26/04/2023 09:42
តាំងពីឆ្នាំ ២០២១ មកទល់ពេលនេះ សម្ព័ន្ធយុវជនឃុំ សហការជាមួយសប្បុរសជនចាត់តាំងពិធីល្វែងមុខទំនិញ ០ ដុង រួមចំណែកលើកស្ទួយទង្វើមនុស្សធម៌ប្រវេណីស្នេហាជាតិ ជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រដើម្បីផ្តល់នូវភាពកក់ក្តៅ សុភមង្គលជូនដល់អ្នកធ្វើទានផង និងអ្នកទទួលទានផង។
អ្នកធ្វើទាន អ្នកទទួលទានចូលរួមនៅពិធីល្វែងមុខទំនិញ ០ ដុង នៅភូមិផ្នោរលើ អា។
កាន់គ្រឿងឧបភោគ បរិភោគក្នុងដៃដែលទើបតែទទួលពីល្វែងមុខទំនិញ ០ ដុង ដែលចាត់តាំងនៅភូមិផ្នោរលើ (អា) កាលពីថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៣ លោកមាថាច់ម៉ី នៅភូមិផ្នោរលើ (បេ) មានក្តីរីករាយយ៉ាងក្រៃលែងព្រមទាំងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ព័ន្ធយុវជនឃុំ និងសប្បុរសជនដែលបានយល់ និងជួយសម្រាលទុក្ខលំបាក កង្វះខាតរបស់អ្នកក្រីក្រនៅជនបទឆ្ងាយ។
លោកមាថាច់ម៉ី សំណេះសំណាល៖ ប្រពន្ធខ្ញុំត្រូវពិការ មិនអាចទៅធ្វើការងារធ្ងន់បាន។ កូនប្រុសខ្ញុំបានស្លាប់ក្នុងដំណាក់កាលអាសន្នរោគកូវីដ១៩ រាតត្បាត បន្សល់ទុកកូន ០៤នាក់ឱ្យខ្ញុំមើលថែ ។ អំណោយដែលខ្ញុំទទួលបានពីល្វែងមុខទំនិញ ០ដុងលើកនេះជំនួយឲ្យគ្រួសារខ្ញុំគ្រប់ហូប ០១សប្តាហ៍។
មានស្ថានភាពគ្រួសារជាច្រើនដែលមិនអាចមកទទួលមុខទំនិញនៅល្វែងមុខទំនិញ0 ដុងបាន សម្ព័ន្ធយុវជនឃុំ ក៏សហការជាមួយសប្បុរសជនអញ្ជើញទៅដល់ផ្ទះដើម្បីជូនអំណោយ។
មីង ថាច់ធីសៅនៅភូមិ ផ្នោរលើ (អា) ឃុំញ៉ីទ្រឿង ឆ្នាំនេះគាត់មានអាយុ៦៥ ឆ្នាំហើយ ជារៀងរាល់ថ្ងៃគាត់ទៅធ្វើការស៊ីឈ្នូលថែចម្ការសម្អាតផ្ទះសម្បែងជាដើម ប្តីរបស់គាត់មានជំងឺក្រិនថ្លើម រួចគាត់នៅទាំងចិញ្ចឹមចៅពីរនាក់ទៀត។ប្តីគាត់ស្លាប់ជិត ១ ឆ្នាំកន្លង រីឯគាត់វិញមានជំងឺដាច់សរសៃឈាមខួរក្បាល ពិបាកធ្វើដំណើរទៅមក។ ទោះជាយ៉ាងនោះក្តី គាត់នៅទាំងចិញ្ចឹមកូនមានជំងឺវិកលចរិត ៣នាក់ ទៀត។ ដោយបានសម្ព័ន្ធយុវជនឃុំ និងសប្បុរសជន អញ្ជើញទៅដល់ផ្ទះមីងថាច់ធីសៅដើម្បីជូនអំណោយគាត់។
