16/01/2024 10:12
វត្តភាគរាជដួងកែវកំពង់ដូង (ផ្នោដូង) ឃុំដាយអាង ស្រុកថ្កូវជាវត្តបុរាណមួយមានស្ថា បត្យកម្មប្រកបដោយលក្ខណៈប្រពៃណីខ្មែរសុទ្ធសាធ។ លក្ខណស្ថាបត្យកម្មនេះបានបង្ហា ញឲ្យឃើញលើគ្រប់សំណង់តូចធំតាំងពីខ្លោងទ្វារដល់ព្រះវិហារ។
សិប្បករថាច់សាជាមួយនឹងវណ្ណកម្ម។
សំណង់នីមួយៗតែងមានបំពាក់ចម្រុះក្បូរក្បាច់រចនាលាបលនពណ៌ភ្លឺចិញ្ចាចចិញ្ចែង មានផ្កាឈូក ភ្ញីភ្លើង ភ្ញីវល្លិ ផ្កាឡេវអាវជាដើម។ ជាពិសេស ព្រះវិហារ គយគន់ពីចម្ងាយស្អាតពិសិដ្ឋ ខាងក្នុងមានគូរផ្ទាំងគំនូរលើជញ្ជាំងនិងមានតម្កល់ពុទ្ធបដិមាមួយអង្គធំនៅកណ្ដាលដែលបានរចនាដោយស្នាដៃដ៏ប៉ិនប្រសប់របស់សិប្បករខ្មែរ។ នៅលើដំបូលមានបំពាក់ដោយជហ្វា ដងក្ដារ រំយោលស្បូវ។ល។ ក្រោមសំយាបមានគ្រុឌ កិន្នរទ្រង់គ្រឿងស្រស់ស្អាត។
ព្រះតេជព្រះគុណត្រឿងវ៉ាំងបៀន ព្រះចៅអធិការវត្តផ្នោដូងមានថេរដីកា៖ វត្តខ្មែរនីមួយៗ ក្រៅពីចម្លាក់ភ្ញីផ្កានៅទាំងមានចម្លាក់រូបនាគ សត្វមករ យក្ស ព្រហ្ម។ល។ រូបព្រហ្មមុខ បួនតំណាងព្រហ្មវិហាធម៌ “មេត្តា ករុណា មុទិតា ឧបេក្ខា” សម្រាប់អ្នកធ្វើជាម្ដាយ ស្ដេច ជាដើម។
បច្ចុប្បន្ន មានវត្តមួយចំនួនជាវបដិមាចាក់ដោយពុម្ពស្រាប់មកតម្កល់តុបតែងក្នុងវត្ត ប៉ុន្តែពុទ្ធបដិមាធំៗត្រូវជួលជាងមកសូន ដូចវត្តផ្នោអំពូង (ឃុំតឹងហ៊ីប) វត្តបង្រៃថ្មី បង្រៃចាស់ (ឃុំហាមតឹង) ស្រុកថ្កូវ វត្តបាយ៉ាម (ឃុំដូងស្វឹង) ស្រុកយ្វៀងហាយ ពុទ្ធបដិមាមួយអង្គធំក្នុងព្រះវិហារនិងពុទ្ធបដិមាសុទ្ធសឹងតែជួលសិប្បករធ្វើទាំងអស់។
ព្រះវិហារវត្តភាគរាជដួងកែវកំពង់ដូង(ផ្នោដូង)។
សិប្បករថាច់សា នៅភូមិជ្រៃធំ ឃុំង៉ាយស្វៀង ស្រុកថ្កូវសន្និដ្ឋាន៖ “កាលពីដើម បដិមាដែ លតម្កល់ក្នុងវត្តភាគច្រើនត្រូវបានឆ្លាក់ដោយឈើ ព្រោះប្រហែលជាកាលនោះ ឈើប្រ ណីតនៅមានច្រើន។ ផ្ទុយមកវិញ ស៊ីម៉ងត៍បែរជាកម្រព្រោះស៊ីម៉ងធុនល្អសុទ្ធតែត្រូវបាន នាំចូលពីបរទេស។ បច្ចុប្បន្ន ឈើប្រណីតថ្លៃ ចំណែកស៊ីម៉ងត៍ថោក។ អាស្រ័យហេតុ នោះ បដិមាទាំងឡាយក្នុងវត្តនីមួយៗច្រើនធ្វើដោយស៊ីម៉ងត៍”។
សិប្បករអង្គនេះអះអាងថា អ្នកប្រកបរបរចម្លាក់ ដំបូងបង្អស់ភ្នែកត្រូវភ្លឺ យល់ច្បាស់ អំពីអត្ថន័យ ប្រភពដើមនៃក្បាច់នីមួយៗ។ ជាពិសេស ពុទ្ធបដិមាត្រូវឆ្លាក់ឲ្យស្អាតហើយ ត្រូវតាមខ្នាតដែលបានកត់ត្រាក្នុងត្រៃបិដក។ ដើម្បីធ្វើបានដូច្នោះ ជាងត្រូវរៀនរបរពីអ្នកជំនាន់មុននិងសិក្សាស្រាវជ្រាវបន្ថែមតាមតម្រូវការដែលខ្លួនចង់ដើម្បីបង្កើនថ្វីដៃ។ ក្នុងដំណាក់កាលរៀនរបរប្រពៃណីនេះ ទន្ទឹមនឹងការប៉ិនប្រសប់ ត្រូវមានអំណត់ព្យាយាម ត្រូវស៊ូទ្រាំទទួលកំហុស ស៊ូទ្រាំនឹងការកែកុនតាមពាក្យគ្រូទើបជោគជ័យ៕
អត្ថបទ-រូបថត៖ ថាច់ហ្វាង
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។