02/01/2024 13:10
ឆ្នាំសិក្សា ២០២២-២០២៣ សាលាបានគណៈកម្មាធិការប្រជាជនខេត្តជូនទង់ប្រឡងប្រណាំង "អង្គភាពឈានមុខកម្រិតបឋមសិក្សា" ក្នុងស្រុក។ សាលាមានមណ្ឌលធំ ១ កន្លែង មណ្ឌលតូច ០៣ កន្លែង។ ឆ្នាំសិក្សា ២0២៣-២0២៤ សាលាមានសិស្សរួមជាង ៧៤០ នាក់។ ក្នុងនោះនិស្សិតជនជាតិខ្មែរជាង ៧០%។
កម្មាភិបាល គ្រូបង្រៀនសាលាបឋមសិក្សាលឿងហ្វា សេ ប្រជុំដើម្បីពិភាក្សាអំពីភារកិច្ចជំនាញ។
ដើម្បីបង្កើនគុណភាពអប់រំ សាលាបានបង្កើនការអនុវត្តន៍តាមចលនា “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ភ្ជាប់ជាមួយនឹងចលនា “គ្រូបង្រៀនម្នាក់ៗជាគំរូសីលធម៌ រៀនសូត្រដោយខ្លួនឯង និងច្នៃប្រតិដ្ឋ”។ ទន្ទឹមនឹងនោះ សាលាតែងយកចិត្តទុកដាក់ក្នុងការច្នៃប្រតិដ្ឋវិធីសាស្រ្តបង្រៀន។ ជាពិសេសអនុវត្តវិធីសាស្រ្តបង្រៀនជាក្រុម។
លោកគ្រូ ង្វៀងហ៊ឺវភឿក បង្រៀននៅសាលាបឋមសិក្សាលឿងហ្វា សេ បានឲ្យដឹង៖ ការបង្រៀនជាក្រុមជាវិធីសាស្រ្ត ល្អ ណែនាំសិស្សឆ្ពោះទៅកាន់បរិស្ថានអប់រំសកម្ម។ ពេលអនុវត្តវិធីសាស្រ្តនេះ គឺរៀបចំឲ្យសិស្សអង្គុយជាក្រុមតូចៗ រួចគ្រូបង្រៀន ណែនាំ សិស្សពិភាក្សាតាមប្រធានបទនីមួយៗ។ ភារកិច្ចរបស់សិស្សមួយក្រុមៗគឺរួមគ្នាស្រាវជ្រាវ និងដោះស្រាយបញ្ហាតាមប្រធានបទដែលគ្រូបង្រៀនបានកំណត់។ ក្រុមនីមួយៗមានសិស្សពី ០៦ ដល់ ០៨ នាក់ យោងតាមមុខវិជ្ជានីមួយៗ និងប្រធានបទដែលក្រុមត្រូវពិភាក្សា។
ប្អូនស៊ើងធីថាញ់ ជាសិស្សថ្នាក់ទី ៥/៣ សាលាបឋមសិក្សា លឿងហ្វា សេ បានឲ្យដឹង៖ ការរៀនជាក្រុមសប្បាយណាស់ បង្កលក្ខណៈឲ្យប្អូនមានពេលពិភាក្សាជាមួយមិត្តភក្តិអំពីខ្លឹមសារ មេរៀន។ ជាពិសេស ជំនួយឱ្យប្អូនរៀនឆាប់យល់ ឆាប់ចាំ ។ក្រៅពីនោះ ប្អូនក៏រៀនសូត្របានច្រើនពីមិត្តភ័ក្តិក្នុងក្រុម ព្រមទាំងជំនួយឲ្យប្អូនៗឱ្យមានការស្និទ្ធស្នាលនឹងគ្នាជាងទៀត។
ប្អូនស៊ើងធីថាញ់ (ទី ២ ខាងស្តាំ) និងមិត្តភក្តិក្នុងក្រុមស្តាប់គ្រូណែនាំវិធីសាស្រ្តរៀនជាក្រុម។
អ្នកគ្រូគឹមធ្វីវ៉ឹង ចាងហ្វាងស្តីទីសាលាបឋមសិក្សា លឿងហ្វា សេ មានប្រសាសន៍ថា៖ សាលាតែងយកចិត្តទុកដាក់អនុវត្តវិធីសាស្រ្តបង្រៀនបែបវិទ្យាសាស្ត្រ។ ក្នុងនោះមាន "វិធីសាស្រ្តបង្រៀនជាក្រុម" ។ តាមរយៈវិធីសាស្រ្តនេះ បានអប់រំ និងលត់ដំឲ្យសិស្សពីរៀបធ្វើការងារជាក្រុម បង្កលក្ខណៈឲ្យប្អូនៗមានឱកាសផ្តោះប្តូរយោបល់គ្នា រៀនសូត្រពីគ្នា និងជួយគ្នាទៅវិញទៅមក រួមចំណែកដល់ការអប់រំបុគ្គលិកលក្ខណៈរបស់ប្អូនៗឲ្យដល់ព្រមនូវគុណសម្បត្តិ និងវិជ្ជាសម្បត្តិ ។ ម្ល៉ោះហើយ ពេលបែងបត់ការងារមុខជំនាញ គណៈចាងហ្វាងសាលាតែងយកចិត្តទុកដាក់ចាត់ឲ្យគ្រូបង្រៀនអនុវត្តវិធីសាស្រ្តបង្រៀនជាក្រុម ។ ឆ្លងតាមរយៈនោះ សិស្ស សកម្មក្នុងការស្វែងយល់ចំណេះដឹងសំខាន់ៗចំណេះដឹងថ្មីៗក្នុងមេរៀន។ ទន្ទឹមនឹងនោះ ប្អូនៗកាន់តែមានភាពក្លាហាន មានទំនុកចិត្តលើខ្លួនឯង ចេះស្តាប់យោបល់ ចេះផ្តល់យោបល់ ចេះវាយតម្លៃមិត្តភក្កិ និងវាយតម្លៃចំពោះខ្លួនឯង តាមរយៈកិច្ចសហការរៀនសូត្រ និងចែករំលែកចំណេះដឹង។ ក្រៅពីនោះ ជំនួយឲ្យប្អូនៗបង្កើនស្មារតីសាមគ្គី និងស្មារតីទទួលខុសត្រូវក្នុងសហគមន៍ ។ "វិធីសាស្រ្តបង្រៀនជាក្រុម" ជាវិធីសាស្រ្តបង្រៀនមានប្រសិទ្ធភាព រួមចំណែកយ៉ាងសកម្មក្នុងការរក្សា និងបង្កើនគុណភាពអប់រំរបស់សាលា៕
អត្ថបទ-រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។