28/07/2023 13:14
កាលពីថ្ងៃទី ២១ ខែកក្កដា នគរបាលខេត្តត្រាវិញចាត់តាំងពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់នាយកនគរបាលខេត្តស្តីពីការងារកម្មាភិបាល។ វរសេនីយ៍ឯកហ្វិញវ៉ាំងទិន នាយករងនគរបាលខេត្តធ្វើជាអធិបតី។ ចូលរួមក្នុងពិធីនេះមានតំណាងថ្នាក់ដឹកនាំបណ្តាការិយាល័យ មណ្ឌលស្ថិតក្រោមឱវាទនគរបាលខេត្ត នគរបាលស្រុកកូវង៉ាងរួមជាមួយនឹងបណ្តាសមមិត្តដែលបានផ្ទេរបញ្ជូនរួមមាន៖ វរសេនីយ៍ឯកបម្រុងឡឹមថាញចូវ អនុប្រធាននគរបាលស្រុកកូវង៉ាងឡើងមកទទួលការងារ និងរក្សាតំណែងជាអនុប្រធានការិយាល័យសន្តិសុខនយោបាយផ្ទៃក្នុង។ វរសេនីយ៍ឯកបម្រុង ង្វៀងវ៉ាំងដេ អនុប្រធានការិយាល័យសន្តិសុខនយោបាយផ្ទៃក្នុងចុះទៅទទួលការងារ និងរក្សាតំណែងជាអនុប្រធាននគរបាលស្រុកកូវង៉ាង។ វរសេនីយ៍ឯកបម្រុង ផាមហាដោរ អនុប្រធានការិយាល័យសន្តិសុខសេដ្ឋកិច្ចទៅទទួលការងារ និងរក្សាតំណែងជាអនុប្រធានការិយាល័យបច្ចេកទេសជំនាញ។ វរសេនីយ៍ឯកបម្រុង ហូវ៉ាំងមួង ប្រធានការិយាល័យបច្ចេកទេសជំនាញទៅទទួលការងារ និងរក្សាតំណែងជាអនុប្រធានការិយាល័យសន្តិសុខសេដ្ឋកិច្ច។ វរសេនីយ៍ឯកបម្រុង ង្វៀងវ៉ាំងហាយ អនុប្រធានការិយាល័យកងតម្រូតចល័តមកទទួលការងារ និងរក្សាតំណែងជាអនុប្រធានការិយាល័យតម្រូតចរាចរណ៍។ វរសេនីយ៍ឯកបម្រុង លីវ៉ាំងត្រុង អនុប្រធានការិយាល័យតម្រូតចរាចរណ៍មកទទួលការងារ និងរក្សាតំណែងជាអនុប្រធានការិយាល័យកងតម្រូតចល័ត។
ប្រគល់ជូនសេចក្តីសម្រេចចិត្តស្តីអំពីការងារកម្មាភិបាល។ រូបថត៖ ហូយ៉ាង
មានយោបល់ក្នុងពិធីនេះ វរសេនីយ៍ឯក ហ្វិញវ៉ាំងទិន នាយករងនគរងបាលខេត្តបានឱ្យដឹងថា៖ អនុវត្តគោលការណ៍របស់ក្រសួងនគរបាលស្តីពីផ្ទេរបញ្ជូនកម្មាភិបាល ថ្នាក់ដឹកនាំបញ្ជាការក្នុងនគរបាលប្រជាជន ពិសេសគឺប្រមូលផ្តុំកម្លាំងអនុវត្តល្អសេចក្តីសម្រេចចិត្តលេខ ០៦-NQ/ĐUCA របស់គណៈកម្មាធិការបក្សនគរបាលខេត្តស្តីពីរៀបចំប្រធាននគរបាលថ្នាក់ស្រុកមិនមែនជាមនុស្សរបស់មូលដ្ឋាន និងជំរុញមាំការងារផ្ទេរបញ្ជូនកម្មាភិបាលថ្នាក់ដឹកនាំ បញ្ជាការ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនគរបាល គណៈនាយកនគរបាលខេត្តបានឯកភាពផ្ទេរបញ្ជូនសមមិត្ត ០៦ រូបគឺជាថ្នាក់ដឹកនាំជាអនុប្រធាន និងប្រហាក់ប្រហែល។ សមមិត្តនាយករងនគរបាលខេត្តបានសង្កត់ធ្ងន់ថា៖ ការផ្ទេរបញ្ជូនដើម្បីបង្កលក្ខណៈដើម្បីកម្មាភិបាលថ្នាក់ដឹកនាំ បញ្ជាការបានលត់ដំ សាកល្បងបានច្រើនលើគ្រប់វិស័យការងារ ធានាភាពលំនឹង ស្នងបន្ត និងអភិវឌ្ឍន៍របស់កងជួរកម្មាភិបាលថ្នាក់ដឹកនាំ បញ្ជាការ លើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ ប្រយុទ្ធ។ បណ្តាសមមិត្តបានផ្ទេរបញ្ជូនប្រញាប់ប្រគល់ការងារដើម្បីទទួលភារកិច្ចនៅអង្គភាពថ្មី ធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈនាយកនគរបាលខេត្តផ្សព្វផ្សាយទាន់ពេលបណ្តាផ្នែកការងារនៅចុងឆ្នាំ ២០២៣៕
ប្រែសម្រួល៖ រតនា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។