03/05/2024 14:51
ឃុំឡុងវិញ ស្រុកយ្វៀងហាយស្ថិតនៅតំបន់ព្រំដែនសមុទ្រ មានជនរួមជាតិខ្មែររស់នៅច្រើនកុះករ។ ដើម្បីពង្រីកតួនាទីក្នុងការផ្សព្វផ្សាយ ចលនា ប្រមូលផ្តុំមហាជន ជាពិសេសគឺជនរួមជាតិខ្មែរក្នុងការអនុវត្តន៍បណ្តាគោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្តីពីធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន រួមចំណែកក្នុងការរក្សាអធិបតេយ្យភាពសន្តិសុខព្រំដែនសមុទ្ររបស់ខេត្ត គិតតាំងពីឆ្នាំ ២០១៤ មកទល់ពេលនេះ ការិយាល័យ ស៊ើបការណ៍នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនត្រាវិញបានសហការជាមួយប៉ុស្តិ៍ការពារព្រំដែនឡុងវិញផ្សព្វផ្សាយទម្រង់ “ពង្រីកតួនាទីរបស់មហាជនជាស្នូលក្នុងការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតំបន់ជនរួមជាតិខ្មែរឃុំឡុងវិញ”។
ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនខេត្ត ការិយាល័យស៊ើបការណ៍កងទ័ពការពារព្រំដែន និងប៉ុស្តិ៍កងទ័ពការពារព្រំដែនឡុងវិញសួរសុខទុក្ខប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីនៅវត្តអង្កោលឃុំឡុងវិញ។ រូបថត៖ ថាញ់ញ៉ា
តាមវរសេនីយ៍ត្រី ស៊ើងត្វឹងអាញ់ ប្រធានកងតម្រួត ប៉ុស្តិ៍ការពារព្រំដែនឡុងវិញ ការិយាល័យស៊ើបការណ៍កងទ័ពការពារព្រំដែនខេត្ត និងប៉ុស្តិ៍ការពារព្រំដែនឡុងវិញសហការជាមួយមូលដ្ឋានជ្រើសរើសប្រជាជនលើភូមិសាស្រ្តដែលជាអ្នកមានប្រជាប្រិយភាព ប្រតិបត្តិល្អបណ្តាគោលការណ៍ គោលមាគ៌ារបស់បក្ស រដ្ឋនិងសេចក្តីកំណត់របស់មូលដ្ឋាន ពង្រីកសេដ្ឋកិច្ចមានប្រសិទ្ធភាព មានសមត្ថភាពប្រមូលផ្តុំមហាជន មានប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរ អាចផ្សព្វផ្សាយ ចលនា ប្រជាជនជំនឿទុកចិត្តដើម្បីចូលរួមទម្រង់។ បណ្តាសមាជិកក្នុងទម្រង់គឺជាមហាជនស្នូល អ្នកមានប្រជាប្រិយភាពនៅមូលដ្ឋានមានភារកិច្ចក្តាប់ស្ថានការណ៍ក្នុងប្រជាជន បណ្តាបញ្ហាអំពីសន្តិសុខជនបទ ជនជាតិ សាសនា ដើម្បីផ្តោះប្តូរ ផ្តល់ព័ត៌មានដល់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនឡុងវិញក្តាប់ រួចមានវិធីសាស្រ្តវិនិច្ឆ័យទាន់ពេល មានប្រសិទ្ធភាព។
លោកស៊ើងវង់ នៅភូមិកិញដៅ ឃុំឡុងវិញជាសមាជិកអ្នកខ្នះខ្នែងក្នុងសកម្មភាពរបស់ទម្រង់ “ពង្រីកតួនាទីរបស់មហាជនជាស្នូលក្នុងការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតំបន់ជនរួមជាតិខ្មែរឃុំឡុងវិញ” បច្ចុប្បន្នជាគណៈអារាមាភិបាលវត្តតាលោង។ ជាមួយតួនាទីនោះ លោកស៊ើងវង់ តែងសហការជាមួយគណៈអារាមាភិបាលក្រើនរំលឹក ជំរុញទឹកចិត្តពុទ្ធបរិស័ទរស់នៅត្រឹមត្រូវតាមគន្លងធម៌ ល្អសាសនា ថ្លៃថ្លាសង្គម ប្រតិបត្តិបណ្តាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជំរុញស្មារតីឲ្យមាមីងខ្នះខ្នែងពលកម្មផលិតពង្រីកសេដ្ឋកិច្ចគ្រួសារ។
