04/02/2025 08:57
ដើម្បីអនុវត្តសម្រេចគោលដៅដូចបានពោលខាងលើ ដើមឆ្នាំ ២០២៥ រដ្ឋអំណាចភូមិបានយកចិត្តទុកដាក់ក្តាប់ស្ថានភាពរស់នៅរបស់ប្រជាជនទាំងមូលក្នុងភូមិ ជាពិសេសគ្រួសារជិតក្រចំនួន ១៥ គ្រួសារ។ បច្ចុប្បន្ន ភូមិបានចាត់បក្ខជន ៣៥ នាក់ទទួលគ្រប់គ្រង ណែនាំគ្រួសារជិតក្រអំពីរបៀបពង្រីកការផលិត របៀបចិញ្ចឹមសត្វឲ្យសមស្របនឹងស្ថានភាពជាក់ស្តែងនៃគ្រួសារនីមួយៗ។
លោកផាមសីជីឡិន ប្រធានគណៈកម្មការប្រជាជនភូមិផ្នោរកំបុត (ខាងស្តាំ) ចូលរួមត្រេកអរជាមួយបងសិរីដែលទើបសង់បានផ្ទះថ្មី។
មកកាន់គ្រួសារបងគាងសិរីជាគ្រួសាររួចផុតពីភាពក្រីក្រក្នុងឆ្នាំ ២០២៤ ។ កាលពីដើមឆ្នាំ ២០២៤ គ្រួសារបងសិរី បានរដ្ឋឧបត្ថម្ភគោញី ០១ ក្បាល ពីមូលនិធិសុខុមាលភាពសង្គមខេត្ត បង្កលក្ខណៈជូនគ្រួសារគាត់បុលទុនអាទិភាព ៥០ លានដុង ដើម្បីសង់ផ្ទះមួយខ្នងបានរឹងមាំ។ បានប្រាក់នោះមកគួបផ្សំនឹងប្រាក់គ្រួសារគាត់សន្សំសំចៃ គាត់ក៏សង់បានផ្ទះមួយខ្នងតម្លៃ ១៨០ លានដុង។ បច្ចុប្បន្នប្រពន្ធគាត់ធ្វើការស៊ីឈ្នួលនៅទីក្រុងត្រាវិញ។ ចំណែកបងសិរីវិញនៅផ្ទះជូនកូន ២ នាក់ទៅ រៀននិងថែទាំគោ។ក្រៅពីនោះគាត់នៅទាំងឆ្លៀតពេលធ្វើការស៊ីឈ្នួលថែចម្ការឲ្យអ្នកជិតខាងដើម្បីរកប្រាក់ចំណូលបន្ថែម។
បងសិរីសំណេះសំណាល៖ ដោយបានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ទើបជីវភាពគ្រួសារខ្ញុំមានការរីកចម្រើន។ បច្ចុប្បន្នគ្រួសារខ្ញុំមានគោលដៅថ្មី គឺមានគោញីដ៏ល្អមួយក្បាលសម្រាប់ចិញ្ចឹម។ ខ្ញុំនឹងខិតខំរកប្រាក់ចំណូលបន្ថែមដើម្បីរួមជាមួយប្រពន្ធខ្ញុំគិតគូរជីវភាពគ្រួសារឲ្យរីកចម្រើនជាបន្ត។
លោក ផាមសីជីឡិន ប្រធានគណៈកម្មការប្រជាជនភូមិ ផ្នោរកំបុត បានឲ្យដឹងថា៖ ចំពោះគ្រួសារក្រីក្រចំនួន ០៣ គ្រួដែលស្ថិតក្នុងក្របខ័ណ្ឌគាំពារសង្គម និងគ្រួសារជិតក្រ ក្រៅពីទទួលបានការឧបត្ថម្ភពីគោលនយោបាយអាទិភាពរបស់បក្ស និងរដ្ឋ រដ្ឋអំណាចមូលដ្ឋាននឹងបន្តបំផុសចលនាបណ្តាអង្គការចាត់តាំងសប្បុរសជនចូលរួមឧបត្ថម្ភជាអំណោយ ទឹកប្រាក់ជាដើម ដើម្បីជំនួយឲ្យជីវភាពគ្រួសារទាំងនោះបានលំនឹង។ ចំពោះគ្រួសារជិតក្រដែលស្ថិតក្នុងអំឡុងអាយុពលកម្ម ក្រោយពីបុណ្យតេតឆ្នាំ ២០២៥ ភូមិនឹងត្រួតពិនិត្យ ស្វែងយល់ស្ថានភាពគ្រួសារ រួចបង្កលក្ខណៈឲ្យបុលទុនឥណទានអាទិភាពដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ ។
លោកថាយថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ហ្វាឡើយ បានឲ្យដឹង៖ ដោយបានការឧបត្ថម្ភរបស់បក្ស និងរដ្ឋ សាខាបក្ស និងរដ្ឋអំណាចភូមិ ផ្នោរកំបុត បានអនុវត្តល្អការងារផ្សព្វផ្សាយ ចលនា ម៉្លោះហើយវិស័យសេដ្ឋកិច្ច-សង្គមរបស់ភូមិរីកចម្រើនគួរកត់សម្គាល់។ ជារៀងរាល់ឆ្នាំភូមិលុបបំបាត់គ្រួសារក្រីក្រ សម្រេច និងសម្រេចលើសកម្រិតផែនការដែលឃុំប្រគល់ជូន។ ជាពិសេសភូមិគ្មាននៅគ្រួសារក្រឡើងវិញឡើយ។ ដោយការប្តេជ្ញាទប់ស្កាត់មិនឲ្យមានគ្រួសារក្រឡើងវិញរបស់សាខាបក្ស រដ្ឋអំណាចភូមិ រួមជាមួយនឹងស្មារតីពុះពារប្រកបការងាររបស់ប្រជាជនទាំងមូល ក្នុងនោះមានគ្រួសារជិតក្រ សង្ឃឹមថា ជីវភាពប្រជាជនភូមិផ្នោរកំបុត នឹងបន្តការរីកចម្រើនលើគ្រប់វិស័យ៕
អត្ថបទ - រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។