10/11/2023 14:58
ព្រះសង្ឃវត្តស្លែងថ្មីអនាម័យផ្លូវជុំវិញវត្ត។
ទម្រង់ “សាសនាចូលរួមការពារបរិស្ថាននិងទប់ទល់ជាមួយការប្រែប្រួលនៃធាតុអាកាស” នៅវត្តជម្ពូទីបវរារាមជ្រោយទន្សាបានបង្កើតនៅឆ្នាំ ២០២០ ដោយមានសមាជិក ១៥ អង្គនិងរូបអាស្រ័យព្រះតេជគុណយ៉ាងសុធន់ ព្រះចៅអធិការវត្តជ្រោយទន្សាធ្វើអធិការ។ បន្ទាប់ពីបានបង្កើតឡើង គណៈអធិការទម្រង់សហការជាមួយគណៈអារាមាភិបាលជំរុញមាំការផ្សព្វផ្សាយអំពីអត្ថន័យ កត្តាសំខាន់នៃបរិស្ថានចំពោះការរស់នៅរបស់មនុស្សនៅបណ្ដាថ្ងៃ ៨ កើត ៨ រោច ថ្ងៃខែដាច់ ពេញបូណ៌មីនិងបណ្ដាថ្ងៃបុណ្យប្រពៃណី ទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ។ ក្រោយពេលបានធ្វើការផ្សព្វផ្សាយបានជួយឲ្យមាមីងពុទ្ធបរិស័ទ មានការវិវឌ្ឍន៍ទាំងការយល់ដឹងនិងទង្វើក្នុងកិច្ចការពារបរិស្ថាន រួមចំណែកជាមួយមូលដ្ឋានកសាងឃុំគីមស៊ើងសម្រេចលក្ខឋានជនបទថ្មីនៅឆ្នាំ ២០២២។
តាមគណៈអធិការទម្រង់ គិតមកទល់ពេលនេះ មានប្រជាជន ២៩៦/៣១៩ គ្រួសារក្នុង ភូមិជ្រោយទន្សាចុះកិច្ចសន្យាអនុវត្តទម្រង់ សម្រេចអត្រាជាង ៩២%។ គ្រួសារទាំងនោះ ចេះបែងប្រភេទសំរាមនៅនឹងប្រភព។ មានអ្នកចិញ្ចឹមសត្វ ៩៨% មិនបង្កឲ្យកខ្វក់ប រិស្ថាននិងមានគ្រួសារជាង ៨១% ប្រើប្រាស់បង្គន់ស្របអនាម័យ។ គណៈអធិការទម្រង់ តែងចលនាគ្រួសារប្រជាជនក្នុងភូមិសម្អាតបរិស្ថានជុំវិញផ្ទះ កាប់ឆ្ការគុម្ពោតព្រៃឈើស៊ុម ទ្រុមតាមសងខាងផ្លូវ។ល។ ដោយឡែកក្នុងបរិវេណវត្តជ្រោយទន្សា ព្រះចៅអធិការយ៉ា ងសុធន់តែងចលនាព្រះសង្ឃ គណៈអារាមាភិបាលអនុវត្តការអនាម័យបរិស្ថាន ដាំដើមរុក្ខជាតិបៃតង ធានាឲ្យទិដ្ឋភាពក្នុងបរិវេណវត្តពេលណាក៏ស្រស់ស្អាត រួមចំណែកកសាង មូលដ្ឋានសាសនាសម្រេចសម្បទាអារ្យធម៌ ស័ក្ដិសមជាកេរដំណែលប្រវត្តិសាស្រ្ត។
លោកញ៉ាងយ៉ាន សមាជិកគណៈអារាមាភិបាលវត្តជ្រោយទន្សាបានឲ្យដឹងថា៖ ដោយ មានតួនាទីជាសមាជិកនៃទម្រង់ ខ្ញុំតែងផ្សព្វផ្សាយ ចលនាមាមីងពុទ្ធបរិស័ទចូលរួមអនា ម័យបរិស្ថាន ដាំនិងថែទាំដើមឈើ ផ្កាតាមសងខាងផ្លូវក្នុងភូមិ។ល។ ឆ្លងតាមរយៈនោះ មាមីងយល់ដឹងអំពីអត្ថន័យ កត្តាសំខាន់នៃកិច្ចការពារបរិស្ថាន ម្ចាស់ការបែងប្រភេទ សំរាមនៅនឹងគ្រួសារ ចុះកិច្ចសន្យាមិនបង្កភាពកខ្វក់បរិស្ថាន។
ពុទ្ធបរិស័ទវត្តជ្រោយទន្សាតែងជួយព្រះសង្ឃបោសសម្អាតទីធ្លាវត្តឲ្យជ្រះ ស្អាត។
ព្រះតេជគុណយ៉ាងសុធន់មានថេរដីកាឲ្យដឹងថា ដើម្បីពង្រីកបណ្ដាលទ្ធផលដែលសម្រេ ចបានក្នុងពេលកន្លង គណៈអធិការទម្រង់បន្តជំរុញមាំការងារផ្សព្វផ្សាយដល់ព្រះសង្ឃ ពុទ្ធបរិស័ទឲ្យលើកកម្ពស់ការយល់ដឹងអំពីកិច្ចការពារបរិស្ថាន ទប់ទល់ជាមួយការប្រែប្រួ លនៃធាតុអាកាសក្នុងស្ថានភាពបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនោះ ពង្រឹងនិងបង្កើនគុណភាព សកម្មភាពរបស់ទម្រង់ បន្តចលនាពុទ្ធបរិស័ទឲ្យរក្សានិងអនាម័យបរិស្ថាន អនុវត្តល្អ បណ្ដាវិធានការការពារបរិស្ថានដោយទង្វើជាក់ស្ដែងរាល់ថ្ងៃ។
ក្រៅពីវត្តជម្ពូទីបវរារាមជ្រោយទន្សា នៅស្រុកថ្កូវមានមូលដ្ឋានពុទ្ធសាសនាគណៈមហា និកាយខ្មែរពីកន្លែងទៀតគឺវត្តក្រពុំឈូកច្រាលចារ ឃុំថាញ់ស៊ើង និងវត្តផ្នោរអំពូង ឃុំតឹង ហ៊ីបក៏បង្កើតបានទម្រង់នេះដំណើរការសកម្មភាពមានប្រសិទ្ធភាពផងដែរ។ មានវត្ត មួយចំនួនទៀត ដូចជា៖ វត្តពោធិព្រឹក្សគិរីវង្សស្វាយសៀមចាស់ ឃុំង៉ាយស្វៀង វត្តកោះ កែវមុនីសម្បាណស្លែងថ្មី ឃុំភឿកហ៊ឹងជាដើមបង្កើតបានទម្រង់ “មូលដ្ឋានសាសនាចូល រួមការពារបរិស្ថានស្រស់ -ជ្រះ -ស្អាត” ផ្សព្វផ្សាយ ចលនាព្រះសង្ឃ ពុទ្ធបរិស័ទអនុវត្ត បណ្ដាគោលការណ៍របស់បក្ស គោនយោបាយ ច្បាប់របស់រដ្ឋ ចូលរួមអនុវត្តល្អសារាចរលេខ ២៧-CT/TU ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២២ របស់គណៈអចិន្រ្តៃយ៍បក្សខេត្ត ស្ដីពីបង្កើនការដឹកនាំរបស់បក្សចំពោះការងារការពារបរិស្ថានទីក្រុងនិងជនបទលើភូមិសា ស្រ្តខេត្ត៕
អត្ថបទ-រូបថត៖ ថាច់ហ្វាង
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។