04/07/2023 10:02
ព្រះតេជគុណ ថាច់ទឿង ពិនិត្យការកសាងបង្គោលអំពូលភ្លើងបំភ្លឺផ្លូវអាស្រ័យព្រះតេជគុណរួមវិភាគទានថវិកាកសាង។
ជាងដបឆ្នាំមកហើយ ព្រះតេជគុណ ថាច់ទឿង ព្រះចៅអធិការវត្តពិសេសារាម(កន្លែងសេះ) ឃុំបិញភូ ស្រុកកាងឡុង ប្រកបដោយទឹកព្រះទ័យករុណាចំពោះពុទ្ធបរិស័ទ គ្រួសារក្រីក្រ ក្នុងនោះមានការជូនអំណោយដល់ចាស់ព្រឹទ្ធាចារ្យ អ្នកជំងឺក្រីក្រ ជូនអាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ ពុះពារការលំបាក រៀនសូត្របានពូកែ។ ក្រៅពីនោះ ព្រះអង្គបានចំណាយថវិកាមួយចំណែក និងបំផុសចលនាពុទ្ធបរិស័ទចំណុះវត្ត និងកន្លែងនានា រួមវិភាគទានជាមួយនឹងមូលដ្ឋានដើម្បីកសាងស្ពានជនបទ ផ្លូវគមនាគមន៍ កសាងបង្គោលអំពូលភ្លើងសម្រាប់អុជបំភ្លឺនៅពេលយប់នៅលើភូមិសាស្ត្រ។ល។ សរុបតម្លៃអនុវត្តការងារសប្បុរសធម៌ បណ្ដាសំណង់ជាង ៥ ពាន់លានដុង។
ព្រះតេជគុណ ថាច់ទឿង មានថេរដីការថា៖ ចំពោះអាត្មាគិតឃើញថា ការកសាងស្ពាន ថ្នល់ អំពូលភ្លើងបំភ្លឺដងផ្លូវគឺដើម្បីបម្រើដល់សាធារណជន។ អាស្រ័យហេតុនោះ អាត្មាក៏តែងស្វែងយល់កន្លែងដែលមានតម្រូវការចាំបាច់ដើម្បីកសាងស្ពានថ្នល់បម្រើដល់ការធ្វើដំណើររបស់ប្រជាជន ។ ទន្ទឹមនឹងការជ្រោមជ្រែងជាមួយបណ្ដាចលនាកសាងជនបទថ្មី ព្រះអង្គនៅទាំងបំផុសចលនាបង្កើតបានក្រុមសិល្បៈមួយក្រុម(ក្រុមសិល្បៈ ចន្ទសិរី) ដោយមានប្អូនៗដែលមានទេពកោសល្យខាងសិល្បៈជាង ៤០ រូបចូលរួមសម្ដែង និងមានបណ្ដាសិល្បៈវប្បធម៌ភណ្ឌយ៉ាងសម្បូរបែប អាស្រ័យព្រះតេជគុណចំណាយថវិកាផ្ទាល់អង្គទិញសម្រាប់ឱ្យក្រុម។ នេះជាការបញ្ជាក់ឱ្យឃើញពីទឹកព្រះទ័យដ៏ខ្ពង់ខ្ពស់ក្នុងការរួមចំណែករក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិរបស់ព្រះអង្គ។
ព្រះតេជគុណ ត្រឿងវ៉ាំងបៀង រួមជាមួយលោក ត្រឹងកែវ(ប្រធានគណៈកម្មការវត្ត) បង់ប្រាក់ចិញ្ចឹមជ្រូកដីជំរុញការសិក្សា។
ដើម្បីមានប្រភពថវិកាអនុវត្តការងារជំរុញការសិក្សា ព្រះតេជគុណត្រឿងវ៉ាំងបៀង ព្រះចៅវត្តវិភាគរាជដួងកែវ(ផ្នោរដូង) ឃុំដាយអាង ស្រុកថ្កូវ រួមជាមួយគណៈអារាមាភិបាលចិញ្ចឹមជ្រូកដីជំរុញការសិក្សា ជំរុញបញ្ញា។ ផ្ដើមពីទឹកប្រាក់បានមកដោយការចិញ្ចឹមជ្រូកដី ព្រះអង្គបានរួមជាមួយគណៈអារាមាភិបាលជូនអំណោយ អាហារូបករណ៍រាប់រយចំណែកដល់ប្អូនៗនៅតាមបណ្ដាសាលារៀនលើភូមិសាស្រ្ត