លោកស៊ើងវង់ បានមាមីងដឹងស្គាល់ជាអ្នកព្យាយាមពលកម្មផលិត ពង្រីកសេដ្ឋកិច្ចគ្រួសារលំនឹង។ ដោយការខិតខំជាច្រើនឆ្នាំកន្លង លោកសាងសង់បានផ្ទះសមរម្យ មានដីចិញ្ចឹមជលផលប្រមាណ ១០ ហិកតា។ មិនត្រឹមតែប៉ុណ្ណោះ លោកនៅទាំងដាស់តឿនកូនចៅឲ្យខិតខំរៀនសូត្រ។ គិតមកទល់ពេលនេះ លោកមានកូន ចៅជាច្រើនរូបបានក្លាយជាវេជ្ជបណ្ឌិត វិស្វករ មានតួនាទីសំខាន់ក្នុងបណ្តាស្ថាប័នបក្ស អង្គការមហាជន រដ្ឋអំណាចមូលដ្ឋាន និងបន្តចូលរួមសកម្មភាពជូនមូលដ្ឋាន។
លោកថាច់ថឿង ជាអ្នកមានប្រជាប្រិយភាពនៅភូមិអង្កោល ឃុំឡុងវិញ ជាសមាជិកទម្រង់ “ពង្រីកតួនាទីរបស់មហាជនជាស្នូលក្នុងការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតំបន់ជនរួមជាតិខ្មែរឃុំឡុងវិញ”។ លោកថាច់ថឿង ជាសមាជិកគណៈអារាមាភិបាលវត្តអង្កោល លោកតែងពង្រីកតួនាទីក្នុងការគ្រប់គ្រង ចលនាពុទ្ធបរិស័ទឲ្យប្រតិបត្តិបណ្តាគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ។ លោកមិនសូវនិយាយ តែធ្វើច្រើន លោកជាអ្នកអំណត់ព្យាយាមនឹងការលំបាក លោក មានដីចិញ្ចឹមជលផលជាង ២០ ហិកតា ក្រៅពីនោះលោក នៅទាំងពង្រីកទម្រង់ចិញ្ចឹមគោ មានប្រភពចំណូលលំនឹង។ លោកថាច់ថឿង តែងចលនាមាមីងប្រតិបត្តិបណ្តាគោលការណ៍របស់មូលដ្ឋានស្តីពីកសាងជនបទថ្មី កសាងហេដ្ឋារចនាសម្ព័ន្ធជនបទ។ លោកជាគំរូក្នុងការបរិច្ចាគដី បរិច្ចាគដើមឈើហូបផ្លែ ដំណាំ និងចូលរួមវិភាគទានប្រាក់សម្រាប់មូលដ្ឋានកសាងផ្លូវជនបទ និងបណ្តាសំណង់សាធារណៈប្រយោជន៍ផ្សេងៗ។
វរសេនីយ៍ឯក យឿងវ៉ាំងណាំ ប្រធានការិយាល័យ ស៊ើបការណ៍នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនត្រាវិញបានឲ្យដឹងថា៖ ទម្រង់បានបង្កើតឡើងយោងទៅលើតម្រូវការជាក់ស្តែងរបស់មូលដ្ឋានដើម្បីអនុវត្តល្អគោលការណ៍ គោលមាគ៌ារបស់បក្ស រដ្ឋ និងមូលដ្ឋានដែលពាក់ព័ន្ធដល់ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ និងបញ្ហាអំពីជនជាតិ សាសនា។ បណ្តាសមាជិកក្នុងទម្រង់តែងអនុវត្តល្អការងារផ្សព្វផ្សាយ ចលនាប្រជាជន ធ្វើសេនាធិការជាមួយអង្គភាព និងមូលដ្ឋានពីបណ្តាបញ្ហាពាក់ព័ន្ធដល់សន្តិសុខជនបទ ចូលរួមជាមួយរដ្ឋអំណាចដោះស្រាយបណ្តាបញ្ហាទំនាស់ខ្វែងគំនិតគ្នា ក្តីតប់ប្រមល់ក្នុងប្រជាជន។
សមមិត្ត ង្វៀងជីយុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងវិញបានឲ្យដឹង៖ ជាមួយការចូលរួមសហការរបស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនឡុងវិញ និងប្រសិទ្ធភាពពីទម្រង់ “ពង្រីកតួនាទីរបស់មហាជនជាស្នូលក្នុងការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតំបន់ជនរួមជាតិខ្មែរឃុំឡុងវិញ” បានរួមចំណែកនាំយកគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋស្តីពីធានាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាជននៅមូលដ្ឋាន ជាពិសេសគឺចំពោះជនរួមជាតិខ្មែរលើភូមិសាស្រ្តឃុំ៕
ប្រែសម្រួល៖ តឹងង៉ុក
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។