26/04/2023 10:01
លោក ង្វៀងឌឹកម៉ូវ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវង៉ាង ប្រគេនលិខិតសរសើរព្រះតេជគុណ ថាច់តារា(ព្រះចៅអធិការ) ពីព្រោះមានស្នាព្រះហស្ដក្នុងការងារសហការ។
លោក ង្វៀងឌឹកម៉ូវ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវង៉ាង បានឱ្យដឹងថា៖ ក្នុងបណ្ដាខែដើមឆ្នាំ ២០២៣ រណសិរ្សគ្រប់លំដាប់ថ្នាក់សហការជាមួយបណ្ដាអង្គការជាសមាជិកបំផុសចលនាគណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ព្រះចៅអធិការបណ្ដាវត្ត បើកទូលាយទឹកព្រះទ័យមេត្តា ករុណាបន្តបំផុសចលនា សប្បុរសជនក្នុង និងក្រៅស្រុកជូនអំណោយដល់បណ្ដាស្ថានភាពលំបាក។ ជាពិសេស ក្នុងឱកាសអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះបញ្ចស័ក បណ្ដាវត្តខ្មែរលើភូមិសាស្រ្តបំផុសចលនាបានអំណោយជាង ៥០០ ចំណែក ក្នុងមួយចំណែកៗគិតជាតម្លៃពី ៣០០.០០០-៥០០.០០០ ដុង ជូនដល់បណ្ដាគ្រួសារក្រីក្រ ជិតក្រ ជួយឱ្យគ្រួសារជនរួមជាតិខ្មែរអំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពរីករាយ កក់ក្ដៅ។
ក្នុងទិសដៅភារកិច្ចចាប់ពីពេលនេះដល់ដំណាច់ឆ្នាំ ២០២៣ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក បន្តបង្កើនការងារសហការ ផ្សព្វផ្សាយ បំផុសចលនា ផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ សេចក្ដីសម្រេចចិត្តលើកទី ៩ របស់រណសិរ្សមាតុភូមិវៀតណាម។ លើកកម្ពស់ប្រសិទ្ធភាពធ្វើសកម្មភាពរបស់គណៈអធិការកិច្ចប្រជាជន គណៈសង្កេតពិនិត្យវិនិយោគរបស់សហគមន៍ និងសកម្មភាពសម្រុះសម្រួលនៅមូលដ្ឋាន។ បង្កើនសកម្មភាពសង្កេតពិនិត្យ វិវេចនាកម្មសង្គម។ បន្តបំផុសចលនាប្រជាជនឲ្យប្រឡងប្រណាំងរៀនសូត្រ ពលកម្ម ច្នៃប្រតិដ្ឋ អនុវត្តជោគជ័យបណ្ដាគោលដៅពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គម រក្សាខ្ជាប់កិច្ចការពារជាតិ សន្តិសុខ។ ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិ សាសនា ចលនាទូទាំងប្រជាជនចូលរួមការពារបរិស្ថាន និងទប់ទល់ជាមួយអាកាសធាតុប្រែប្រួល។ អនុវត្តមានប្រសិទ្ធភាពសេចក្ដីសម្រេចចិត្តលេខ ១៣ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងផែនការរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក ស្ដីពីលើកកម្ពស់លទ្ធភាពធ្វើសកម្មភាពរបស់រណសិរ្សមាតុភូមិ បណ្ដាអង្កការនយោបាយសង្គមគ្រប់លំដាប់ថ្នាក់។ ក្ដាប់ច្បាស់ស្ថានភាពជនជាតិ សាសនា ពង្រីកតួនាទីរបស់គណៈប្រឹក្សាយោបល់ ក្រុមប្រឹក្សាយោបល់ បណ្ដាអង្គការជាសមាជិក អ្នកមានប្រជាប្រិយភាពក្នុងការកសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិផ្សព្វផ្សាយអប់រំច្បាប់ ការងារសម្រុះសម្រួលនៅមូលដ្ឋាន។ ផ្លាស់ថ្មីខ្លឹមសារ វិធីសាស្រ្តធ្វើសកម្មភាពរបស់កម្មាភិបាលធ្វើការងាររណសិរ្ស ម្ចាស់ការក្ដាប់ស្ថានភាពជីវភាពសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងប្រជាជន សហការស្អិតល្មួតជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការងារបង្ការ បង្រ្កាបបទល្មើស កម្ចាត់អបាយមុខសង្គម។ល។រួមចំណែករក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្តស្រុក៕
អត្ថបទ-រូបថត៖ សម្បត្តិ
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។