20/06/2023 09:43
កម្មាភិបាលប្រកបការងារនៅបណ្តាស្ថានីយផ្សាយសំឡេងក៏ដូចជាអ្នកកាសែតជំនាញរបស់ស្ថាប័នសារព័ត៌មានដែរ។ ពីព្រោះការងាររបស់ពួកគាត់ច្រើនមុខ មានតាំងពីការបង្វិលកាមេរ៉ា សរសេរ រៀបរៀងដំណឹង អត្ថបទ អានផ្សាយសំឡេង។ល។
*ឡឹមទ្រុកង៉ឹង អ្នកយកសារព័ត៌មាន និងជាអ្នកផ្សាយសំឡេង
អ្នកយកសារព័ត៌មាន ឡឹមទ្រុកង៉ឹង។ ហ៊ឺវហ្វ
ឆ្នាំ ២០១២ ឡឹមទ្រុកង៉ឹង បានទទួលភារកិច្ចនៅការិយាល័យវប្បធម៌-ព័ត៌មាន-កីឡា ស្រុកកូវង៉ាង បានប្រគល់ឲ្យទទួលបន្ទុកទំព័រ ព័ត៌មានអេឡិចត្រូនិចរបស់ស្រុក។ ជាមួយការងាររៀបរៀង និងវិនិច្ឆ័យ ព័ត៌មាន (ដំណឹង អត្ថបទ រូបថត។ល។) របស់បងប្អូនផ្ញើមក រួចសន្សឹមៗបានប្រសព្វ និងពង្រីកតួនាទីដូចជាអ្នករៀបរៀងម្នាក់ស្ទាត់ជំនាញនៃរបរកាសែតដែរ។
ចែករំលែកជាមួយយើងខ្ញុំ ឡឹមទ្រុកង៉ឹង បានឲ្យដឹង៖ មុខរបរនេះ ទោះបីជួបការលំបាកច្រើន ប៉ុន្តែដើម្បីសន្សឹមៗលើកកម្ពស់ថ្វីដៃមុខរបរ ខ្ញុំត្រូវតែប្រសព្វ និងរៀនសូត្រអំពីមិត្តភ័ក្តិ មិត្តរួមអាជីពពីរបៀបសរសេរដំណឹង អត្ថបទ និងវិនិច្ឆ័យព័ត៌មានយោងតាមបែបសារព័ត៌មាន។ល។
ចាប់តាំងពីឆ្នាំ ២០១៩ ឡឹមទ្រុកង៉ឹង នៅទាំងទទួលភារកិច្ចជាអ្នកផ្សាយសំឡេងឲ្យស្ថានីយផ្សាយសំឡេងស្រុក (បច្ចុប្បន្នបានឯកូបនីយកម្មជាមជ្ឈមណ្ឌល)។ ជារៀងរាល់ថ្ងៃជាមួយការងារជាអ្នកផ្សាយសម្លេងផង អ្នកយកសារព័ត៌មានផង ឡឹមទ្រុកង៉ឹង នៅទាំងចំណាយពេលពី ០៣-០៤ ម៉ោងសម្រាប់អាន និងដកស្រង់កម្មវិធីដើម្បីផ្សាយ ប្រចាំថ្ងៃ។ អាចនិយាយថា ប្រជាជនលើភូមិសាស្រ្តស្រុកកូវង៉ាងធ្លាប់ ស្តាប់សំឡេងរបស់ ឡឹមទ្រុកង៉ឹងរៀងរាល់ថ្ងៃតាមរយៈការផ្សាយ។
ក្រៅពីពេលវេលាខាងលើ ឡឹមទ្រុកង៉ឹង នៅទាំងចូលរួមសកម្មភាពដូចជាអ្នកកាសែតមួយរូបនៅបណ្តាអង្គសន្និបាត ព្រឹត្តិការណ៍ និងនៅមូលដ្ឋានតាមការបញ្ជារបស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល។ តាមប្រសាសន៍របស់ ឡឹមទ្រុកង៉ឹង ការចុះទៅ សកម្មភាពនៅមូលដ្ឋាន បានជួយឲ្យគាត់លើកកម្ពស់ចំណេះដឹងក្នុងការរៀបរៀង និង បណ្តាវិស័យដែលគាត់មិនទាន់ជួបប្រទះ របៀបវិនិច្ឆ័យព័ត៌មានបានកើតឡើង។ ឆ្លងតាមរយៈពេលសកម្មភាព គាត់ឃើញថាជួបលំបាកច្រើនក្នុងការធ្វើបទសម្ភាសន៍ បទឆ្លុះបញ្ចាំង។ល។ អាស្រ័យអ្នកយកសារព័ត៌មានប្រកបការងារនៅមជ្ឈមណ្ឌលមិនសូវបានទៅហ្វឹកហាត់ ប្រសព្វជាមួយចំណេះជំនាញនៃផ្នែកសារព័ត៌មាន។
