25/07/2023 08:31
កាលពីថ្ងៃទី ១៩ ខែកក្កដា សហជីពតំបន់សេដ្ឋកិច្ចខេត្តសហការជាមួយអ្នកឧបត្ថម្ភចាត់តាំងប្រគល់ជូនផ្ទះសុខដុមសហជីពដល់បងស្រីផាមធីម៉ីតៀង នៅភូមិង៉ាយហ៊ីប ឃុំហ៊ឹងម៉ី ស្រុកចូវថាញ់ជាសមាជិកាសហជីពមូលដ្ឋានក្រុមហ៊ុនសាខាក្រុមហ៊ុនកាត់ដេរនីហរ័ណហ៊ុងវ៉ីស្ថិតក្រោមឱវាទសហជីពតំបន់សេដ្ឋកិច្ចខេត្តត្រាវិញ។ ផ្ទះបានសាងសង់កម្រិត ៤ លើផ្ទៃធារជាង ៧០ ម៉ែត្រក្រឡា តម្លៃជាង១១០ លានដុង ក្នុងនោះសហជីពថ្នាក់លើមូលដ្ឋានក្រុមប្រឡងប្រណាំងលេខ ៣ សម្ព័ន្ធពលករក្រុងហូជីមិញឧបត្ថម្ភ ៦០ លានដុង ក្រៅពីនោះអាស្រ័យដោយគ្រួសារបំពេញបន្ថែម។
គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ សហជីពតំបន់សេដ្ឋកិច្ចខេត្តត្រាវិញបានប្រគល់ជូនផ្ទះសុខដុមសហជីពបាន ០៥ ខ្នងដល់សមាជិកសហជីពកំពុងជួបការលំបាកអំពីលំនៅឋាន ក្នុងមួយខ្នងៗមានតម្លៃពី ៥០-៦០ លានដុង៕
ពិធីប្រគល់ជូនផ្ទះសុខដុមសហជីព។ រូបថត៖ ង៉ុកហុង-លឺវវ៉ូ
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។