាកសាងភូមិស្រុកឲ្យរីកចម្រើនក្នុងដំណាក់កាលថ្មី។ ខ្លឹមសារសេចក្ដីណែនាំលេខ ០៩/HD-CCB ចុះថ្ងៃទី ០៧ ខែមីនាឆ្នាំ ២០២៣ របស់គណៈប្រតិបត្តិការមជ្ឈិមសមាគមអតីតយុទ្ធជនវៀតណាមស្តីពី “ការអនុវត្តន៍លក្ខន្តិកៈសមាគមអតីតយុទ្ធជនវៀតណាម នីតិកាលទី ៧ អាណត្តិកាល ២០២២-២០២៧” សេចក្តីសម្រេចចិត្តមហាសន្និបាតនិងកម្មវិធីសកម្មភាពស្តីពីអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ៧ របស់សមាគមអតីតយុទ្ធជនស្រុកទីវកឹង អាណត្តិកាល ២០២២- ២០២៧ សេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនខេត្តត្រាវិញលើកទី ៧ អាណត្តិកាល ២០២២-២០២៧ សេចក្តីសម្រេចចិត្តលេខ ៤៩១/QĐ-CCB ចុះថ្ងៃទី ០៩ ខែវិច្ឆិកាឆ្នាំ ២០២២ របស់សមាគមអតីតយុទ្ធជនវៀតណាម “ចេញផ្សាយសេចក្តីកំណត់ចូលរួមចាត់តាំងបុណ្យសពសមាជិកសមាគមអតីតយុទ្ធជនវៀតណាមដែលបានពលីជីវិត និងទទួលមរណភាព”។ ស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គមក្នុងខេត្តត្រាវិញនិងស្រុកទីវកឹងរយៈពេល ០៦ ខែដើមឆ្នាំ ភ្ជាប់ជាមួយគោលដៅ ភារកិច្ច ដំណោះស្រាយអនុវត្តភារកិច្ចតាំងពីពេលនេះ ដល់ចុងឆ្នាំ ៕
តូវៀង-លឺវវ៉ូ
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។