និងបណ្ដាភូមិសាស្រ្តជិតខាង។ កាលពីដើមឆ្នាំ ២០២៣ វត្ត បំបែកជ្រូក បានទឹកប្រាក់ជិត ៥០ លានដុង។ ផ្ដើមពីការចិញ្ចឹមជ្រូកដីជំរុញការសិក្សា បានរួមជាមួយបណ្ដាផ្នែកកាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សាពាក់កណ្ដាលការចុះនៅក្រោម ០១%។ ជាមួយបំណង “មិនបណ្ដោយឱ្យសិស្សណាម្នាក់បោះបង់ការសិក្សាពាក់កណ្ដាលដោយសារតែស្ថានភាពគ្រួសារ” ព្រះអង្គក៏តែងនិមន្តឈ្វេងយល់ការលាតត្រដាងពីបណ្ដាគណៈ ផ្នែកមូលដ្ឋាន។ បើសិនពិនិត្យឃើញមានសិស្សត្រូវការជួយឧបត្ថម្ភ ព្រះអង្គលៃលកជូនអំណោយ អាហារូបករណ៍ដល់ប្អូនៗទាន់ពេល។ ទង្វើនោះ មានសិស្សដែលមានស្ថានភាពលំបាកជាច្រើន ចាត់ទុកមូលនិធិជំរុញការសិក្សារបស់វត្តជាបង្អែកយ៉ាងសំខាន់ក្នុងអំឡុងពេលរៀនសូត្ររបស់ខ្លួន។
ព្រះតេជគុណ ថាច់តារា ព្រះចៅអធិការវត្តកងចក្ការាម(ធ្លក) សកម្មក្នុងការកសាងស្ពានជនបទនៅលើភូមិសាស្រ្តឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ។ ពីព្រោះតាមការគិតឃើញរបស់ព្រះអង្គ នោះជាការចាំបាច់ដើម្បីតភ្ជាប់បណ្ដាដងផ្លូវគមនាគនមន៍ ងាយស្រួលដល់ការពង្រីកសេដ្ឋកិច្ចរវាងបណ្ដាតំបន់ ជាពិសេសគឺតំបន់ជនរួមជាតិខ្មែរ។ គិតតាំងពីឆ្នាំ ២០២០ មកទល់ពេលនេះ ព្រះតេជគុណ ថាច់តារា រួមវិភាគទាន និងបំផុសចលនាបណ្ដាពុទ្ធបរិស័ទ សប្បុរសជនរួមវិភាគទានថវិកាកសាង និងជួសជុលស្ពានជនបទបានជិត ១០ កន្លែងដោយទឹកប្រាក់ជិត ២ ពាន់លានដុង។ទន្ទឹមនឹងនោះ ព្រះអង្គនៅទាំងចូលរួមឧបត្ថម្ភបណ្ដាមូលនិធិដូចជា៖ មូលនិធិសន្តិសុខការពារជាតិ មូលនិធិសុខុមាលភាពសង្គម មូលនិធិបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។ល។ ដោយថវិកាជាង ១០០ លានដុង។ ការរួមវិភាគទានរបស់ព្រះអង្គ បានរួមចំណែកជាមួយមូលដ្ឋានអនុវត្តសម្រេចបណ្ដាលក្ខឋានក្នុងការកសាងជនបទថ្មី ។
បច្ចុប្បន្ន មានគំរូព្រះសង្ឃជាច្រើនចូលរួមអនុវត្តបណ្ដាចលនានោះ មិនត្រឹមតែជួយឱ្យបណ្ដាចលនាកាន់តែបានស៊ីជម្រៅទៅក្នុងទឹកចិត្តប្រជាជននិយាយរួម ពុទ្ធបរិស័ទនិយាយដោយឡែកប៉ុណ្ណោះឡើយ នៅទាំងជាការផ្សារខ្ជាប់ ពង្រីកល្អជាងទៀតប្រវេណីសាមគ្គីរវាងបណ្ដាជនជាតិក្នុងមហាគ្រួសារវៀតណាមទៀតផង៕
អត្ថបទ-រូបថត៖ សម្បត្តិ
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។