មីងញ៉ុកបានសំណេះសំណាល៖ ខ្ញុំអាណិតចៅខ្ញុំពីរនាក់ណាស់ ឪពុកម្តាយវាស្លាប់ចោល ខ្ញុំម្នាក់ឯង ត្រូវចិញ្ចឹមចៅៗផង និងមើលថែប្តីខ្ញុំផង។ ខ្ញុំតែងទៅទទួលប្រដាប់ប្រដាជាច្រើននៅល្វែងមុខទំនិញ 0 ដុងដែរ ប៉ុន្តែលើកនេះសុខភាពខ្ញុំមិនសូវបានល្អទៅមិនបាន សម្ព័ន្ធយុវជនឃុំ និងសប្បុរសជនក៏អញ្ជើញមកដល់ផ្ទះខ្ញុំដើម្បីជូនអំណោយជាទឹកប្រាក់ អង្ករជាដើម។
បងស្រី ង្វៀងធីហឿងយ៉ាង លេខាសម្ព័ន្ធយុវជនឃុំញ៉ីទ្រឿងបានឲ្យដឹងថា៖ ដើម្បីចាត់តាំងល្វែងមុខទំនិញ ០ ដុង សម្ព័ន្ធយុវជនឃុំញ៉ីទ្រឿងតែងសកម្មក្នុងការចលនាបណ្តាអង្គការចាត់តាំងសប្បុរសជនចូលរួមវិភាគទានប្រាក់ សម្ភារ រួចចលនាកងកម្លាំងយុវជនដើម្បីដឹកជញ្ជូនសម្ភារទាំងនោះមកតម្កល់នៅមូលដ្ឋានដើម្បីរៀបចំល្វែងមុខទំនិញ0 ដុង។ បន្ទាប់មក យើងខ្ញុំក៏សហការជាមួយបណ្តាអង្គការចាត់តាំងមហាជនភូមិនានាក្នុងឃុំរួចចាត់តាំងល្វែងមុខទំនិញ ០ ដុងនៅថ្ងៃអាទិត្យ។ យោងតាមស្ថានភាពជាក់ស្តែងសកម្មភាពបានចាត់តាំងពី ១០-១៥ លើកក្នុងមួយឆ្នាំ។ ដោយឡែកចាប់តាំងពីដើមឆ្នាំ២០២៣ មកទល់ពេលនេះសម្ព័ន្ធយុវជនឃុំចាត់តាំងល្វែងមុខទំនិញ ០ ដុង បាន ០៧ លើក គិតជាតម្លៃរួមជិត ៨០លានដុង។
បងស្រី ផាមធីតូញឺ អនុលេខាសម្ព័ន្ធយុវជនស្រុក កូវង៉ាងបានឲ្យដឹងថា៖ ល្វែងមុខទំនិញ “០ដុង” របស់សម្ព័ន្ធយុវជនឃុំញ៉ីទ្រឿងបានរួមចំណែកសាយភាយទង្វើមនុស្សធម៌ ទឹកចិត្តមេត្តា ភាពកក់ក្តៅយ៉ាងទូលំទូលាយដល់សង្គម។ ទន្ទឹមនឹងនោះនៅទាំងបង្ហាញឲ្យឃើញស្មារតីសាមគ្គី ជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ។ ជាពិសេសគឺជួយសម្រាលទុក្ខលំបាកចំពោះគ្រួសារក្រីក្របានទាន់ពេល។ ទម្រង់នេះ នៅទាំងសាយភាយអំពីទង្វើសប្បុរសធម៌ទូលំទូលាយទៅក្នុងសហគមន៍សមតាមសុភាសិត “អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ ...”។ ក្នុងពេលខាងមុខ គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុក នឹងបន្តការដឹកនាំបណ្តាមូលដ្ឋានសម្ព័ន្ធយុវជនពង្រីកទម្រង់ ល្វែងមុខទំនិញ ០ ដុង ដើម្បីចូលរួមឧបត្ថម្ភសិស្សក្រីក្រ មាមីងក្រីក្រ សម្រាលការលំបាកខ្វះខាតមួយចំណែកណាក្នុងជីវភាពរបស់ប្រជាជន៕
អត្ថបទ‑រូបថត៖ សុជា
ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។