*អ្នកយកសារព័ត៌មាន ហ្វិញមុនីរឿង “ជក់ចិត្តជាមួយមុខរបរ”
អ្នកយកសារព័ត៌មាន ហ្វិញមុនីរឿង។ ហ៊ឺវហ្វ
បានកាន់ស្លាប៉ាកកា ជាភព្វសំណាងនិងជាថាមពល ជួយ ឲ្យ ហ្វិញមុនីរឿង ក្លាយជាអ្នកយកសារព័ត៌មាន អ្នកកែសម្រួលមួយរូបរបស់ស្ថានីយផ្សាយសំឡេងស្រុកយ្វៀងហាយ។ ផ្តើមពីនោះ ហ្វិញមុនីរឿង មានឱកាសបរិច្ចាគ សរសេរ និងកែសម្រួលបណ្តាវណ្ណកម្មឲ្យ មានគុណភាព រួមចំណែកធ្វើឲ្យសម្បូរបែបសំឡេងពីមូលដ្ឋានដល់ទស្សនិកជននិងអ្នកស្តាប់នៅទីជិតឆ្ងាយ។
ជោគជ័យទាំងនោះទទួលបានពីការជក់ចិត្ត អស់ពីចិត្តចំពោះបុព្វហេតុសារព័ត៌មាន និងការស្រឡាញ់អាជីពបានជួយឲ្យ ហ្វិញមុនីរឿង ឈានឡើងពី ការលំបាក នឿយហត់ ស្ម័គ្រចិត្តចុះទៅកាន់មូលដ្ឋាន តំបន់ជ្រៅ ដើម្បីស្វែងយល់ ក្តាប់លម្អិតអំពីទំនៀមទម្លាប់ ការរស់នៅរបស់ប្រជាជនមូលដ្ឋាន។ល។ ផ្តើមពីនោះ បង្កើតបានបណ្តាផលិតផលមានការច្នៃប្រតិដ្ឋ ស្មោះត្រង់ ជាក់ស្តែងបំផុត។
អ្នកយកសារព័ត៌មាន ហ្វិញមុនីរឿងសំណេះសំណាល៖ ក្រោយពេលប្រឡងបញ្ចប់មហាវិទ្យាល័យផ្នែកខាងសាសនា (សាលាមហាវិទ្យាល័យវិទ្យាសាស្រ្ត-សង្គម និងមនុស្សសាស្រ្ត ទីក្រុងហូជីមិញ) រួចបានជ្រើសចូលប្រកបការងារនៅស្ថានីយផ្សាយសំឡេងស្រុកទទួលបន្ទុកការងារជាអ្នកយកសារព័ត៌មាន (សរសេរ និងបង្វិលកាមេរ៉ា)។ កាលទើបចូលធ្វើការជួបលំបាកយ៉ាងច្រើន ព្រោះនេះជាការងារថ្មីទាំងស្រុងសម្រាប់ខ្ញុំ។ ដោយបានបងៗរួមអាជីព “ជួយណែបង្ហាញ” និងរៀនសូត្រចំណេះដឹងបន្ថែមពីអ្នកយកសារព័ត៌មានរបស់ខេត្តក្នុងបណ្តាលើកចុះមកសកម្មភាពនៅមូលដ្ឋាន។ល។ ម៉្លោះហើយគុណភាពនៃបណ្តា ដំណឹង អត្ថបទដែលខ្ញុំសរសេរសន្សឹមៗបានកើនឡើង រួមចំណែកក្នុងការងារផ្សព្វផ្សាយ អំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ល។ ចូលក្នុងជីវភាពរបស់ប្រជាជន តាមរយៈបណ្តាវណ្ណកម្មសារព័ត៌មាន។
អ្នកយកសារព័ត៌មានហ្វិញមុនីរឿង តែងមានមុខទាន់ពេលនៅរាល់កន្លែង ជួបជាមួយមាមីងជាច្រើនដើម្បីក្តាប់ព័ត៌មានសរសេរដំណឹង អត្ថបទ។
ដោយមិនក្រែងរអែងជាមួយការលំបាក នឿយហត់ កងជួរកម្មាភិបាលស្ថានីយផ្សាយសំឡេងនៃបណ្ដាមូលដ្ឋានក្នុងខេត្ត តែងខិតខំនាំយកព័ត៌មានផ្សព្វផ្សាយអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ការអភិវឌ្ឍន៍ក៏ដូចជាបណ្តាសកម្មភាពរបស់មូលដ្ឋាននីមួយៗដល់ប្រជាជន៕
ហ៊ឺវហ្វេ-តឹងង៉ុក
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។